ព័ត៌មានជាតិ
មន្រ្តីបរិស្ថានខេត្តមណ្ឌលគិរី ទទួលបានដ្រូនជួយល្បាតកំណត់ទីតាំងរងការកាប់បំផ្លាញព្រៃឈើ
មន្រ្តីបរិស្ថានក្នុងខេត្តមណ្ឌលគិរីទទួលបានដ្រូនចំនួន ៤ គ្រឿង សម្រាប់ប្រើប្រាស់សម្រួលដល់ការល្បាតចាប់ទីតាំងដែលរងការកាប់បំផ្លាញព្រៃឈើនៅក្នុងខេត្តមណ្ឌលគិរី។
នៅព្រឹកមិញនេះ មន្រ្តីក្រសួងបរិស្ថានបានធ្វើពិធីប្រគល់ដ្រូននិងសម្ភារៈចាំបាច់មួយចំនួនដល់មន្រ្តីឧទ្យានុរក្សនៅស្នាក់កាលកណ្តាលដែនជម្រកសត្វព្រៃកែវសីមា ដោយមានការចូលរួមពីមន្រ្តីពាក់ព័ន្ធនិងអាជ្ញាធរខេត្តមណ្ឌលគីរី។
ថ្លែងក្នុងពិធីប្រគល់សម្ភារៈដល់មន្រ្តីឧទ្យានុរក្សនៅស្នាក់ការកណ្តាលនៃដែនជម្រកសត្វព្រៃកែវសីមា លោក ជួប ប៉ារីស៍ រដ្ឋលេខាធិការក្រសួងបរិស្ថានបានគូសបញ្ជាក់ថា ការផ្តល់ដ្រូនដល់មន្រ្តីឧទ្យានុរក្សក្នុងខេត្តមណ្ឌលគិរី បង្ហាញពីការប្តេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលក្នុងកិច្ចខិតខំប្រឹងប្រែងគ្រប់គ្រងនិងការពារធនធានធម្មជាតិ និងព្រៃឈើនៅក្នុងប្រទេសកម្ពុជា ខណៈដែលក្រសួងបរិស្ថានបានដាក់ឲ្យអនុវត្តការរិតបន្តឹង តាមរយៈការដាក់ចេញវិធានការអនុវត្តច្បាប់ ១០០% មិនលើកលែងចំពោះបទល្មើសបំផ្លាញធនធានធម្មជាតិ។
លោកបន្តថា រដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តអភិវឌ្ឍប្រកបដោយចីរភាព និងភាពធន់នឹងការប្រែប្រួលអាកាសធាតុ និងតុល្យភាពបរិស្ថាន។ តាមរយៈការអនុវត្តក្រមបរិស្ថាន និងធនធានធម្មជាតិ នឹងផ្តល់ជាមូលដ្ឋានគ្រឹះនៃការប្តេជ្ញាចិត្ត ក្នុងការលើកកម្ពស់ការងារគ្រប់គ្រងបរិស្ថាន ក៏ដូចជាកិច្ចការពារជីវចម្រុះ និងការអភិរក្សធនធានធម្មជាតិប្រកបដោយនិរន្តរភាពសម្រាប់ប្រទេសកម្ពុជា។
លោក ឌិន ប៊ុនធឿន អនុប្រធានមន្ទីរបរិស្ថានខេត្តមណ្ឌលគិរីបានបញ្ជាក់ថា ក្នុងខេត្តមណ្ឌលគិរី មន្ត្រីឧទ្យានុរក្សមានចំនួនតិច បើធៀបសមាមាត្រទំហំផ្ទៃដីដែលត្រូវការពារ។
លោក ឌិន ប៊ុនធឿនអះអាងថា ខណៈមន្រ្តីឧទ្យានុរក្សមានចំនួនតិចមិនទាន់ឆ្លើយតបស្ថានភាពជាក់ស្តែង ហើយវិសាលភាពផ្ទៃដីការពារធំទូលាយ ការទទួលបានឧបករណ៍ដ្រូននេះនឹងរួមចំណែកបង្កើនប្រសិទ្ធភាពក្នុងការពារធនធានធម្មជាតិ និងលើកទឹកចិត្តដល់មន្រ្តីខិតខំការពារព្រៃឈើឱ្យបានល្អប្រសើរថែមទៀត។
នៅខេត្តមណ្ឌលគិរីមានតំបន់ការពារធម្មជាតិចំនួន ៥ ដែលរួមមាន ដែនជម្រកសត្វព្រៃកែវសីមា ដែនជម្រកសត្វព្រៃស្រែពក ដែនជម្រកសត្វព្រៃភ្នំព្រេច ដែនជម្រកសត្វព្រៃភ្នំណាមលៀរ ដែនជម្រកសត្វព្រៃលំផាត់ ដែលគ្រប់ដណ្តប់លើផ្ទៃដីទំហំជាង ១ លានហិកតា។
ប្រធានការិយាល័យដែនជម្រកសត្វព្រៃកែវសីមា លោក ស៊ីន សត្ថា ប្រាប់ថា ដ្រូនដែលទទួលបាននេះនឹងអាចប្រើជាជំនួយក្នុងការល្បាត ជួយកាត់បន្ថយចំនួនមន្រ្តីចុះអនុវត្តទៅដល់ទីវាលផ្ទាល់។
«ដ្រូនអាចហោះសង្កេតពីលើ និងអាចផ្ទៀងផ្ទាត់ផ្ទៃដីព្រៃឈើដែលរងការកាប់បំផ្លាញ ខណៈមន្រ្តីឧទ្យានុរក្សមិនអាចចុះដល់ទីតាំងនៅឆ្ងាយបាននោះទេ»។ លោក ស៊ីន សត្ថា បញ្ជាក់បន្ថែម។
សម្រាប់ផែនការបន្ទាប់ លោក ស៊ីន សត្ថា បានបន្តថា គឺការបណ្ដុះបណ្ដាលបច្ចេកទេសការប្រើប្រាស់ដ្រូនដល់មន្រ្តីជំនាញឲ្យអនុវត្តមានប្រសិទ្ធភាព និងប្រើប្រាស់ចំគោលដៅ៕
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