Connect with us

ព័ត៌មានជាតិ

ជនជាតិចិន៣នាក់ ត្រូវបានតំណាងអយ្យការចោទពីបទកាន់អាវុធ និងរក្សាទុកដោយខុសច្បាប់សារធាតុញៀន

បានផុស

នៅ

នារសៀលថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ លោក ឆាយ ហុង ព្រះរាជអាជ្ញារង និងជានាំពាក្យនៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានប្រាប់ឲ្យដឹងថា ពាក់ព័ន្ធករណីជនជាតិចិន៣នាក់ដកអាវុធគំរាមជនជាតិចិនដូចគ្នានៅក្នុងខុនដូរស្តារស៊ីធី ត្រូវបានតំណាងអយ្យការបើកការស៊ើបសួរពីបទកាន់កាប់អាវុធដោយគ្មានការអនុញ្ញាត រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន និងប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

គួរំលឹកថា កាលពីរសៀលថ្ងៃទី១៦ ខែ កញ្ញា ឆ្នាំ២០២៤ កម្លាំងនគរបាលខណ្ឌសែនសុខសហការជាមួយនគរបាលប៉ុស្តិ៍អូរបែកក្អម ឃាត់ខ្លួនជនជាតិចិន៣នាក់ពាក់ព័ន្ធករណីដកកាំភ្លើងគំរាមជនជាតិចិនដូចគ្នា និងអំពើជួញដូរខុសច្បាប់នូវសារធាតុញៀន នៅចំណុចខុនដូរស្តារស៊ីធី បន្ទប់លេខ១១២៥ ជាន់ទី១១ អគារទី៧ តាមមហាវិថីសហព័ន្ធរុស្សី ក្នុងភូមិទ្រុងមាន់ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ជនសង្ស័យដែលត្រូវឃាត់ខ្លួន១,ឈ្មោះ ស៊ី មីងយ៉ុង (SHI MING YUNG) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរ អន ឡាញ (ឃាត់ខ្លួន មានសារធាតុញៀន), ២.ឈ្មោះ វែង ជីន (WANG JUN) ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិចិន មុខរបរ អនឡាញ (ឃាត់ខ្លួន មានសារធាតុញៀន),៣.ឈ្មោះ វ័ន ជឺឡែង (WAN CHI LIANG) ភេទប្រុស អាយុ២៥ឆ្នាំ ជនជាតិចិន មុខរបរ អនឡាញ។

តាមនគរបាលខណ្ឌសែនសុខ បានឱ្យដឹងថា នៅថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ វេលាម៉ោងប្រហែល១៥ សមត្ថកិច្ចប៉ុស្តិ៍ នគរបាលរដ្ឋបាលអូរបែកក្អម បានទទួលព័ត៌មានពីខាងខុនដូរស្តារស៊ីធី ថា មានជនសង្ស័យ០១នាក់ជាជនជាតិចិន ស្នាក់នៅបន្ទប់លេខ១១២៥ ជាន់ទី១១ បានធ្វើសកម្មភាពប្រើអាវុធខ្លី គំរាមជនជាតិចិនដូចគ្នា នៅក្នុងផ្សារម៉ាត ជាន់ផ្ទាល់ដី បរិវេណខុនដូរស្តារស៊ីធី បន្ទាប់មក សមត្ថកិច្ចប៉ុស្តិ៍អូរបែកក្អម សហការជាមួយ ផ្នែកជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខចុះទៅសហការជាមួយខាងខុនដូរស្តារស៊ីធី ត្រួតពិនិត្យឆែកឆេរ នៅក្នុងបន្ទប់លេខ១១២៥ រកឃើញ អាវុធខ្លី០១ដើម ម៉ាកឡុក បង់ចំនួន ០១ គ្រាប់ចំនួន ០៤គ្រាប់ ,ក្រាមពណ៌សថ្លា(សង្ស័យជាគ្រឿងញៀន) ចំនួន០១កញ្ចប់ថង់ធំល្មម, ជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ០១ ,លិខិតឆ្លងដែន ចំនួន០១ក្បាល ,កាតចំនួន ០៥សន្លឹក(របស់ ជនសង្ស័យ) និងធ្វើការឃាត់ខ្លួនជនសង្ស័យដែលជាជនជាតិចិនចំនួន៣នាក់។

