Connect with us

ព័ត៌មានជាតិ

ពលរដ្ឋ ថា អាជ្ញាធរកាយផ្លូវដាក់លូជាង១០ថ្ងៃហើយ តែលូមិនទាន់មានគម្រប

បានផុស

នៅ

ផ្លូវបេតុងមួយខ្សែ​ប្រវែងប្រហែល២០០ម៉ែត្រ​ ស្ថិតនៅក្នុងភូមិត្រពាំងឈូក​ សង្កាត់ទឹកថ្លា​ ខណ្ឌសែនសុខ​ ត្រូវបានអាជ្ញាធរ​ ​កាយដាក់ប្រព័ន្ធលូ​ ដេីម្បីបញ្ចៀសការជន់លិច​ នៅរដូវវស្សា​ អស់រយៈពេលជាង១០ថ្ងៃមកហេីយ ដោយលូមិនទាន់មានគម្របត្រឹមត្រូវ ផ្លូវមិនទាន់ឈូសឆាយឱ្យស្អាតឡេីងវិញទុកឱ្យមេម៉ាយចោល​ ខ្លាចតែថ្ងៃណាមួយបង្កគ្រោះថ្នាក់ផ្សេងៗ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​ ប៊ុន​ ស៊ុន្ធី​ ប្រជាលរដ្ឋដែលរស់នៅទីនោះ បានលេីក​ឡេីង​ថា​ ការជួសជុលកាយដាក់ប្រព័ន្ធលូ​ ដេីម្បីបញ្ជៀសទឹកជំនន់នារដូវវស្សា​ ប្រជាពលរដ្ឋទាំងអស់​សាទរ​ និងរីករាយជាខ្លាំង​ ពីព្រោះតំបន់នោះឱ្យតែភ្លៀងមកម្តងៗតែងតែជន់លិចទឹកត្រឹមក្បាលជង្គន់ពិបាកក្នុងការធ្វេីដំណេីរក៏ដូចជាប្រកបរបរផ្សេងៗ។ ប៉ុន្តែអ្វីដែលធ្វេីឱ្យពួកគាត់មានការបារម្ភនោះគឺថា​ ក្រោយពីកាយផ្លូវដាក់ប្រព័ន្ធលូរួចហេីយជាង១០ថ្ងៃមកហេីយ អាជ្ញាធរមិនទាន់រៀបចំដាក់គម្របលូនិងឈូសឆាយផ្លូវឱ្យស្អាត​និងត្រឹមត្រូវពិបាកដល់ពលរដ្ឋក្នុងការធ្វេីដំណេីរ​ទុកចោលបែបនេះ តេីមកពីមូលហេតុអ្វី?

ដូច្នេះ ទេីបពួកគាត់សំណូមពរដល់អាជ្ញាធរ​ ពាក់ពន្ធ័មេត្តាជួយពន្លឿនក្នុងការ​ធ្វេីគម្របគ្របលូ​ (រឺហ្គ័រ) និងលប់ផ្លូវ​ ចាក់បេតុងឡេីងវិញផង​ ដេីម្បីការពារគ្រោះថ្នាក់​ ណាមួយពេលដែលផ្លូវលិចទឹកម្តងៗ​។

ជំវិញករណីខាងលេីនេះ ក្រុមការងារយេីងបានទាក់ទងទៅលោក​ តាន់​ ណាវិន​ ចៅសង្កាត់ទឹកថ្លា​ ដោយលោកបានបញ្ជាក់ថា លោកបានជួបជាមួយមេភូមិ​ និងថៅកែម៉ៅការរួចរាល់ហេីយ​ នឹងជំរុញឱ្យក្រុមជាងចាក់រឺហ្គ័រមាត់លូឱ្យហេីយក្នុងរយៈពេលមួយថ្ងៃ ឬពីរថ្ងៃ​​ រួចនឹងចាក់ថ្មមិចជាបន្ទាន់បង្ហាប់រយៈពេល២ថ្ងៃទៀត​ និងបន្តចាក់បេតុងតែម្តង៕

ដោយ៖សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

ពលរដ្ឋ ថា អាជ្ញាធរកាយផ្លូវដាក់លូជាង១០ថ្ងៃហើយ តែលូមិនទាន់មានគម្រប

ព័ត៌មានជាតិ៣០ នាទី មុន

ពលរដ្ឋខ្មែរឥស្លាម២០០គ្រួសារ រស់នៅសង្កាត់ដងទង់ ទទួលបានការព្យាបាលជំងឺដោយគិតថ្លៃ

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

ផ្ទុះ​ឆេះ​អណ្តូងរ៉ែ​ធ្យូង​ថ្ម​​​​ស្លាប់​យ៉ាង​ហោច​២៨​នាក់ ខណៈរបួស​និង​បាត់ខ្លួន​ច្រើន​នាក់​​

ព័ត៌មានជាតិ៥៧ នាទី មុន

អាជ្ញាធរស្រុកគិរីសាគរ កំពុងតភ្ជាប់ផ្លូវស្ពានលូភ្លោះប្រវែង២០ម៉ែត្រ ក្រោយបាក់ទំនប់ទឹកហូរបុកផ្តាច់

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋ ៤ រាជធានីខេត្ត ធ្វើទស្សនកិច្ចសិក្សាផ្ទាល់ នៅបង្គោលព្រំដែនប៉ែកឦសាន

វប្បធម៌ ជំនឿ២៣ ម៉ោង មុន

ចង់ឲ្យចិត្តស្ងប់ និងសំណាងរកលុយបានច្រើនៗ ត្រូវដាក់វត្ថុ ៥ យ៉ាង​​ក្រោម​ខ្នើយគេង

ជីវិតកម្សាន្ដ២២ ម៉ោង មុន

HYBE ទិញភាគហ៊ុនអាមេរិកដែលធ្លាប់កាន់រឿងក្ដី Johnny Depp និងអតីភរិយា ចំនួន ២៥ លានដុល្លារ

ព័ត៌មានអន្ដរជាតិ៣៨ នាទី មុន

ផ្ទុះ​ឆេះ​អណ្តូងរ៉ែ​ធ្យូង​ថ្ម​​​​ស្លាប់​យ៉ាង​ហោច​២៨​នាក់ ខណៈរបួស​និង​បាត់ខ្លួន​ច្រើន​នាក់​​

ព័ត៌មានជាតិ២៣ ម៉ោង មុន

សហជីពនៅកម្ពុជា ប្រកាសគាំទ្រយ៉ាងពេញទំហឹងចំពោះការដកខ្លួនចេញពីតំបន់អភិវឌ្ឍន៍ CLV-DTA

ព័ត៌មានជាតិ២៣ ម៉ោង មុន

ជប៉ុន ប្រគល់គ្រឿងឥស្សរិយយសដល់អតីតអគ្គនាយកវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ត្រូវជាស្វាមីលោកស្រី ឱ វណ្ណឌីន

Sokha Hotels

ព័ត៌មានពេញនិយម