Connect with us

ព័ត៌មានអន្ដរជាតិ

​ពិធី​ជប់លៀង​ធំបំផុតនិង​ដ៏​ចំណាស់ ​Oktoberfest បើក​នៅ​ទីក្រុង​Munich ក្រោម​ការ​រឹតបន្តឹង​សន្តិសុខ​ខ្លាំងបំផុត​

បានផុស

នៅ

​ពិធី​​ជួប​ជុំ​​​​សប្បាយ​ៗ​​ ឬ​ហៅ​​ម្យ៉ាងទៀតថា មហោស្រពស្រាបៀរ «Oktoberfest» ​ជា​​​កម្មវិធី​ដ៏ធំបំផុត​ក្នុង​ពិភពលោក​​របស់​​ប្រជាជន​អាល្លឺម៉ង់ ត្រូវបាន​រៀបចំ​​បើក​នៅ​ថ្ងៃទី​២១​ខែ​​កញ្ញា​នេះ​​​នៅទីក្រុង Munich ប្រទេសអាល្លឺម៉ង់​​ ក្រោមការពង្រឹងសន្តិសុខ​ដ៏តឹង​រឹង​បំផុត​​ បន្ទាប់ពីការវាយប្រហារជាច្រើននៅប្រទេសអាល្លឺម៉ង់ដែលសន្មតថា​ប្រព្រឹត្តដោយ​«ក្រុម​អ៊ីស្លាម​​ជីហាដ»។

​ភ្ញៀវចូលរួម​កម្មវិធី Oktoberfest​ ក្នុងឆ្នាំ​កន្លងមក។ Oktoberfest​
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​កម្មវិធី​​នៅ​ឆ្នាំ​នេះ​​​​ត្រូវ​បា្ររព្វ​​ធ្វើ​ឡើង​​​​លើ​ទី​១៨៩ ចាំពីថ្ងៃទី​២១​ខែកញ្ញា​រហូត​ដល់ថ្ងៃទី​៦​ខែ​តុលា​ ខណៈដែល​អភិបាល​ក្រុង Munich លោក​​ Dieter Reiter ​បាន​ចេញ​មក​អះអាង​ថា៖​យើង​នឹង​ធ្វើ​ឱ្យ Oktoberfest មានសុវត្ថិភាព​​តាមដែល​អាច​ធ្វើទៅបាន«។

យោង​តាមការ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន​បារាំង AFP ពិធីបុណ្យ Oktoberfest ក្នុងឆ្នាំ ២០២៣​ បានទាក់ទាញអ្នកទស្សនាជាង៧​លាននាក់ ដែលបានប្រើប្រាស់ស្រាបៀរសរុបចំនួន ៦,៥​លានលីត្រ។

​ការ​ពង្រឹង​​សន្តិសុខរបស់ប៉ូលីស​របស់​​ប្រទេស​អាល្លឺម៉ង់​ កាន់តែតឹងតែង បន្ទាប់ពីមានការវាយប្រហារជ្រុលនិយម រួមទាំងការវាយប្រហារដោយកាំបិតដ៏សាហាវនៅក្នុងទីក្រុង Solingen កាលពីខែសីហា។

ប៉ូលិស​បាន​ចាប់ខ្លួន​បុរស​ជនជាតិ​ស៊ីរី​ម្នាក់​ដែល​បាន​អះអាង​ថា​មាន​ភក្តីភាព​ជាមួយ​ក្រុម​រដ្ឋ​ឥស្លាម​មុន​ការ​វាយ​ប្រហារ​ដែល​បាន​សម្លាប់​មនុស្ស​បី​នាក់​និង​របួស​ប្រាំបី​នាក់​ទៀត។

