Connect with us

KPT+

រន្ធត់ កំប្លែង ប្រទាក់ជ្រៅមុតប្រចាំឆ្នាំ៖ គម្រោងការសម្ងាត់ ២០៣៥

បានផុស

នៅ

កម្រងវណ្ណកម្មប្រលោមលោកឧក្រិដ្ឋកម្មបច្ចេកវិទ្យាដ៏ស្មុគស្មាញ  ឧក្រិដ្ឋកម្មនិងសំណុំក្តីព្រហ្មទណ្ឌដ៏ជក់ចិត្ត បានធ្វើឱ្យប្រលោមលោកបែបស៊ើបអង្កេតរបស់ខ្មែរ រឿង គម្រោងការសម្ងាត់២០៣៥ ក្លាយជាទីចង់បាននៃអ្នកអានជិតឆ្ងាយ។

អ្នកនិពន្ធ ម៉ីសន សុធារី  ដែលប្រើនាមប៉ាកាសុភាប្រុសលើរាល់បទនិពន្ធប្រលោមលោកស៊ើបអង្កេត នឹងធ្វើឱ្យអ្នកអានប៉ាន់ស្មានមិនបាន មុជមិនជ្រៅរហូតដល់ទីបញ្ចប់!

តើត្រៀមខ្លួនហើយឬនៅ សម្រាប់សាកល្បងកម្រិតស៊ីជម្រៅនៃការអង្កេតរឿង?

«គម្រោងការសម្ងាត់២០៣៥» ជាប្រលោមលោកឧក្រិដ្ឋកម្មថ្មី ផ្តើមចេញពីបទល្មើសចាក់ស្រេះ កើតមានឡើងនៅចំកណ្តាលទីក្រុងភ្នំពេញ។ អ្នកអានមុនៗ បានសន្យាថា នេះជាប្រលោមលោកដែលអ្នកស្នេហាអំណានគួរតែបានអានសម្រាប់យល់ដឹងអំពីល្បិចនៃសំណេរដ៏មានភាពចាក់ស្រេះនិងជ្រៅជ្រះ។

អ្នកគាំទ្របានលើកឡើងអំពីភាពស្រពិចស្រពិល អាថ៌កំបាំង និងភាពងងឹតគ្មានតម្រុយ។

នៅក្នុងពិភពលោកថ្មីមួយដែលគ្មានអ្វីអាចធានាបានជាក់លាក់ អ្នកស៊ើបអង្កេតម្នាក់នៅឈរចន្លោះយុត្តិធម៌ និងគ្រោះមហន្តរាយ។

អាថ៌កំបាំងនៃគម្រោងសម្ងាត់២០៣៥ ត្រូវបានអ្នកនិពន្ធ ម៉ីសន សុធារី ចាត់ទុកថា ជារឿងនិទានមុះមុតដែលបញ្ចូលនូវស្នៀតបញ្ឆោត គ្រោះថ្នាក់ និងសេចក្តីប្រុងប្រយ័ត្នមិនឈ្នះអំពើទ្រុស្ត។ ទោះយ៉ាងណា  សៀវភៅនេះសំបូរទៅដោយអ្វីគ្រប់យ៉ាងដែលអ្នកអានចូលចិត្តស្វែងរកនៅក្នុងរឿងប្រតិដ្ឋប្រភេទឧក្រិដ្ឋកម្ម សកម្មភាពរហ័ស តួអង្គរឹងមាំ អ្នកលាក់មុខជាឃាតក ដែលបញ្ចេញទម្រង់ធ្វើការស្មុគស្មាញ និងបទពណ៌នាបត់បែនដែលនឹងធ្វើឱ្យអ្នកអានដកដង្ហើមធំ។

សង្ខេបរឿង៖

គម្រោងការសម្ងាត់កំពូលមួយ ដែលបង្កើតឡើងប្រើឈ្មោះថា ២០៣៥ បានធ្វើឱ្យមានកូនស្រីអភិជនជាច្រើនបាត់ខ្លួនបន្តគ្នាត្រឹមគម្លាតជាងម្ភៃម៉ោង។ ឧត្តមសេនីយ៍ ឌិតសាម៉ុនដែលមានកូនស្រីម្នាក់វ័យដូចគ្នានឹងអ្នកបាត់ខ្លួនមុនៗ បានរកកូនប៉ូលិសសក្តិបួនមកនៅក្បែរនាងគ្រប់វិនាទី។ ខ្លួនគាត់បានទទួលបន្ទុកបំបែកក្តី២០៣៥នេះ។  ប្រលោមលោកដែលរុញប្រទេសកម្ពុជាចូលទៅក្នុងយុគសម័យបច្ចេកវិទ្យាដ៏អន្តរកម្មស្មុគស្មាញ បានចោទចេញជាសំណួរថា ហេតុអ្វីឧត្តមសេនីយ៍កំពូលផ្ញើវាសនាកូនស្រីតែមួយគត់ទៅលើដៃកូនប៉ូលិសគ្មានកេរ្តិ៍ឈ្មោះម្នាក់?

