Connect with us

ព័ត៌មានជាតិ

ពលរដ្ឋខ្មែរឥស្លាម២០០គ្រួសារ រស់នៅសង្កាត់ដងទង់ ទទួលបានការព្យាបាលជំងឺដោយគិតថ្លៃ

បានផុស

នៅ

ប្រជាពលរដ្ឋខ្មែរឥស្លាមចំនួន២០០គ្រួសារ ដែលមានជីវភាពខ្វះខាតនៅភូមិ៤ សង្កាត់ដងទង់ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង បានទទួលការពិគ្រោះ ពិនិត្យ និងព្យាបាលជំងឺដោយឥតគិតថ្លៃ និងទទួលបានស្បៀងអាហារថែមទៀត។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ដើម្បីជួយឧបត្ថម្ភគាំទ្រដល់ប្រជាពលរដ្ឋមានជីវភាពខ្វះខាតក្រីក្រ និងលើកកម្ពស់សុខភាព ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវបានសហការជាមួយសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង ចាត់ក្រុមការងារគ្រូពេទ្យចុះពិនិត្យព្យាបាលជំងឺដល់ពលរដ្ឋខ្មែរឥស្លាម ដោយអាចសម្រាលទុក្ខលំបាកកាត់បន្ថយការចំណាយផ្សេងៗ។បានមួយកម្រិត។

លោក ម៉ន គ្រីយ៉ា រដ្ឋលេខាធិការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវ ឱ្យដឹងនៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៤ថា ពលរដ្ឋមានសុខុមាលភាព និងជីវភាពសមរម្យល្អ សង្គមជាតិនឹងអភិវឌ្ឍន៍រីកចម្រើនទៅមុខតាមស្ថានការណ៍នោះដែរ ដូច្នេះទើបមានការយកចិត្តទុកដាក់អំពីសុខទុករបស់ពលរដ្ឋនៅពេលនេះ។

លោក ម៉ន គ្រីយ៉ា ក៏អំពាវនាវបន្តចូលរួមថែរក្សាសុខភាពអំឡុងពេលរដូវវស្សាអោយបានរឹងមាំ ចៀសវាងឆ្ងាយពីជំងឺផ្សេងៗ ពិសេសបន្តថែរក្សាការពារអនាម័យបរិស្ថានផងដែរដោយមិនបោះចោលសំរាមនៅទីសាធារណៈដែលធ្វើប៉ះពាល់ដល់សោភ័ណ្ឌទីក្រុង ក៏ដូចជាមូលដ្ឋានរស់នៅរបស់ខ្លួន។

ដោយឡែកលោកស្រី ឈី វ៉ា អភិបាលរងខេត្តកោះកុង ចាត់ទុកសកម្មភាពខាងលើថា ជាសកម្មភាពមនុស្សធម៌ដ៏មានគុណតម្លៃបំផុតសម្រាប់ពលរដ្ឋដែលកំពុងជួបប្រទះខ្វះខាតផ្នែកជីវភាពរស់នៅក្នុងមូលដ្ឋានភូមិ៤ សង្កាត់ដងទង់ អោយវិលមករកជីវភាពល្អប្រសើរ។

លោកស្រីអភិបាលរងខេត្ត បន្តទៀតថា សកម្មភាពមនុស្សធម៌នេះ ស្របតាមគោលនយោបាយរបស់រដ្ឋាភិបាលកម្ពុជាដែលបានយកចិត្តទុកដាក់ខ្ពស់ដូចជា ការអនុវត្តកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារក្រីក្រ និងងាយរងគ្រោះក្នុងអំឡុងពេលប្រយុទ្ធនឹងជំងឺកូវីដ១៩ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្រ្តីមានផ្ទៃពោះ និងកុមារអាយុក្រោម២ឆ្នាំ និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនគ្រួសារងាយរងហានិភ័យជាដើម។

លោកស្រី ឈី វ៉ា ជឿជាក់ថា ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងសមាគមសម្ព័ន្ធយុវជនមុស្លិមកម្ពុជាខេត្តកោះកុង នឹងបន្តខិតខំកៀរគរសប្បុរសជននៃប្រទេសម៉ាឡេស៊ីបន្ថែមទៀត ដើម្បីចូលរួមចំណែកក្នុងការងារមនុស្សធម៌នេះ៕  (អត្តបទៈសិរិវឌ្ឍនៈ)

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទី មុន

ពលរដ្ឋខ្មែរឥស្លាម២០០គ្រួសារ រស់នៅសង្កាត់ដងទង់ ទទួលបានការព្យាបាលជំងឺដោយគិតថ្លៃ

ព័ត៌មានអន្ដរជាតិ១៨ នាទី មុន

ផ្ទុះ​ឆេះ​អណ្តូងរ៉ែ​ធ្យូង​ថ្ម​​​​ស្លាប់​យ៉ាង​ហោច​២៨​នាក់ ខណៈរបួស​និង​បាត់ខ្លួន​ច្រើន​នាក់​​

ព័ត៌មានជាតិ៣៦ នាទី មុន

អាជ្ញាធរស្រុកគិរីសាគរ កំពុងតភ្ជាប់ផ្លូវស្ពានលូភ្លោះប្រវែង២០ម៉ែត្រ ក្រោយបាក់ទំនប់ទឹកហូរបុកផ្តាច់

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋ ៤ រាជធានីខេត្ត ធ្វើទស្សនកិច្ចសិក្សាផ្ទាល់ នៅបង្គោលព្រំដែនប៉ែកឦសាន

ព័ត៌មានជាតិ៣ ម៉ោង មុន

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ផ្ញើសាររំលែកទុក្ខពលរដ្ឋ៣រូប ដែលស្លាប់ក្នុងហេតុការណ៍លិចទូក នៅស្រុកចិត្របុរី ខេត្តក្រចេះ

Sokha Hotels

ព័ត៌មានពេញនិយម