កាលពីដើមខែកញ្ញា ប៉ូលិសទីក្រុង Munich បានបាញ់សម្លាប់បុរសម្នាក់ បន្ទាប់ពីគាត់បានបើកការបាញ់ប្រហារមកលើ​ប៉ូលិស និងនៅស្ថានកុងស៊ុលអ៊ីស្រាអែលក្នុងទីក្រុង ដែលត្រូវបានចាត់ទុកជាការវាយប្រហារភេរវកម្ម។

នាយកប៉ូលីសនៅទីក្រុង Munich លោក Christian Huber បានធានាដល់ភ្ញៀវដែលធ្វើដំណើរទៅកាន់រដ្ឋធានីរដ្ឋ Bavarian ថា កម្មវិធី​ Oktoberfest គឺជា «ពិធីបុណ្យដែលមានសុវត្ថិភាពបំផុតនៅក្នុងប្រទេសអាល្លឺម៉ង់ ប្រសិនបើមិនមាននៅទូទាំងពិភពលោកទេ»។

លោកបាននិយាយនៅថ្ងៃទី១៨​ខែកញ្ញាថាកម្រិតនៃការគំរាមកំហែងជាទូទៅត្រូវបានកើនឡើង ប៉ុន្តែមិនមានសញ្ញាបង្ហាញថា ពិធីបុណ្យ​នៅ​ទីក្រុង​ Munich ត្រូវបានគេកំណត់គោលដៅ​នៃ​ការវាយ​ប្រហារ​​នោះទេ៕​

ដោយ រ៉ាន់ រើយ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

​រូប​ភាព​រលំបាក់​អគារ​គួររន្ធត់​នៅថៃ ប៉ុន្តែ​​អាជ្ញាធរ​​បញ្ជាក់ថា​ ចំនួន​អ្នកស្លាប់​មាន៩នាក់​ដល់​ពេលនេះ​

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

​​រហូត​ដល់​ពេល​នេះ មីយ៉ាន់​ម៉ារកឃើញ​អ្នក​ស្លាប់​​​និងរបួស​ជិត​៩០០​នាក់​ក្នុងគ្រោះរញ្ជួយដី​

ព័ត៌មានជាតិ១០ ម៉ោង មុន

ក្រុមហ៊ុន​បច្ចេកវិទ្យា​ទំនើប​​ចិន ប្ដេជ្ញា​ជំរុញ​កម្មវិធី​សិក្សា TVET កម្ពុជា ឱ្យ​ស្រប​តាមស្តង់ដារ​សិក្សា​នៃ​ប្រទេសចិន និងអាល្លឺម៉ង់

ព័ត៌មានជាតិ១១ ម៉ោង មុន

មន្ត្រីក្រសួងសេដ្ឋកិច្ច ៖ ម្ចាស់​អាជីវកម្ម ដែលប្រឈមហានិភ័យ ត្រូវ​មាន​ធានារ៉ាប់រង​សម្រាប់​អាជីវកម្ម​ខ្លួន

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

​​តើគ្រោះ​​រញ្ជួយដី​កើត​នៅ​មីយ៉ាន់​ម៉ា​​​ប៉ះពាល់​និង​ជះឥទ្ធិពលដល់​ណាខ្លះ?​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក

ក្រុងប៉ោយប៉ែត
សន្តិសុខសង្គម១៤ ម៉ោង មុន

ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ការ​ខូចខាត​បឋម ព្រោះ​គ្រោះរញ្ជួយដីដ៏ខ្លាំងក្លា​ដែល​វាយប្រហារអាស៊ីអាគ្នេយ៍

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

នាយករដ្ឋមន្ត្រី​ថៃ ដាក់​ចេញ​បទបញ្ជា​​បន្ទាន់ដើម្បី​គ្រប់គ្រង់​គ្រោះរញ្ជួយដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

អាស៊ីអាគ្នេយ៍ច្រើនប្រទេសជួបរញ្ជួយដី ប៉ុន្តែ ថៃនិងមីយ៉ាន់ម៉ា ធ្ងន់ជាងគេ 

Sokha Hotels

ព័ត៌មានពេញនិយម