Connect with us

ព័ត៌មានជាតិ

តំណាង​កម្មករ​ជាង​៤​ម៉ឺន​នាក់​ប្រកាស​គាំទ្រ​ការដកខ្លួន​ចេញពី​កិច្ចសហប្រតិបត្តិការ CLV-DTA

បានផុស

នៅ

ភ្នំពេញ ​៖ ​សហភាព​សហជីព​រក្សា​សិទ្ធិ​កម្មករ​កម្ពុជា​(CWPUC) តំណាងឱ្យ​សហព័ន្ធ​សហជីព សមាគម និង​សមាជិក សមាជិកា​ជាង​៤​ម៉ឺន​នាក់​នៅក្នុង​វិស័យ​កម្មករនិយោជិត សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ បានប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ចំពោះ​ការសម្រេចចិត្ត​របស់​ស​ម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ការដក​កម្ពុជា​ចេញពី កិច្ចសហប្រតិបត្តិការ​តំបន់ត្រីកោណ​អភិវឌ្ឍន៍​កម្ពុជា ឡាវ វៀតណាម (CLV-DTA) ដើម្បី​ដក​អាវុធ ឬ​ង​ងើ​ក​ភ្លើង​ចេញពី​ដៃ​ក្រុម​ជ្រុលនិយម​ដែល​ប៉ុនប៉ង​យក​បញ្ហា​នេះ​បង្ក​ជា​ចលាចល​ក្នុងសង្គម​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមរយៈ​ញត្តិ​គាំទ្រ​លោក​ហង្ស រ៉ាវី ប្រធាន CWPUC បាន​លើកឡើងថា ការសម្រេចចិត្ត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និង​សម្តេចនាយក​រដ្ឋមន្ត្រី ហ៊ុន ម៉ា​ណែ​ត មានប្រសាសន៍​ដ៏​ខ្ពង់ខ្ពស់​ថា CLV-DTA ត្រូវបាន​អនុវត្ត​រយៈពេល ២៥​ឆ្នាំ មកហើយ​និង​ក៏បាន​កសាង​សមិទ្ធផល​ជាច្រើន សម្រាប់​ការអភិវឌ្ឍ​ខេត្តក្រចេះ ស្ទឹងត្រែង មណ្ឌលគិរី និង​រតនគិរី ប៉ុន្តែ​កន្លងទៅនេះ​ក្រុម​ជ្រុលនិយម បាន​ចាប់យក​ចំណុច​នេះ ធ្វើជា​អាវុធ​នយោបាយ ដើម្បី​មូល​បង្កាច់ និង​វាយប្រហា​ចំពោះ​រាជរដ្ឋាភិបាល ដោយ​ការ​ភូតកុហក​ឥតឈប់ឈរ​ចំពោះ​ប្រជាជន ដែល​ធ្វើ​ឲ្យ​ប្រជាជន​មួយចំនួន​មានការ​ភាន់ច្រឡំ ដូចជា​ការចោទប្រកាន់​ថា​រាជរដ្ឋាភិបាល​បាន​កាត់​ទឹកដី​នៃ​ខេត្ត​ទាំង​៤ នៃ​ភាគ​ឦសាន​ឱ្យទៅ​បរទេស​ជាដើម ហើយ​ចុង​ក្រោយនេះ ក៏បាន​ប្រើ​រឿងនេះ​ដើម្បី​ញុះញង់ និង​បំផុសបំផុល​ប្រជាជន ឱ្យ​ចូលរួម​អនុវត្ត​នូវ​ផែនការ​១៨ សីហា ក្នុងការ​ប៉ុនប៉ង​អុកឡុក​បង្ក​អស្ថិរភាព​ដល់​សង្គមជាតិ​។​

​ប្រភព​ដដែល​បន្តថា រាជរដ្ឋាភិបាល​បាន​ចាត់វិធានការ ទាំង​វិធាន​ការអប់រំ​ផ្សព្វផ្សាយ ដើម្បីឱ្យ​ប្រជាពលរដ្ឋ​បាន​យល់ច្បាស់​អំពី​កិច្ចសហប្រតិបត្តិការ CLV-DTA និង​ល្បិចកល​នយោបាយ​របស់​ក្រុម​ជ្រុលនិយម ទាំង​វិធានការ​រដ្ឋបាល និង​វិធានការ​ច្បាប់ ប្រកបដោយ​ប្រសិទ្ធភាព និង​បានធ្វើឱ្យ «​ផែនការ​១៨ សីហា​» របស់​ក្រុមប្រឆាំង​ជ្រុលនិយម​បាន​បរាជ័យ​ទាំងស្រុង ហើយ​សុខសន្តិភាព និង​ស្ថិរភាព​សង្គម ត្រូវបាន​ធានា​យ៉ាងរឹងមាំ​។​

​ដោយ​គិតគូរ​ពី​កង្វល់​របស់​ប្រជាជន​លើ​បញ្ហា​ទឹកដី និង​ភាពចាំបាច់​ខាង​នយោបាយ​ដើម្បី “​ដក​អាវុធ​ចេញពី​ដៃ​ពួក​ជ្រុលនិយម កុំ​ឲ្យ​មានលទ្ធភាព​ប្រើប្រាស់ CLV-DTA បោកប្រាស់​ប្រជាជន​កម្ពុជា​តទៅទៀត សម្តេច​តេ​ជោ ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា បាន​ពិភាក្សាគ្នា​ជាមួយ សម្តេច​ធិបតី​នាយករដ្ឋមន្ត្រី និង​ថ្នាក់ដឹកនាំ​មួយចំនួន​ផ្សេងទៀត ហើយ​បាន​សម្រេចចិត្តថា​កម្ពុជា​បញ្ចប់​ការចូលរួម CLV-DTA ចាប់ពី​ថ្ងៃ​២០ ខែកញ្ញា ឆ្នាំ​២០២៤​នេះ តទៅ ហើយ​រាជរដ្ឋាភិបាល​កម្ពុជា ក៏បាន​ជូនដំណឹង​ជា​ផ្លូវការ​ទៅ​ប្រទេស​វៀតណាម និង ប្រទេស​ឡាវ រួចហើយ​ដែរ​។​

​ក្នុងន័យនេះ CWPUC បានប្រកាស​គាំទ្រ​យ៉ាង​ពេញទំហឹង​ថា ការសម្រេចចិត្ត​របស់​សម្តេច​តេ​ជោ ហ៊ុន សែន និង​សម្តេច​ធិបតី ហ៊ុន ម៉ា​ណែ​ត ក្នុង​ការដក​កម្ពុជា​ចេញពី​កិច្ចសហប្រតិបត្តិការ CLV-DTA ដើម្បី​ដក​អាវុធ ឬ​ងងើក​ភ្លើង​ចេញពី​ដៃ​ក្រុម​ជ្រុលនិយម ដែល​ប៉ុនប៉ង​យក​បញ្ហា​នេះ​បង្ក​ជា​ចលាចល​ក្នុងសង្គម​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ ម៉ោង មុន

នាយឧត្តមសេនីយ៍ មាស វិរិទ្ធ ៖ ការ​សម្អាតចក ឬ​យក​ចក​ចេញពី​បឹង​គឺផ្តើមចេញពីការចូលរួមរបស់អាជ្ញាធរមូលដ្ឋាននិងប្រជាពលរដ្ឋ និងApp NoDrugគី​ជាមធ្យោបាយរាយការណ៍ប្រសិទ្ធភាព

សន្តិសុខសង្គម៩ ម៉ោង មុន

ស្ត្រីវ័យ៥៩ឆ្នាំ​ ​សម្លាប់​ខ្លួន​ដោយសារ​តែ​ជំងឺ​ប្រចាំកាយ

ព័ត៌មានជាតិ៩ ម៉ោង មុន

កិច្ចប្រជុំលើកទី១ នៃគណៈប្រឹក្សាភិបាល កម្មវិធីមុខរបរនិងការងារសមរម្យរបស់យុវជននៅកម្ពុជា ដំណាក់កាលទី៣ (DEY III)

ព័ត៌មានជាតិ១១ ម៉ោង មុន

សមាគមនិយោជក ក្រុមហ៊ុនឯកជន ៖ ការ​ដាក់​ឱ្យប្រើប្រាស់ បញ្ជរ​សេវាសាធារណៈចល័តរបស់ក្រសួងការងារ គឺជាការធ្វើទំនើបកម្ម (digitalization) លើសេវាសាធារណៈរបស់រដ្ឋ

ព័ត៌មានជាតិ១១ ម៉ោង មុន

ផ្លូវចូលវត្តព្រះបារមីវង្កតបុរី​ បានក្លាយជាទីលំហែ និងហាត់ប្រាណរបស់បងប្អូនប្រជាពលរដ្ឋ​ជិតឆ្ងាយ​

Sokha Hotels

ព័ត៌មានពេញនិយម