នៅពេលដែលមន្ត្រីរដ្ឋាភិបាលព្យាយាមរកមធ្យោបាយមកគ្រប់គ្រងលើសំណុំរឿងនេះ អ្នកស៊ើបអង្កេតទាំងឯកជននិងផ្លូវការបានប្រជែងគ្នា ជាមួយកម្រិតប្រាក់រង្វាន់មហាសាលដែលគ្រួសារអ្នកបាត់កូនស្រីម្នាក់ៗបានដាក់ចេញឱ្យ។

តម្រុយដ៏គួរឱ្យរំខានជាច្រើន ត្រូវបានអ្នកនិពន្ធ ម៉ីសន សុធារី បង្ហាញចេញជាការពង្វៀង ខណៈសត្រូវដ៏សំខាន់របស់ច្បាស់នៅសំងំលាក់មុខយ៉ាងមានប្រសិទ្ធភាព។ រាល់ជំហានខិតទៅជិតការពិតនាំ មកនូវគ្រោះថ្នាក់កាន់តែច្រើន ដោយបង្ខំឱ្យអ្នកអានត្រូវប្រឈមមុខនឹងបណ្តាញនៃការភូតកុហក និងគំនុំសងសឹកដែលលាតសន្ធឹងដល់កម្រិតខ្ពស់បំផុតនៃផ្ទៃរឿង។

ការសម្រេចចិត្តមួយ ដែលអាចមានន័យថា មានជីវិតទៅផ្ទះវិញ ឬស្លាប់ បានធ្វើឱ្យអ្នកអានចំហរមាត់។

មិនគួរខកខានអានសៀវភៅនេះឡើយ ។ អាថ៌កំបាំងនៃគម្រោង២០៣៥ បង្កប់មកជាមួយនូវវប្បធម៌ដ៏សម្បូរបែប និងបរិយាកាសសន្តិសុខដ៏រស់រវើកនាអនាគតកាល ដែលញាំងឱ្យមិត្តអ្នកអានឃើញខ្លួនឯងបានជ្រមុជខ្លួននៅក្នុងសាច់រឿងដ៏មានអនុភាព។

អ្នកនិពន្ធរំលឹកដែរថា៖ «ជំពូកនីមួយៗ ខ្ញុំតែងតែដកម្តងបន្តិចៗនូវស្រទាប់អាថ៌កំបាំងមួយជាន់ហើយមួយជាន់ទៀត នាំទៅដល់ការសន្និដ្ឋានដ៏គួរឱ្យភ្ញាក់ផ្អើលមួយ ហើយខុសជានិច្ច!»

បេះដូងនៃអ្នកស៊ើបអង្កេត មិនមែនគ្រាន់តែប្រដេញតាមឧក្រិដ្ឋជនប៉ុណ្ណោះទេ តែគេកំពុងប្រយុទ្ធជាមួយសីលធម៌ ប្រយោជន៍ផ្ទាល់ខ្លួន ភាពភ័យខ្លាច និងសម្ពាធនៃទំនាក់ទំនងស្នេហា ។

ដើម្បីផ្តល់យុត្តិធ​ម៌ តើប៉ូលិសអាចបាត់បង់មនុស្សដែលគេស្រលាញ់ដែរទេ?

ប្រលោមលោក រឿង គម្រោងការសម្ងាត់២០៣៥ ថែមមកជាមួយនូវប្រភេទនៃភាគនិទានដ៏អស្ចារ្យដែលនឹងធ្វើឱ្យអ្នកអានស្រេកឃ្លានកាន់តែច្រើនឡើងមិនចង់ឱ្យចប់។

ប្រលោមលោកនេះ មានជិតមួយពាន់ទំព័រ និងបោះពុម្ពជាពីរភាគ ដាក់លក់ តម្លៃសរុប៧២០០០រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ២២ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ៤៨ នាទី មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ៥១ នាទី មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា៥២ នាទី មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម