ជីវិតកម្សាន្ដ
ជំងឺមហារីក ធ្វើឲ្យតារាកូរ៉េ Kim Woo Bin ផ្លាស់ប្តូរទស្សនៈជីវិតភ្លាមៗ
តារាសម្ដែងកូរ៉េខាងត្បូង Kim Woo Bin និងជាតួឯកប្រុសក្នុងរឿង តារាធ្លាក់ក្នុងអន្លង់ស្នេហ៍ បានបើកចំហអំពីការផ្លាស់ប្តូរទស្សនវិស័យរបស់លោកផ្ទាល់លើជីវិត ចាប់តាំងពីការប្រយុទ្ធគ្នាជាមួយនឹងជំងឺមហារីកច្រមុះកាលពីប៉ុន្មានឆ្នាំមុន។
នៅក្នុងបទសម្ភាសន៍កាលពីថ្ងៃទី២២ខែកញ្ញា ជាមួយប្រព័ន្ធផ្សព្វផ្សាយកូរ៉េ News1 តារាសម្តែងរូបនេះបានផ្សព្វផ្សាយភាពយន្ត Netflix ថ្មីក្រោមចំណងជើងថា ‘Officer Black Belt’ ដោយបើកចំហអំពីតួអង្គដែលខ្លួនសម្ដែង Lee Jung Do ដែលជាអ្នកជំនាញក្បាច់គុនមានខ្សែក្រវាត់ខ្មៅកម្រិតទី៩ ក្នុងកីឡាតេក្វាន់ដូ Kendo និង Judo ។ ដោយរួមបញ្ចូលគ្នានូវទេពកោសល្យសិល្បៈក្បាច់គុនជាមួយនឹងអារម្មណ៍ជាមនុស្សមានយុត្តិធម៌ គាត់បានក្លាយជា Officer Black Belt ដែលធ្វើការជាមួយនឹងមន្ត្រីសាកល្បង Kim Seon Min (សម្តែងដោយ Kim Sung Kyun) ដើម្បីការពារឧក្រិដ្ឋកម្ម។

ក្នុងអំឡុងពេលសម្ភាសន៍ តារាសម្ដែងប្រុសវ័យ៣៥ឆ្នាំរូបនេះបានសារភាពថា គាត់មិនបានដឹងច្រើនអំពីមន្រ្តីក្បាច់គុនក្នុងជីវិតពិតមុនពេលធ្វើការលើគម្រោងនេះដោយបានបញ្ចេញមតិថា «តាមរយៈបទពិសោធន៍ ខ្ញុំបានរកឃើញវីរបុរសប្រចាំថ្ងៃដែលខ្ញុំមិនបានដឹងពីមុនដោយដឹងថាពួកគេធ្វើឲ្យជីវិតរបស់យើងមានសុវត្ថិភាព។ អ្វីដែលសប្បាយចិត្តជាងនេះទៅទៀត ខ្ញុំចង់ចែករំលែកអារម្មណ៍នោះទៅកាន់អ្នកទស្សនា ហើយខ្ញុំរីករាយដែលភាពយន្តនេះបានទាក់ទាញការយកចិត្តទុកដាក់បន្ថែមទៀតដល់មន្ត្រីក្បាច់គុន ខ្ញុំព្យាយាមមិនភ្លេចការដឹងគុណរបស់ខ្ញុំចំពោះពួកគេអំឡុងពេលថត ហើយខ្ញុំនៅតែព្យាយាមចងចាំរឿងនេះ»។
Kim Woo Bin បានបន្ថែមថា គាត់បានរកឃើញបុគ្គលិកលក្ខណៈរបស់តួអង្គ Lee Jung Do ងាយស្រួលទាក់ទងដោយនិយាយថា «តួអង្គ Jung Do រស់នៅដោយរីករាយជារៀងរាល់ថ្ងៃ ហើយខ្ញុំក៏ផ្តោតទៅលើការរស់នៅប្រចាំថ្ងៃយ៉ាងពេញលេញ និងស្វែងរកសុភមង្គលក្នុងខ្លួន។ ទោះបីជាវាមិនត្រូវបានបង្ហាញនៅក្នុងខ្សែភាពយន្តនេះ ម្តាយរបស់ Jung Do បានទទួលមរណភាពដោយសារជំងឺ ហើយគាត់ត្រូវបានគេធ្វើបាបតាំងពីកុមារភាព រហូតដល់មិត្តភក្តិរបស់គាត់ក្រោកឈរឡើង នៅពេលដែលគាត់ពេញវ័យ គាត់ព្យាយាមការពារមិត្តភក្តិទាំងនោះ ហើយខ្ញុំសង្ឃឹមថានឹងឆ្លុះបញ្ចាំងរឿងនោះក្នុងការបញ្ចេញមតិរបស់គាត់»។
