Connect with us

ព័ត៌មានអន្ដរជាតិ

អ៊ីរ៉ង់​ធ្វើព្យុហយាត្រា​ទូទាំងប្រទេស​បង្ហាញ​​មីស៊ីល​​និង​​ដ្រូន​ទើបធ្វើទំនើបកម្ម ចំពេលអ៊ីស្រាអែល​វាយ​ប្រហា​រ​ហេសបូឡា​

បានផុស

នៅ

ស្រប​ពេល​​តំបន់​មជ្ឈិមបូព៌ា​​បានឈាន​ដល់​ចំណុច​តាង​តឹង​​​កំពូល​ដោយសារ​អ៊ីស្រាអែល​កំពុង​វាយ​ប្រហារ​​លើ​ក្រុម​​សកម្មប្រយុទ្ធ​​ហេសបូឡាដែល​​គាំទ្រ​ដោយអ៊ីរ៉ង់ ប្រទេស​​អ៊ីរ៉ង់​ដែល​ជា​សត្រូវ​របស់​អ៊ីស្រាអែល​និង​សហរដ្ឋអាមេរិក បង្ហាញយន្តហោះគ្មានមនុស្សបើកថ្មី និង​មីស៊ីល​ផ្លោង​ដ៏​មាន​ឥទ្ធិពល​ចុង​ក្រោយ​ដែល​ទំនង​ប្រុង​សងសឹក​លើ​អ៊ីស្រាអែល​។​

ប្រព័ន្ធផ្សព្វផ្សាយរដ្ឋអ៊ីរ៉ង់​ បាននិយាយថា អ៊ីរ៉ង់បានដាក់បង្ហាញកាំជ្រួចផ្លោងថ្មីមួយ និងយន្តហោះគ្មានមនុស្សបើក​(ដ្រូន)​វាយ​ប្រហារ​ ដែលត្រូវបានធ្វើឱ្យប្រសើរឡើងនៅឯព្យុហយាត្រាយោធាមួយ​នៅ​ថ្ងៃទី២១ខែកញ្ញា ចំពេលមានភាពតានតឹងក្នុងតំបន់កើនឡើង និងការចោទប្រកាន់អំពីការបំពាក់អាវុធដល់ប្រទេសរុស្ស៊ី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋាភិបាល​អ៊ីរ៉ង់​ត្រូវ​បាន​រដ្ឋាភិបាល​បស្ចឹមប្រទេស​​ចោទប្រកាន់​ជារឿយៗថា ​បាន​ផ្គត់ផ្គង់​ទាំង​យន្តហោះ​គ្មាន​មនុស្ស​បើក​និង​កាំជ្រួច​ដល់​រុស្ស៊ី​សម្រាប់​ប្រើប្រាស់​ក្នុង​សង្គ្រាម​ជាមួយ​អ៊ុយក្រែន​ដែលជា​ការចោទប្រកាន់​ដែល​អ៊ីរ៉ង់​​បាន​បដិសេធ​ម្តងហើយ​ម្តងទៀត ប៉ុន្តែ​ទំនាក់​ទំនង​រុស្ស៊ី-អ៊ីរ៉ង់​ពិត​ជា​បាន​ធ្វើពង្រឹង​យ៉ាងខ្លាំង​ក្នុងអំឡុងពេលនេះ។

ទីភ្នាក់ងារព័ត៌មានរដ្ឋអ៊ីរ៉ង់ IRNA បាននិយាយថា មីស៊ីល Jihad ដែល​ដំណើរ​ការ​ដោយ​ឥន្ធនៈ​​រឹង (solid-fuel) ត្រូវបានរចនាឡើង និងផលិតដោយ​ភ្នាក់ងារ​​អាវុធអវកាសនៃកងឆ្មាំបដិវត្តន៍អ៊ីរ៉ង់ និងមានចម្ងាយប្រតិបត្តិការ១០០០គីឡូម៉ែត្រ។

