Connect with us

ព័ត៌មានជាតិ

មន្ត្រីជាន់ខ្ពស់ ៖ ប.ស.ស ដើរតួនាទីសំខាន់ក្នុងការរួមចំណែកកសាងប្រព័ន្ធគាំពារសង្គមនៅកម្ពុជា

បានផុស

នៅ

លោក​បណ្ឌិត ហេង សុផាន់ណារិទ្ធ អគ្គនាយករង ប​.​ស​.​ស​. តំណាង​លោក ម៉េង ហុង ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានលើកឡើង​ថា​ បេឡា​ជាតិ​សន្តិសុខ​សង្គម (​ប​.​ស​.​ស​.)​ នៃ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ដើរតួនាទី​សំខាន់​ណាស់ ក្នុងការ​រួមចំណែក​អនុវត្ត​សកម្មភាព​ឆ្ពោះទៅ​ការកសាង​ប្រព័ន្ធ​គាំពារ​សង្គម​នៅ​កម្ពុជា ដែល​អនុលោម​តាម​ក្របខ័ណ្ឌ​គោលនយោបាយ​ជាតិ​គាំពារ​សង្គម ២០១៦-២០២៥, យុទ្ធសាស្ត្រ​ជាតិ​ស្តីពី​ការអភិវឌ្ឍ​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ២០២៣-២០២៨, ផែនទី​បង្ហាញផ្លូវ​ឆ្ពោះទៅ​ការ​គ្របដណ្តប់​សុខភាព​ជាស​កល​នៅ​កម្ពុជា ២០២៤-២០៣៥ និង​យុទ្ធសាស្ត្រ​បញ្ច​កោណ​ដំណាក់កាល​ទី ​១ របស់​រាជរដ្ឋាភិបាល​កម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងឱកាស​អញ្ជើញ​ជា​អធិបតី​ក្នុង​វេទិកា​ប្រចាំឆ្នាំ រវាង ប​.​ស​.​ស​. នៃ​ក្រសួង​ការងារ និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ជាមួយ​ថ្នាក់ដឹកនាំ​មូលដ្ឋាន និង​តំណាង​កម្មករ-និយោជិត ក្រោម​ប្រធានបទ “​គាំពារ​សង្គម​សម្រាប់​ទាំងអស់គ្នា ដើម្បី​អន្តរកាល​ប្រកបដោយ​យុត្តិធម៌​នៅ​កម្ពុជា​” កាលពី​ថ្ងៃទី ​២២ កញ្ញា ​នៅ​សណ្ឋាគារ​ឯករាជ្យ​ខេត្ត​ព្រះសីហនុ លោក​បាន​បន្តថា ដើម្បី​រួមចំណែក​អនុវត្ត​សកម្មភាព​ការ​កសាង​ប្រព័ន្ធ​គាំពារ​សង្គម ឱ្យ​កាន់តែ​រឹងមាំ ក្នុងនាម​ជា​អង្គភាព​ប្រតិបត្តិ​ករ កន្លងមក​រហូតមក​ទល់​បច្ចុប្បន្ន ប​.​ស​.​ស​. តែងតែ​ពង្រឹង​ការអនុវត្ត​កិច្ចការងារ​របស់ខ្លួន ពិសេស​គឺ​ផ្តោតជាសំខាន់​ទៅលើ​ការផ្តល់សេវា​ជូន​សមាជិក ប​.​ស​.​ស​. ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព គុណភាព និង​ទាន់ពេល​វេលា ហើយ​ថ្មីៗ​ នេះ ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ ដែល​ប្រកប​របរ​រកស៊ី និង​កាត់បន្ថយ​ពេលវេលា​ក្នុងការ​ធ្វើដំណើរ​ទៅមក​ដោយផ្ទាល់​ក្នុងការ​ស្នើសុំ​ប័ណ្ណសមាជិក ប​.​ស​.​ស​. បេឡា​ជាតិ​សន្តិសុខ​សង្គម បាននិងកំពុង​រៀបចំ​ស្ដង់​ចល័ត ដើម្បី​ចុះបញ្ជី​សមាជិក ប​.​ស​.​ស​. ជូន​​ប្រជាពលរដ្ឋ​នៅ​តាម​បណ្ដា​ខេត្ត​មួយចំនួន​រួមមាន ខេត្តសៀមរាប កំពង់ចាម បាត់ដំបង និង​ខេត្តតាកែវ។

ជាមួយគ្នានេះ ប​.​ស​.​ស​. ក៏បាន​បង្កើត​នៅ​កម្មវិធី​ទូរស័ព្ទដៃ ប​.​ស​.​ស​. (NSSF Member App) ដែល​អាច​អនុញ្ញាត​ឱ្យ​ប្រជាពលរដ្ឋ​ជា​សមាជិក ប​.​ស​.​ស​. ធ្វើការ​ស្នើសុំ​ចុះបញ្ជី​អ្នក​ក្នុង​បន្ទុក​របស់ខ្លួន​បាន តាមរយៈ​ប្រព័ន្ធ​អន​ឡាញ​ផងដែរ៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ផ្ទុះ​ឆេះ​អណ្តូងរ៉ែ​ធ្យូង​ថ្ម​​​​ស្លាប់​យ៉ាង​ហោច​២៨​នាក់ ខណៈរបួស​និង​បាត់ខ្លួន​ច្រើន​នាក់​​

ព័ត៌មានជាតិ២០ ម៉ោង មុន

អាជ្ញាធរស្រុកគិរីសាគរ កំពុងតភ្ជាប់ផ្លូវស្ពានលូភ្លោះប្រវែង២០ម៉ែត្រ ក្រោយបាក់ទំនប់ទឹកហូរបុកផ្តាច់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អ៊ីស្រាអែល​និង​ហេសបូឡា​លីបង់​​​ផ្តើម​ប្រយុទ្ធគ្នា​ទ្រង់​ទ្រាយ​ធំ​​

សេដ្ឋកិច្ច១៥ ម៉ោង មុន

កម្ពុជា ជោគជ័យក្នុងការនាំចេញផលិតផលគ្រាប់ស្វាយ​ចន្ទីជាលើកដំបូង ទៅខេត្តហឺណាន ប្រទេសចិន

ព័ត៌មានអន្ដរជាតិ៣៥ នាទី មុន

វៀតណាម បើកទឹក ចេញពីទំនប់វារីអគ្គិសនីធំបំផុតនៅភាគខាងត្បូង

Sokha Hotels

ព័ត៌មានពេញនិយម