គាត់ក៏បានចែករំលែកថា ដូចជា Jung Do គាត់កំពុងផ្តោតលើការស្វែងរកសុភមង្គល។ ពេលនេះខ្ញុំសប្បាយចិត្ត ហើយខ្ញុំព្យាយាមរស់នៅរាល់ថ្ងៃឲ្យបានល្អ។ ទម្លាប់មួយដែលខ្ញុំបានអនុវត្តនាពេលថ្មីៗនេះ គឺការសម្លឹងមើលមុខមនុស្សដែលខ្ញុំនិយាយជាមួយញឹកញាប់ជាងមុន។ មានពេលខ្លះដែលខ្ញុំមិនអាចចាំបានថាអ្វី មិត្តភ័ក្តិរបស់ខ្ញុំបានស្លៀកពាក់បន្ទាប់ពីចំណាយពេលរាប់ម៉ោងជាមួយពួកគេ ដោយផ្ដោតលើមនុស្សនៅចំពោះមុខខ្ញុំ ខ្ញុំមានអារម្មណ៍ថាខ្ញុំរស់នៅបានល្អជាង ហើយវាធ្វើឲ្យខ្ញុំសប្បាយចិត្តជាង»។
ដោយឆ្លុះបញ្ចាំងពីអតីតកាលផ្ទាល់ខ្លួនកាលនៅមានជំងឺមហារីក លោកបាននិយាយបន្ថែមថា “កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំតែងតែរស់នៅក្នុងអនាគតកាល ដោយគិតថា ខ្ញុំនឹងក្លាយជាតារាសម្តែងល្អជាងនេះក្នុងរយៈពេលដប់ឆ្នាំទៀត ដូច្នេះខ្ញុំត្រូវតែប្រឹងប្រែងបន្ថែមទៀតឥឡូវនេះ ឬ ខ្ញុំត្រូវការ ធ្វើឲ្យបានល្អប្រសើរក្នុងឈុតថ្ងៃស្អែក ដូច្នេះខ្ញុំនឹងនៅពេញមួយយប់។ ខ្ញុំបានបន្តជំរុញខ្លួនឯងឲ្យកាន់តែប្រសើរនៅពេលអនាគត ជាញឹកញាប់នៅពេលបច្ចុប្បន្ននេះ ពេលមើលទៅក្រោយ ខ្ញុំដឹងថាខ្ញុំខកខានមិនបានរីករាយនឹងពេលនេះ។
តួឯកប្រុសសំរូបនេះលោបានបន្តថា៖ «ពេលខ្ញុំថតរឿង ខ្ញុំតែងតែដេកពេញមួយយប់បួនទៅប្រាំដងក្នុងមួយសប្តាហ៍ ហើយខ្ញុំតែងតែងងុយដេក បើខ្ញុំមានពេលបីម៉ោង ខ្ញុំនឹងដេកមួយយប់ហើយធ្វើការពីរ ខ្ញុំបានរុញខ្លួនខ្ញុំដល់កម្រិតកំណត់ ប៉ុន្តែយូរៗទៅខ្ញុំចាប់ផ្ដើមអាណិតខ្លួនឯង ហើយការគិតនិងដំណើរជីវិតរបស់ខ្ញុំបានផ្លាស់ប្តូរ ជាពិសេសបន្ទាប់ពីប្រយុទ្ធនឹងជំងឺមហារីកច្រមុះ។
ទន្ទឹមនឹងនោះ នៅពេលសួរថា តើតារាសម្ដែង Shin Min Ah ដែលជាមិត្តស្រីរបស់ Kim Woo Bin ជិតដប់ឆ្នាំបានមើលរឿងនេះហើយឬនៅនោះ លោកបានបញ្ជាក់ថា នាងបានទស្សនារួចហើយ នាងពិតជារីករាយណាស់ ហើយចូលចិត្តរៀនពីតួនាទីជាមន្ត្រីគុន។ នាងក៏បានកោតសរសើរចំពោះការដឹងអំពីការខិតខំរបស់តួង្គនីមួយៗផងដែរ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖HYBE ទិញភាគហ៊ុនអាមេរិកដែលធ្លាប់កាន់រឿងក្ដី Johnny Depp និងអតីភរិយា ចំនួន ២៥ លានដុល្លារ

-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានជាតិ១៧ ម៉ោង ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
កីឡា១ សប្តាហ៍ ago
កញ្ញា សាមឿន ញ៉ែង ជួយឲ្យក្រុមបាល់ទះវិទ្យាល័យកោះញែក យកឈ្នះ ក្រុមវិទ្យាល័យ ហ៊ុនសែន មណ្ឌលគិរី
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
តើជោគវាសនារបស់នាយករដ្ឋមន្ត្រីថៃ «ផែថងថាន» នឹងទៅជាយ៉ាងណាក្នុងការបោះឆ្នោតដកសេចក្តីទុកចិត្តនៅថ្ងៃនេះ?