តាមជនសង្ស័យ ឈ្មោះ វ័ន ជឺឡែង (WAN CHI LIANG) បានសារភាពអោយដឹងថា នៅក្នុងខែកក្កដា ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ ស៊ី មីងយ៉ុ ង បានទិញអាវុធខ្លីម៉ាកឡុក(ខាងលើ) ពីជនសង្ស័យឈ្មោះ ហៅ ប៉ាជេ ភេទប្រុស អាយុប្រហែល ២៨ឆ្នាំ ជនជាតិខ្មែរ ក្នុងតម្លៃ១៦០០ដុល្លាអាមេរិក នៅក្នុងក្រុងកំពង់សោម យកមកទុកប្រើប្រាស់ ការពារខ្លួន បន្ទាប់មក នៅខែសីហា ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ ស៊ី មីងយ៉ុង បានទៅ យកថ្នាំញៀនមួយកញ្ចប់ថង់ធំល្មម និងជញ្ជីងថ្លឹងថ្នាំញៀន ចំនួន ០១គ្រឿង ពីជនសង្ស័យឈ្មោះ ហៅ ស៊ែវ័លី ភេទប្រុស អាយុប្រហែល៣០ឆ្នាំ ជនជាតិចិន(ដែលជំពាក់ប្រាក់របស់ជនសង្ស័យ ឈ្មោះ ស៊ី មីងយ៉ុង ចំនួន ៧០០ដុល្លា) នៅក្នុងបុរីមួយកន្លែងក្បែរខុនដូរស្តារស៊ីធី យកមកទុកប្រើ ប្រាស់នៅក្នុងបន្ទប់ខុនដូរស្នាក់នៅ។

ក្រោយមកទៀត នៅរសៀលថ្ងៃទី១៦ ខែកញ្ញា ឆ្នាំ២០២៤ ជនសង្ស័យឈ្មោះ ស៊ី មីងយ៉ុង បានចេញពីបន្ទប់ ចុះមកទិញថ្នាំដុសធ្មេញ នៅម៉ាតបរិវេណខុនដូរ ស្តារស៊ីធ ជាន់ផ្ទាល់ដី ពេលចូលដល់ក្នុងម៉ាត ក៏មានមនុស្សប្រុស០៣នាក់ ជាជនជាតិចិន បាន មើលមុខឌឺដងជនសង្ស័យឈ្មោះ ស៊ី មីងយ៉ុង  មានចិត្តខឹង ក៏ ឡើងទៅបន្ទប់ខុនដូរ យកអាវុធខ្លីម៉ាកឡុក ចេញពីថតតុ មកសៀតនៅចង្កេះខោខាងស្តាំ ចុះមកសួរនាំជនជាតិចិនទាំង៣នាក់នោះនិងដកកាំភ្លើងដាក់លើភ្លៅគំរាមរួចសៀតអាវុធខ្លីនៅចង្កេះ ឡើងទៅបន្ទប់ខុនដូរវិញ ។លុះក្រោយមកត្រូវបានកម្លាំងសមត្ថកិច្ចចុះទៅឡោមព័ទ្ធឆែកឆេររកឃើញឃាត់ខ្លួនតែម្តង៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៦ វិនាទី មុន

ជនជាតិចិន៣នាក់ ត្រូវបានតំណាងអយ្យការចោទពីបទកាន់អាវុធ និងរក្សាទុកដោយខុសច្បាប់សារធាតុញៀន

ព័ត៌មានជាតិ៤៣ នាទី មុន

សម្តេច ឃួន សុដារី ដឹកនាំគណៈប្រតិភូជាន់ខ្ពស់រដ្ឋសភាបំពេញទស្សនកិច្ចនៅប្រទេសចិន

ព័ត៌មានជាតិ៥៣ នាទី មុន

មន្ទីរពេទ្យ ហ្លួង ម៉ែ គ្រោងដំណើរការជាមន្ទីរពេទ្យមហារីកស្ដង់ដារអន្តរជាតិ ដើមឆ្នាំ២០២៥

ព័ត៌មានជាតិ១ ម៉ោង មុន

ប្រធានរដ្ឋសភា លើកទឹកចិត្តវេទិកាស្រ្តីអឺរ៉ាស៊ីផ្តល់អាទិភាពលើការចូលរួមរបស់ស្រ្តីក្នុងការចរចាសន្តិភាព

ព័ត៌មានជាតិ១ ម៉ោង មុន

កម្ពុជា ចូលរួម កិច្ចប្រជុំកំពូល ស្តីពី អនាគត នៅអង្គការសហប្រជាជាតិ ទីក្រុងញូវយ៉ក

Sokha Hotels

ព័ត៌មានពេញនិយម