Connect with us

ព័ត៌មានអន្ដរជាតិ

ផ្ទុះ​ឆេះ​អណ្តូងរ៉ែ​ធ្យូង​ថ្ម​​​​ស្លាប់​យ៉ាង​ហោច​២៨​នាក់ ខណៈរបួស​និង​បាត់ខ្លួន​ច្រើន​នាក់​​

បានផុស

នៅ

​នៅ​យប់​ថ្ងៃ​សៅរ៍​ពេលដែល​​​រដ្ឋាភិបាល​អ៊ីរ៉ង់​​​ធ្វើព្យុហយាត្រា​​​យោធា​ដ៏ធំ​​ស្របពេលដែល​​​​ការវា​យ​ប្រហារ​លើ​​​​សកម្មប្រយុទ្ធ​​ហេសបូឡាដែល​គាំទ្រ​ដោយ​អ៊ីរ៉ង់ ទូរទស្សន៍រដ្ឋអ៊ីរ៉ង់​​បាន​ផ្សាយ​ថា មាន​ការ​ផ្ទុះ​ឧស្ម័ន​​ក្នុង​អណ្តូត​រ៉ែ​​ធ្យូងថ្មបណ្តាល​ឲ្យ​ស្លាប់​​ របួស​​ និង បាត់ខ្លួ​ន​កម្មករ​​អណ្តូងរ៉ែ​​​រាប់សិបនាក់។

ប្រតិបត្តិការសង្គ្រោះ​ក្នុង​ឧបទ្ទវហេតុ​ផ្ទុះ​ឧស្ម័ន​ក្នុង​អណ្តូងរ៉ែ​ភាគខាងត្បូង​អ៊ីរ៉ង់។ snipping
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តួលេខ​នៃ​ការ​​ស្លាប់បាន​​កើន​ឡើង​ជាបន្តបន្ទាប់។ សារព័ត៌មាន​​ប្រចាំ​តំបន់​អារ៉ាប់ ALARABIYA ​បាន​ផ្សាយ​នៅ​ប្រហែល​មួយ​ម៉ោង​មុន​​បានឱ្យ​ដឹងថា កម្មករ​​​អណ្តូងរ៉ែ​១៩​នាក់​ស្លាប់ រីឯ​៣០​នាក់​​ទៀត​ជាប់​ក្នុងនោះ ប៉ុន្តែ​​ទីភ្នាក់ងារ​ព៧ត៌មាន​រ៉យទ័រ​បាន​ផ្សាយ​ក្រោយ​នោះ​​ប្រហែល​១២០​នាទី បានអះអាងថា យ៉ាងហោចណាស់មនុស្ស២៨​នាក់បានស្លាប់ និង​ ១៧របួស​ ខណៈការ​បាត់ខ្លួន​មាន​២៤​នាក់។

តាមការ​ដកស្រង់​របស់​រ៉យទ័រ ពី​ទូរទស្សន៍រដ្ឋ​អ៊ីរ៉ង់​​​​ផ្សាយ​ឱ្យ​ដឹង​​នៅ​ថ្ងៃអាទិត្យថា ការផ្ទុះហ្គាសនៅក្នុងអណ្តូងរ៉ែធ្យូងថ្មមួយនៅក្នុងខេត្ត Khorasan ភាគខាងត្បូងរបស់ប្រទេសអ៊ីរ៉ង់បានសម្លាប់មនុស្សយ៉ាងហោចណាស់២៨នាក់ និង១៧នាក់បានរងរបួស ដោយ​​មនុស្ស​​ចំនួន​២៤នាក់នៅតែបាត់ខ្លួន​នៅឡើយ​ពី​ក្នុង​ហេតុការ​នេះ​។

ទូរទស្សន៍រដ្ឋបាននិយាយថា គ្រោះថ្នាក់នេះបណ្តាលមកពីការផ្ទុះឧស្ម័នមេតាននៅក្នុងប្លុកពីរ​នៃអណ្តូងរ៉ែដែលដំណើរការដោយក្រុមហ៊ុន Madanjoo ។ ផ្អែក​តាមការ​ផ្សាយ​នោះ​ មានកម្មករចំនួន៦៩នាក់នៅក្នុងប្លុក​អំឡុង​ពេលនៃការផ្ទុះ។

ទូរទស្សន៍រដ្ឋបាននិយាយដោយដកស្រង់សំដីប្រធានអឌ្ឍចន្ទក្រហមអ៊ីរ៉ង់ថា៖​«អ្នករងរបួសចំនួន១៧​នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យហើយមនុស្ស២៤​នាក់នៅតែបាត់ខ្លួន»។ ការ​ផ្ទុះ​នេះ​បាន​កើត​ឡើង​នៅ​វេលា​ម៉ោង​៩​យប់។

លោក​ប្រធានាធិបតី Masoud Pezeshkian បាន​សម្តែង​ការ​រំលែក​ទុក្ខ​ដល់​ក្រុម​គ្រួសារ​ជនរងគ្រោះ។ លោក Pezeshkian បាន​និយាយ​ក្នុង​ការ​អត្ថាធិប្បាយ​តាម​ទូរទស្សន៍​ថា​៖ «​ខ្ញុំ​បាន​និយាយ​ជាមួយ​រដ្ឋមន្ត្រី ហើយ​យើង​នឹង​ប្រឹងប្រែង​ឲ្យ​អស់ពី​សមត្ថភាព​ដើម្បី​តាមដាន​»​​។

ការ​ផ្ទុះ​នេះ​ហាក់​​ចៃដន្យ​ខ្លាំង​ណាស់​ចំថ្ងៃ​ដែលអ៊ីរ៉ង់បាន​ធ្វើព្យុហយាត្រា​យោធា​​ដ៏​ធំ​ដើម្បី​សម្ញែង​សត្រ​ អ៊ីស្រាអែល​ដែល​កំពុង​តែ​វាយ​ប្រហារ​​ក្រុមសកម្មប្រយុទ្ធ​ហេសបូឡា​ដែលខ្លួន​គាំទ្រ​​ក្នុង​ប្រទេសលីបង់​យ៉ាង​ចាស់​ដៃ​ដោយ​បំផ្លាញ​​​​មូល​ដ្ឋាន​កងកម្លាំង​របស់​ហេសបូឡា​​៕

ដោយ រ៉ាន់ រើយ

ព្យុហយាត្រា​កង​ទ័ព​របស់​អ៊ីរ៉ង់​នៅ​ថ្ងៃសៅរ៍​។ ទូរទស្សន៍រដ្ឋ​អ៊ីរ៉ង់​
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១១ នាទីutes មុន

លោក ស៊ាន បូរ៉ាត និងលោក ស ថាវី ត្រូវបានតុលាការកោះហៅចូលបំភ្លឺលើសំណុំរឿងក្រុមហ៊ុនអតីតឧកញ៉ា ឡេង ចាន់ណា

សន្តិសុខសង្គម៣១ នាទីutes មុន

ក្រុមជនសង្ស័យធើ្វសកម្មភាពលួច និងឆក់យ៉ាងសកម្មចំនួន១១នាក់ ត្រូវបានឃាត់ខ្លួន

ព័ត៌មានជាតិ៣៧ នាទីutes មុន

សហជីព និងពលរដ្ឋឈប់ជឿ អ៊ុំ សំអាន ព្រោះជាមនុស្សធ្លាប់ជាប់គុកដោយសារនិយាយកុហករឿងព្រំដែន

ព័ត៌មានអន្ដរជាតិ៥៦ នាទីutes មុន

លោក ត្រាំ ព្រមានក្រុមប្រទេស BRICS ជុំវិញ​រឿង​ប្រឆាំង​នឹង​ការ​ប្រើប្រាស់​លុយ​ដុល្លារអាមេរិក

ព័ត៌មានជាតិ១ ម៉ោង មុន

សម្ដេច ប៊ុន រ៉ានី អំពាវនាវឱ្យគ្រប់ភាគីរួមគ្នាជាមួយរដ្ឋាភិបាលដើម្បីលុបបំបាត់ជំងឺអេដស៍

សេដ្ឋកិច្ច៤ ម៉ោង មុន

ក្រុមហ៊ុន Royal Railway បញ្ជាទិញទូរថភ្លើងដឹកទំនិញ ៦០ គ្រឿងបន្ថែមទៀតពីប្រទេសចិន

ព័ត៌មានជាតិ៧ ម៉ោង មុន

ថ្ងៃ២ធ្នូ រណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា នឹងរៀបចំមិទ្ទីងអបអរខួប៤៦ឆ្នាំរបស់ខ្លួន

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

អ៊ុយក្រែន ថា សង្គ្រាម​បាន​បំផ្លាញ​អាកាសយានដ្ឋាន​ស៊ីវិល​របស់ខ្លួនស្ទើរ​តែ​អស់​​

នយោបាយ៦ ម៉ោង មុន

អ្នកតាមដាននយោបាយ ជឿថា រាជរដ្ឋាភិបាលកម្ពុជា នឹងមិនយកអធិបតេយ្យភាពទៅដោះដូរនឹងប្រព័ន្ធEBAរបស់អឺរ៉ុបឡើយ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ស្លាប់​១២​នាក់ និង​ជម្លៀស​ខ្លួន​រាប់​ម៉ឺន​នាក់ ព្រោះ​ទឹក​ជំនន់​នៅ​ថៃ និងម៉ាឡេស៊ី

Sokha Hotels

ព័ត៌មានពេញនិយម