ការ​ផ្សាយ​នោះ​បាន​​បន្ថែមថា យន្តហោះគ្មានមនុស្សបើក Shahed-136B គឺជា​​ការ​ធ្វើ​ទំនើប​កម្ម​​​ពី​​យន្តហោះ​គ្មានមនុស្ស​បើក Shahed-136 ជាមួយនឹងមុខងារថ្មីៗ និងចម្ងាយប្រតិបត្តិការជាង ៤០០០គីឡូម៉ែត្រ។

ប្រធានាធិបតីអ៊ីរ៉ង់​ លោក​ Masoud Pezeshkian បានចូលរួមពិធីព្យុហយាត្រា​កង​ទ័ព​​ប្រចាំឆ្នាំនៅទីក្រុង Tehran ដោយរំលឹកដល់សង្រ្គាមឆ្នាំ ១៩៨០-៨៨ ជាមួយប្រទេសអ៊ីរ៉ាក់ ​ក្រោម​ការ​ដឹកនាំ​របស់ Saddam Hussein។

លោកបាននិយាយថា៖«រហូត​ដល់ពេល​នេះ​ សមត្ថភាពការពារ និងកម្ចាត់​របស់យើងបានកើនឡើងយ៉ាងខ្លាំង ដែលមិនមានបិសាចណាមួយគិតអំពីការឈ្លានពានណាមួយចំពោះអ៊ីរ៉ង់ជាទីគោរពរបស់យើងឡើយ»។

«ដោយ​មាន​ការ​រួបរួម​គ្នា និង​ការ​​ប្រទាក់​ក្រឡា​គ្នា​ក្នុង​ចំណោម​ប្រទេស​អ៊ិស្លាម… យើង​អាច​ដាក់​ជំនួស​កន្លែង​របស់​ខ្លួន​នូវ​ការ​បង្ហូរ​ឈាម និង​ជា​អ្នក​ឈ្លានពាន​អ៊ីស្រាអែល ដែល​មិន​បង្ហាញ​សេចក្ដី​មេត្តា​ដល់​អ្នក​ណា​ម្នាក់ មិន​ថា​ស្ត្រី ឬ​កុមារ មិន​ថា​ចាស់ ឬ​ក្មេង»។

មជ្ឈិមបូព៌ាបានស្ថិតក្នុងភាពចលាចល​បង្ហូរ​ឈាម​​យ៉ាង​ខ្លាំង​​ចាប់តាំងពីក្រុមសកម្មប្រយុទ្ធ​ហាម៉ាស​ប៉ាឡេស្ទីនគាំទ្រដោយអ៊ីរ៉ង់ បានវាយប្រហារអ៊ីស្រាអែលកាលពីថ្ងៃទី៧ខែតុលា ដែល​បង្កឱ្យមានសង្រ្គាមនៅតំបន់ហ្គាហ្សា និងអូសទាញសម្ព័ន្ធមិត្តអ៊ីរ៉ង់ជុំវិញតំបន់ ដែល​រហូត​ដល់​ពេល​នេះ​​​ប្រទេស​លីបង់​កំពុង​​ហក់​ចូល​ក្នុង​សង្គ្រាម​។

ភាពតានតឹងបានកាន់តែខ្លាំងក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ នៅពេលដែលការផ្តោតសំខាន់​នៃ​ការ​បាញ់​របស់អ៊ីស្រាអែលបានផ្លាស់ប្តូរទៅកាន់ព្រំដែនលីបង់ ជាកន្លែងដែលកងទ័ពរបស់ខ្លួនកំពុងប្រយុទ្ធជាមួយក្រុមសកម្មប្រយុទ្ធ​ហេសបូឡាដែលគាំទ្រដោយអ៊ីរ៉ង់។

អង់គ្លេស បារាំង អាល្លឺម៉ង់ និងសហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មថ្មីលើអ៊ីរ៉ង់កាលពីដើមខែកញ្ញា ដោយចោទប្រកាន់ថា ខ្លួនបានផ្តល់មីស៊ីលផ្លោងសម្រាប់កិច្ចប្រឹងប្រែងធ្វើសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែន៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២៧ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ៤៧ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា១ ម៉ោង មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម