ព័ត៌មានអន្ដរជាតិ
ក្បួនរថយន្តដឹកឯកអគ្គរដ្ឋទូតច្រើនប្រទេស បើកកិនមីននៅ ប៉ាគីស្ថាន
តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអាទិត្យទី២២ខែកញ្ញឆ្នាំ២០២៤, ក្បួនរថយន្តដឹកឯកអគ្គរដ្ឋទូតច្រើនប្រទេស បានបើកកិនមីន ក្នុងស្រុក Swat នៃខេត្ត Khyber Pakhtunkhwa នាភាគពាយព្យប្រទេសប៉ាគីស្ថាន។
ហេតុការណ៍នេះកើតឡើង ពេលអ្នកការទូតមកពីប្រទេសរុស្ស៊ី វៀតណាម អេត្យូពី រវ៉ាន់ដា ស៊ីមបាវ៉េ ឥណ្ឌូណេស៊ី និងគណប្រតិភូមកពីប្រទេសផ្សេងទៀត កំពុងធ្វើដំណើរក្នុងក្បួន មកពីចូលរួមវេទិកាទេសចរណ៍ដែលរៀបចំដោយសភាពាណិជ្ជកម្មនិងឧស្សាហកម្មនៃទីក្រុងអ៊ីស្លាម៉ាបាដ។
ក្រោយមក ស្ថានទូតរុស្សីចេញសេចក្តីថ្លែងការណ៍ថា ប៉ូលិសម្នាក់ស្លាប់និងច្រើននាក់ត្រូវរបួសក្នុងហេតុការណ៍នេះ ប៉ុន្តែគ្មានបេសកជនណាម្នាក់រងរបួសទេ។
ស្របពេលជាមួយគ្នានោះ អាជ្ញាធរប៉ាគីស្ថានក៏ទទួលស្គាល់ឧបទ្ទវហេតុនេះដែរ ដោយបញ្ជាក់ថា គណៈប្រតិភូទាំងអស់ត្រូវជម្លៀសចេញដោយសុវត្ថិភាពពីកន្លែងកើតហេតុ។
ទោះបីជាយ៉ាងណាក៏ដោយ គ្មានក្រុមណាចេញមុខអះអាងទទួលខុសត្រូវចំពោះការវាយប្រហារដោយបង្កៃមីនតាមផ្លូវដ៏កម្រនេះឡើយប៉ុន្តែគេដឹងថា ស្រុក Swat គឺជាអតីតមូលដ្ឋានឈរជើងយ៉ាងរឹងមាំរបស់ក្រុម Terik-i-Taliban Pakistan ឬ TTP ដែលតែងបើកការវាយប្រហារយ៉ាងសាហាវលើកងកម្លាំងយោធា និងប៉ូលិសនៅក្នុងខេត្ត និងកន្លែងផ្សេងទៀត៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ក្នុងឆ្នាំនេះ អៀរឡង់ ផ្តល់ជំនួយ៨០ម៉ឺនអ៊ឺរ៉ូ សម្រាប់សកម្មភាពកម្ចាត់មីនរបស់អង្គការហេឡូត្រាស្តនៅកម្ពុជា
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា