Connect with us

ព័ត៌មានជាតិ

អឺរ៉ុបប្តេជ្ញាបន្តជួយលើកកម្ពស់បរិយាកាសធុរកិច្ច និងការដោះដូរពាណិជ្ជកម្មនិងវិនិយោគជាមួយកម្ពុជា

បានផុស

នៅ

ឯកអគ្គរដ្ឋទូតនៃប្រតិភូសហភាពអឺរ៉ុបប្រចាំកម្ពុជាលោក អ៊ុហ្គូ ទ្រីសម៉ាន់ (Igor Driesmans) បានលើកឡើងថា អឺរ៉ុបនឹងប្រើយុទ្ធសាស្រ្ត Global Gateway ដើម្បីជំរុញការដោះដូរពាណិជ្ជកម្ម និងទាក់ទាញការវិនិយោគមកម្ពុជាដើម្បីចូលរួមចំណែកដល់ការជំរុញកំណើនសេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងបរិយាបន្ន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងរបស់លោកលោកឯកអគ្គរដ្ឋទូតធ្វើឡើងនារសៀលថ្ងៃទី ១៩ ខែ កញ្ញា ឆ្នាំ ២០២៤, , ជាមួយលោក អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

លោកហ្គូ ទ្រីសម៉ាន់ បានបង្ហាញជំហរក្នុងការគាំទ្រ និងចូលរួមយ៉ាង សកម្ម ក្នុងការជំរុញការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ និងការកែទម្រង់វិស័យអប់រំ នៅកម្ពុជា ទាំងក្នុងទម្រង់ជាថវិកាគាំទ្រ និងជំនួយបច្ចេកទេស ។

លោកក៏បានគូសបញ្ជាក់អំពីយុទ្ធសាស្ត្រ Global Gateway គឺជា ឧបករណ៍ដ៏មានតម្លៃសម្រាប់ការទាក់ទាញការវិនិយោគរបស់សហភាពអឺរ៉ុប និងជំរុញកំណើនប្រកបដោយចីរភាព។

លោកបានថ្លែងបញ្ជាក់ថា៖«“សហភាពអឺរ៉ុបបានបង្ហាញជំហរប្តេជ្ញាចំពោះភាពជាដៃគូរបស់ខ្លួនជាមួយប្រទេសកម្ពុជា ដើម្បីលើកកម្ពស់ការផ្លាស់ប្តូរ បែបបៃតង និងឌីជីថល និងរួមដំណើរជាមួយប្រទេសកម្ពុជា ក្នុងការចាកចេញពីចំណាត់ថ្នាក់ប្រទេសអភិវឌ្ឍន៍តិចតួច ។ យុទ្ធសាស្ត្រវិនិយោគ Global Gateway នឹងក្លាយជាឧបករណ៍របស់សហភាពអឺរ៉ុបសម្រាប់កម្ពុជានៅក្នុងដំណាក់កាលនេះ» ។

​​លោកឧបនាយករដ្ឋមន្ត្រី បាន​បញ្ជាក់​អំពីកិច្ចខិតខំប្រឹងប្រែង របស់រាជរដ្ឋាភិបាលកម្ពុជាក្នុងរាជរដ្ឋាភិបាលអាណត្តិទី ៧ ​ ​ ទោះបីជា ក្នុងកាលៈទេសៈនៃភាពមិនប្រាកដប្រជានៃសេដ្ឋកិច្ចសកល និងបញ្ហាភូមិសាស្ត្រនយោបាយ, ការគ្រប់គ្រងម៉ាក្រូសេដ្ឋ កិច្ច និងការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈកម្ពុជា បាន និងកំពុងស្ថិតនៅលើគន្លងវិថីដ៏ត្រឹមត្រូវ ដែលកំណើនសេដ្ឋកិច្ច របស់កម្ពុជានៅក្នុងឆ្នាំ ២០២៤ អាចនឹងសម្រេចបានក្នុងរង្វង់ ៦% និងបន្តធានាស្ថិរភាពនៃការគ្រប់គ្រងហិរញ្ញវត្ថុសា ធារណៈ ។

លោកក៏បានថ្លែងអំណរគុណចំពោះសហភាពអឺរ៉ុប ដែលបានផ្តល់ការគាំទ្រទាំងផ្នែកបច្ចេកទេស និងផ្នែក ហិរញ្ញប្បទានលើគ្រប់វិស័យ, ភាគីទាំងពីរបានពិភាក្សាផ្លាស់ប្តូរយោបល់លើស្ថានភាពសេដ្ឋកិច្ចសកល តំបន់អឺរ៉ុប ក៏ដូច ជាតំបន់អាស៊ីដែលបានជះឥទ្ធិពលដោយផ្ទាល់ និងប្រយោលមកលើសេដ្ឋកិច្ចកម្ពុជា។

លោកនាយករដ្ឋមន្ត្រី ក៏បានបញ្ជាក់ជូនអំពីវិធានការនានាដែលកម្ពុជាបានដាក់ចេញ ដើម្បីជំរុញសេដ្ឋកិច្ចកម្ពុជាឲ្យងើប ឡើងវិញបន្ទាប់ពីវិបត្តិនៃការរាលដាលរបស់ជំងឺកូវីដ ១៩ និងភូមិសាស្ត្រនយោបាយ, ដូចជា វិធានការក្នុងការគ្រប់គ្រង ហិរញ្ញវត្ថុសាធារណៈ, ការខិតខំពង្រឹងក្នុងការកៀគរចំណូល និងចំណាយសាធារណៈ, ពន្ធដារ, ការគ្រប់គ្រងអថេផរ ណា និងធនាគារ, ការបង្ករបរិស្ថានអំណោយផលសម្រាប់ការវិនិយោគ, ជំរុញការនាំចេញ និងកសិកម្ម ជាដើម ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ ម៉ោង មុន

ប្រជាពលរដ្ឋនៅទូទាំងប្រទេសកម្ពុជា អបអរសាទរចំពោះការប្រារព្ធទិវាសន្តិភាពនៅកម្ពុជា

ព័ត៌មានជាតិ៤ ម៉ោង មុន

អនុរដ្ឋមន្ត្រីការបរទេសវៀតណាម កោតសរសើរ ចំពោះការរីកចម្រើនលើគ្រប់វិស័យរបស់រាជធានីភ្នំពេញ

ព័ត៌មានជាតិ៦ ម៉ោង មុន

អភិបាល​ខេត្តមួយ​នៃ​ប្រទេសជប៉ុន ស្នើ​កម្លាំងពលកម្ម​ជាច្រើន​ពី​ក្រសួងការងារ និង​សុំ​ឱ្យ​មាន​ការ​ជួប​ផ្គូផ្គង​គ្នា​ រវាងក្រុមហ៊ុនសហគ្រាស និងកម្ពុជា

ព័ត៌មានជាតិ៧ ម៉ោង មុន

សង្ខេបព្រឹត្តិការណ៍សំខាន់នៅកម្ពុជាឆ្នាំ២០២៤

ព័ត៌មានជាតិ៧ ម៉ោង មុន

តម្លៃសន្តិភាព ជាអ្វីដែលពលរដ្ឋកម្ពុជាគ្រប់រូបត្រូវចងចាំ និងការពារ ខណៈពិភពលោកកំពុងជួបសង្គ្រាម

Sokha Hotels

ព័ត៌មានពេញនិយម