Connect with us

ព័ត៌មានអន្ដរជាតិ

ស្រីលង្កា​ដាក់បម្រាមគោចរ​ ទោះបី​​ការ​បោះឆ្នោត​បិទ​ដោយ​សន្តិវិធី ខណៈ​​អ្នក​ប្រឆាំ​ង​មានលទ្ធផល​នាំ​មុខ​​

បានផុស

នៅ

បន្ទាប់​ពី​កា​រ​បោះឆ្នោត​ប្រធានា​ធិបតី​​​បាន​បញ្ចប់​ នៅ​យប់​ថ្ងៃដដែល រដ្ឋាភិបាល​ប្រទេសស្រីលង្កា​ដែល​ធ្លាប់​រង​វិបត្តិ​សេដ្ឋកិច្ច​ដោយសារ​វិបត្តិបំណុល​​​និង​​​វិបត្តិខ្វះសាច់ប្រាក់​បរទេស​​កាល​ឆ្នាំ​២០២២​ បានដាក់​ចេញ​បម្រាមគោចរពេញមួយយប់នៅទូទាំងប្រទេសកាលពីថ្ងៃទី២១​ខែកញ្ញា ខណៈលទ្ធ​ផល​​​​បោះឆ្នោត​បង្ហាញ​ថា គណៈបក្ស​​ប្រឆាំង​ដឹកនាំ​ដោយ​ លោក Anura Kumara Dissanayaka កំពុង​នាំ​មុខ​បណ្តោះអាសន្ន​ក្នុងការ​រាប់​សន្លឹក​ឆ្នោត​បឋមៗ​​​​។

គណៈបក្ស​​ប្រឆាំង​ដឹកនាំ​ដោយ​ លោក Anura Kumara Dissanayaka មាន​លទ្ធផល​នាំ​មុខ​។ Tamil Guardian
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ប៉ូលីសបានប្រកាសបម្រាមគោចររយៈពេលប្រាំបីម៉ោងភ្លាមៗ បន្ទាប់ពីគណៈកម្មាធិការរៀបចំការបោះឆ្នោតឯករាជ្យបាននិយាយថា ការ​​បោះឆ្នោត​ប្រធានាធិបតី​​នៅ​ថ្ងៃទី២១​ខែកញ្ញាគឺជា​​ការ​បោះឆ្នោត​​ដែល​​ប្រកប​ដោយ​សន្តិភាពបំផុតនៅក្នុងប្រវត្តិសាស្ត្របោះឆ្នោតរបស់ប្រទេស​ដែន​កោះ​ដែល​ប្រើ​ប្រាស់មូលនិធិ​​​កម្ចី​ពី​​ IMF ដើម្បី​ធ្វើ​ឲ្យ​មានស្ថិរភាពសង្គម​ឡើង​វិញ​។

តាមសេចក្តីរាយការណ័​របស់​​ទីភ្នាក់ងារ​ព័ត័មាន​បារាំង AFP ប៉ូលិសបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយ បាននិយាយ​ថា ប្រធានាធិបតី Ranil Wickremesinghe ដែល​​ទទួល​បាន​អំណាច​ក្រោយ​វិបត្តិ​សង្គម​​កាល​ពី​ខែ​​​កក្កដា​ឆ្នាំ​២០២២​​ កំពុងប្រឈមមុខនឹងការប្រកួត​ប្រជែង​ដ៏ខ្លាំងមួយដើម្បីរក្សាអំណាចនោះ បានដាក់ការរឹតបន្តឹងការធ្វើដំណើរដែលមិននឹកស្មានដល់ «ជាវិធានការបន្ថែមដើម្បីការពារប្រជាជន»។

​ប្រទេស​សស្រីលង្កា បាន​ឆ្លង​កាត់វិបត្តិសង្គម​ដ៏​ខ្លាំងកាល​ឆ្នាំ​២០២២ ពេលដែល​​ប្រទេស​នេះ​​ជួប​វិបត្តិ​ខ្វះសាច់ប្រាក់​​បរទេស​ជាពិសេស​ប្រាក់​ដុល្លារ​ដើម្បី​បញ្ជា​ទិញ​​​ការ​នាំ​ចូល នូវ​ប្រភេទ​​គ្រឿង​ប្រើប្រាស់​ចាំបាច់​​​មានស្ករស គ្រឿងអាហារ និង ប្រេង​ឥន្ធ​នៈ បាន​ជំរុញ​​ឲ្យ​​អតិផរណា​ហក់​ឡើង​យ៉ាង​ខ្លាំងប៉ះពាល់​ដល់​ប្រជាជន។

