ព័ត៌មានជាតិ
កម្ពុជា ចូលរួម កិច្ចប្រជុំកំពូល ស្តីពី អនាគត នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក
លោក សេរី ជំនះ រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានដឹកនាំគណៈប្រតិភូចូលរួម ពិធីបើកកិច្ចប្រជុំ Summit of the Future Action Days ដែលប្រព្រឹត្តទៅរយៈពេល ២ថ្ងៃ គឺចាប់ពីថ្ងៃទី២០ ដល់ថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ក្រោមប្រធានបទ “Youth-Lead for the Future: We believe in the promise of a better world for all” នៅទីស្នាក់ការកណ្តាលអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក។
កិច្ចប្រជុំផ្អែកលើសកម្មភាព នៃកិច្ចប្រជុំកំពូល ស្តីពី អនាគត រៀបចំឡើងក្នុងគោលបំណងគាំទ្រ និងជំរុញសន្ទុះ នៃកិច្ចពិភាក្សាបន្តក្នុងកិច្ចប្រជុំកំពូល ស្តីពី អនាគត (Summit of the Future) ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ដល់ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ដោយមានការចូលរួមពីបណ្តាប្រមុខរដ្ឋ ប្រមុខរដ្ឋាភិបាល និងថ្នាក់ដឹកនាំរដ្ឋសមាជិក នៃអង្គការសហប្រជាជាតិ ទាំងអស់ ដើម្បីពិភាក្សា និងអនុម័តលើសេចក្តីព្រាងឯកសារ៖ ១. Pact for the Future ២. Declaration on FUture Generation និង ៣. Global Digital Compact។
កិច្ចប្រជុំនេះ បានប្រមូលផ្តុំតំណាងរដ្ឋសមាជិក អង្គការសង្គមស៊ីវិល វិស័យឯកជន អ្នកប្រាជ្ញ អាជ្ញាធរ ជាពិសេសយុវជនមកពីគ្រប់មជ្ឈដ្ឋាន ដោយធ្វើការពិភាក្សាលើការលើកកម្ពស់សកម្មភាពដែលដឹកនាំដោយយុវជន និងស្វែងរកដំណោះស្រាយសម្រាប់អនាគត។ កិច្ចប្រជុំនេះក៏ជាវេទិកាសម្រាប់ការចូលរួមយោបល់របស់យុវជននៅក្នុងក្របខណ្ឌប្រព័ន្ធពហុភាគី ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការសាកល និងផ្តោតការយកចិត្តទុកដាក់ចំពោះសុខមាលភាព និងអនាគតអ្នកជំនាន់ក្រោយ៕
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា