ព័ត៌មានអន្ដរជាតិ
យុទ្ធនាការរបស់ហារីសចំណាយលើសត្រាំ រហូត៣ដង ប៉ុន្តែមិនប្រាកដឈ្នះឆ្នោតទេ
ប្រជាប្រិយភាពរបស់លោកស្រី កាម៉ាឡា ហារីស (Kamala Harris) ដែលជាបេក្ខភាពប្រធានាធិបតីសហរដ្ឋអាមេរិកមកពីគណបក្សប្រជាប្រធិបតេយ្យកើនឡើងក្រោយប្រធានាធិបតី ចូ បៃដិន បោះបង់ការប្រកួតប្រជែងរបស់លោក បានធ្វើឲ្យបក្សប្រជាធិបតេយ្យប្រមូលបានមូលនិធិយ៉ាងច្រើន។
ទន្ទឹមនឹងការប្រមូលបានប្រាក់ជាងរយលានដុល្លារពីការបរិច្ចាគ យុទ្ធនាការបោះឆ្នោតរបស់បេក្ខភាពប្រធានាធិបតី កាម៉ាឡា ហារីស គេត្រូវបានរាយការណ៍ថា បានចំណាយប្រាក់ជិតបីដងធៀបយុទ្ធនាការរបស់គូប្រជែងគឺ លោក ដូណាល់ ត្រាំ (Donald Trump) កាលពីក្នុងខែសីហា។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/harris-trump2-1024x550.png)
សេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរ៉យទ័រ ដោយយោងតាមរបាយការណ៍ហិរញ្ញវត្ថុដែលបានដាក់នៅថ្ងៃទី២០ខែកញ្ញារបស់គណបក្សប្រជាធិបតេយ្យនៅមុនការបោះឆ្នោតប្រធានាធិបតីថ្ងៃទី៥ខែវិច្ឆិកា ស្របពេលដែលយុទ្ធនាការរបស់គណបក្សទាំងពីរកំពុងឈានចូលដល់វគ្គចុងក្រោយនៃការប្រកួតប្រជែងប្រធានាធិបតីដ៏តឹងតែងបំផុត។
របាយការណ៍ហិរញ្ញវត្ថុដែលត្រូវបានបង្ហាញដល់គណៈកម្មការបោះឆ្នោតសហព័ន្ធ បានឲ្យដឹងថា យុទ្ធនាការរបស់ លោកស្រី ហារីស អនុប្រធានាធិបតីសហរដ្ឋអាមេរិក បានចំណាយ១៧៤លានដុល្លារ ដែលបានបើកយុទ្ធនាការចាប់តាំងពីថ្ងៃទី២១ខែកក្កដា ពេលដែលលោក ចូ បៃដិន បោះបង់ការមហិច្ឆតាប្រកួតប្រជែងសម្រាប់តំណែងប្រធានាធិបតីជាលើកទី២។
ក្នុងពេលស្របគ្នានេះ យុទ្ធនាការរបស់អតីតប្រធានាធិបតី ដូណាល់ ត្រាំ ដែលជាបេក្ខភាពប្រកួតប្រជែងមកពីគណបក្សសាធារណៈរដ្ឋ បានរាយការណ៍ដាច់ដោយឡែកពីគ្នានូវការចំណាយចំនួន៦១លានដុល្លារប៉ុណ្ណោះ។
ខណៈពេលដែលអត្ថប្រយោជន៍ផ្នែកហិរញ្ញវត្ថុរបស់លោកស្រី ហារីសនឹងជួយដល់ការផ្សាយពាណិជ្ជកម្មតាមកញ្ចក់ទូរទស្សន៍សម្រាប់ការបោះឆ្នោតនៅពេលខាងមុខនេះ ប៉ុន្តែវាមិនប្រាកដថា លោកស្រីហារីសនឹងទទួលបានជ័យជម្នះដោយសារការចំណាយច្រើននេះនោះទេ។
បេក្ខភាពប្រធាធិបតីទាំងពីរគឺមានលទ្ធផលប្រកៀកប្រកិតគ្នាយ៉ាងខ្លាំងនៅក្នុងការស្ទង់មតិជាច្រើន រួមទាំងនៅក្នុងរដ្ឋដែលពួកគេគ្មានកំណត់ត្រាឈ្នះជាអាទិភាព ដែលអាចកំណត់អ្នកឈ្នះនោះក៏ដោយ។
រ៉យទ័របានកត់សម្គាល់ឃើញថា ក្នុងការប្រកួតប្រជែងតំណែងប្រធានាធិបតីឆ្នាំ ២០១៦ លោក ដូណាល់ ត្រាំ បានយកឈ្នះលោកស្រី ហ៊ីឡារី ឃ្លីនតុន (Hillary Clinton) ថ្វីបើបានចំណាយប្រាក់តិចជាងគណបក្សប្រជាធិបតេយ្យក៏ដោយ។
នៅក្នុងខែសីហា លោកស្រី កាម៉ាឡា ហារីស និងលោក ដូណាល់ ត្រាំ បាននិយាយថា ការចំណាយរបស់ពួកគេភាគច្រើនគឺទៅលើការផ្សាយពាណិជ្ជកម្ម ជាមួយនឹងចំនួនតិចជាងចំណាយសម្រាប់ការជួបជុំ ការធ្វើដំណើរ និងប្រាក់ខែបុគ្គលិកយុទ្ធនាការ។
យុទ្ធនាការរបស់លោកស្រី ហារីស ក៏បានរាយការណ៍ពីការបរិច្ចាគប្រាក់ ៧៥០០០ដុល្លារអាមេរិកដល់មូលនិធិ Detroit Unity ដែលជាអង្គការមិនរកប្រាក់ចំណេញដែលធ្វើការដើម្បីបង្កើនចំនួនអ្នកបោះឆ្នោតស្បែកខ្មៅនៅក្នុងរដ្ឋ Michigan ដែលជារដ្ឋប្រកួតប្រជែងដ៏សំខាន់នៅក្នុងការបោះឆ្នោតឆ្នាំ២០២៤។
![](https://www.kampucheathmey.com/wp-content/uploads/2024/09/Kamala-Harris-1024x1024.jpg)
ការចូលទៅក្នុងការប្រណាំងរបស់លោកស្រី ហារីស ត្រឹមតែប៉ុន្មានសប្តាហ៍បន្ទាប់ពីលោក បៃដិន ឡើងជជែកដេញដោលមិនបានល្អតទល់នឹងលោក ត្រាំ បានជំរុញឱ្យមានការកើនឡើងនៃការបរិច្ចាគដល់យុទ្ធនាការរបស់លោកស្រី ដែលបានបញ្ចប់ខែសីហាជាមួយនឹងទឹកប្រាក់ចំនួន២៣៥លានដុល្លារ លើសពីអ្វីដែលវាមាននៅដើមខែ៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?