​​ប្រជា​ជន​នៅ​ពេលនោះ ចាប់​ផ្តើម​តវ៉ា​ប្រឆាំ​ង​រដ្ឋាភិបាលដែល​ដែល​កាន់​អំណាច​​ប្តូរវេនគ្នា​រវាង​​សមាជិក​ក្រុម​គ្រួសារ​​នៃ​អតីត​ប្រធានាធិបតី​ Gotabaya Rajapaksa រហូត​​​អាច​បណ្តេញ​ប្រធានាធិបតី​រូប​នេះ​ចេញ​ពីអំណាច ដោយ​ការ​ភៀស​ខ្លួន​ទៅ​ក្រៅ​ប្រទេស​ ប៉ុន្តែ​រដ្ឋសភាបាន​បោះឆ្នោត​​គាំទ្រ​ លោក​ Ranil Wickremesinghe ដែល​ធ្លាប់​​កាន់​តួនាទី​ជា​ច្រើន​ ដូចជា​ ​ប្រធានាធិបតីផង នាយករដ្ឋមន្ត្រី​ផង ដោយឆ្លាស់ចុះ​ឆ្លាស់​ឡើង​ជាមួយ លោក Gotabaya Rajapaksa។​

លោក​ Ranil Wickremesinghe ប្រធានាធិបតី​ស្រីលង្កា​បច្ចុប្បន្ន។ Business Standard

រដ្ឋាភិបាលស្រីលង្កាបានប្រកាសថ្ងៃទី ២៣ ខែកញ្ញា ជាថ្ងៃឈប់សម្រាកសាធារណៈពិសេស ខណៈពេល​ដែល​លទ្ធផល​នៃ​ការ​បោះឆ្នោត​នៅ​ថ្ងៃ​ទី២១ ខែ​កញ្ញា ត្រូវ​បាន​គេ​រំពឹង​ទុក​នៅ​ថ្ងៃ​ទី ២២ខែ​កញ្ញា​នេះ​។

​យោង​សេចក្តី​រាយការណ៍​ មន្ត្រីបោះឆ្នោតម្នាក់បាននិយាយ​ប្រាប់​ AFP ដោយលើកឡើងពីតួលេខបណ្ដោះអាសន្នថា ចំនួនអ្នកទៅបោះឆ្នោតមានចំនួនប្រមាណ​៧៥​ភាគរយ នៅពេលដែលការិយាល័យបោះឆ្នោតបានបិទបន្ទាប់ពីការបោះឆ្នោតរយៈពេលប្រាំបួនម៉ោង។

កំណត់ត្រាសម្រាប់ចំនួនអ្នកទៅបោះឆ្នោតនៅក្នុងការបោះឆ្នោតប្រធានាធិបតីស្រីលង្កាត្រូវបានកំណត់​​មាន​ចំនួន ៨៣,៧២​ភាគរយ​​ក្នុងឆ្នាំ២០១៩។

លោក Wickremesinghe កំពុងស្វែងរកការបន្ត​ការ​ដឹក​នាំ​​​ប្រទេស​ដែន​កោះនេះ​​​ ដើម្បីបន្តវិធានការរឹតបន្តឹង​​ខ្សែក្រវាត់​និ​ង​ផ្លូវរបស់​ប្រទេសចិន​​​ដែល​ជា​ប្រភព​​ហិរញ្ញវត្ថុ​ធ្វើឱ្យសេដ្ឋកិច្ចមានស្ថិរភាព និងបានបញ្ចប់ការខ្វះខាតអាហារ ប្រេងឥន្ធនៈ និងថ្នាំពេទ្យជាច្រើនខែ បន្ទាប់ពីការធ្លាក់ចុះសេដ្ឋកិច្ចដ៏អាក្រក់បំផុតរបស់ប្រទេសស្រីលង្កាក្នុងឆ្នាំ២០២២៕​

ដោយ រ៉ាន់ រើយ​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

សមត្ថកិច្ចខេត្តសៀមរាប ឃុំខ្លួនបុរស់ម្នាក់ ពីបទឡាយលក់កាំភ្លើងតាមបណ្តាញសង្គម

ជួង ជី
ជីវិតកម្សាន្ដ២៤ ម៉ោង មុន

អ្នកសិល្បៈនិងសាធារណជន សម្តែងក្តីបារម្ភ ក្រោយដឹងដំណឹង នាយ កុយ មានបញ្ហាសុខភាពត្រូវវះកាត់ជាបន្ទាន់

ព័ត៌មានជាតិ១៥ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៣ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

Sokha Hotels

ព័ត៌មានពេញនិយម