Connect with us

ព័ត៌មានជាតិ

ក្រសួងអប់រំ នឹងដាក់ពង្រាយជំនួយការអប្បមាទជាង ៣ ពាន់នាក់ ដើម្បីឃ្លាំមើលដំណើរការប្រឡងបាក់ឌុបឆ្នាំនេះ

បានផុស

នៅ

ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ នឹងដាក់​ពង្រាយ​ជំនួយការ​អប្បមាទ​ប្រមាណ​ជាង​ ៣ ០០០​ នាក់ ​ដើម្បី​ឃ្លាំមើល​ដំណើរការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ​ឬ​បាក់​ឌុប​ សម័យ​ប្រឡង​ ៖ ០៨ តុលា ២០២៤​ នាពេលខាងមុខ​នេះ ​សំដៅ​ធានា​ឱ្យបាន​ភាព​យុត្តិធម៌ តម្លាភាព ​និង​អាច​ទទួល​យក​បាន​ទាំងអស់គ្នា។

លោកស្រី ឃួន វិច្ឆិកា អ្នកនាំពាក្យ​ក្រសួង​អប់រំ ​យុវជន ​និង​កីឡា​ បាន​មានប្រសាសន៍​នៅ​ព្រឹក​ថ្ងៃទី ២៣ ​កញ្ញា​ នេះ​ថា​ សម្រាប់​ឆ្នាំនេះ ​មាន​បេក្ខជន​ដាក់ពាក្យ​ប្រឡង​បាក់ឌុប​ចំនួន​ ១៣៧ ០៤០ នាក់ ​ស្រី​ ៧៤ ៨៨២ ​នាក់​ ចែកជា​ ២៣០​ មណ្ឌល ​ត្រូវជា ​៥ ៥៣៤ បន្ទប់។​ ក្នុងនោះ​ថ្នាក់​វិទ្យាសាស្ត្រ​មាន​ចំនួន​ ៣៩ ៣៥៨ ​នាក់ ស្រី​ ២៣ ៧១៥​ នាក់​ មាន ​៧៣ ​មណ្ឌល ​ត្រូវជា ​១ ៦០៣ ​បន្ទប់ ​និង​ថ្នាក់​វិទ្យាសាស្ត្រ​សង្គម​មាន​ចំនួន ​៩៧ ៦៨២​ នាក់ ស្រី​ ៥១ ១៦៧ ​នាក់ មាន ​១៥៧​ មណ្ឌល​ ត្រូវជា ៣ ៩៣១ បន្ទប់។

លោកស្រី​បាន​បន្តថា​ ជាមួយគ្នានេះដែរ ក្រសួង​គ្រោង​នឹងដាក់​ពង្រាយ​ជំនួយការ​អប្បមាទ​ប្រមាណ​ជាង​ ៣ ០០០​ នាក់ ​ដែលជា​គរុ​និស្សិត​ និង​គរុ​សិស្ស​តាម​សាលា​គរុកោសល្យ​សម្រាប់​ឃ្លាំមើល​ដំណើរការ​ប្រឡង​ដោយ​ជំនួយការ​អប្បមាទ​ ១​ នាក់ ​ទទួលខុសត្រូវ​ឃ្លាំមើល​បន្ទប់​ប្រឡង ​២​ បន្ទប់ ហើយ​បន្ទប់​ប្រឡង​នីមួយៗ​ ក៏មាន​អនុរក្ស ​២​ នាក់​ ទទួលខុសត្រូវ​ដែរ​។ ក្រៅពីនេះ ​ក៏មាន​ការចូលរួម​ពី​អង្គភាព​ប្រឆាំង​អំពើពុករលួយ​ និង​សហភាព​សហព័ន្ធ​យុវជន​កម្ពុជា​(​ស​.​ស​.​យ​.​ក​)​ផងដែរ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោកស្រី​បាន​បន្តថា ​ជំនួយការ​អប្បមាទ​មាន​តួនាទី​ជា​សេនាធិការ​ឱ្យ​អប្បមាទ​តាម​មណ្ឌល​ប្រឡង​ទូទាំង​ប្រទេស ​ជា​អ្នក​ក្តាប់​សភាពការណ៍​ទូទៅ​ នៃ​ដំណើរការ​ នៃ​ការ​សរសេរ អ្នក​សង្កេត​ដំណើរការ​ប្រឡង​ប្រចាំ​មណ្ឌល ​ហើយ​បើ​មាន​បញ្ហា​មិន​ប្រក្រតី​ ឬ​ពាក់ព័ន្ធ​នឹង​សំណេរ​នានា​ នៃ​ដំណើរ​ការ​ប្រឡង បេក្ខជន​អនុវត្ត​មិនបាន​ត្រឹមត្រូវ​ទៅតាម​គោលការណ៍​ប្រឡង ពិនិត្យ​ជុំវិញ​មណ្ឌល​ប្រឡង ច្រក​ចេញចូល​មណ្ឌល ​ឬ​ទ្វារ​ចូល​បន្ទប់​ប្រឡង​ពេល​អនុរក្ស​ហៅ​បេក្ខជន​ចូល​ប្រឡង ត្រួតពិនិត្យ​តាម​បង្អួច​ ឬ​ទ្វារ​បន្ទប់​ប្រឡង​ ហើយ​បើ​ឃើញ​មាន​ភាព​មិនប្រក្រតី​អ្វីមួយ​រាយការណ៍​ទៅ​ប្រធាន​អប្បមាទ​ប្រចាំ​មណ្ឌល​ប្រឡង ​ដើម្បី​មាន​ចំណាត់​ការ​បន្ត ចូលរួម​ឆែកឆេរ ​ឬ​ដក​សំណៅ​ឯកសារ​ ឬ​ឧបករណ៍​អេឡិចត្រូនិក​បេក្ខជន​យក​ចូល​មណ្ឌល​ប្រឡង ចូលរួម​សង្កេត​ ឬ​បើក​ហឹប​វិញ្ញាសា​ប្រឡង និង​រៀបចំ និង​វាយតម្លៃ​របាយការណ៍​ដំណើរការ​សំណេរ​ផង​ដែរ។

លោកស្រី​បាន​បន្តទៀតថា ​«ការចូលរួម​ពី​ជំនួយការ​អប្បមាទ​នេះ​ មាន​សារសំខាន់​ណាស់​ក្នុង​ការ​ជំរុញ​ឱ្យ​ដំណើរការ​ប្រឡង​ហ្នឹង​កាន់តែ​មាន​សុក្រឹត​ កាត់បន្ថយ​ការធ្វេសប្រហែស​ហ្នឹង​ឱ្យនៅ​សល់​អប្បបរមា​ ដែល​មានន័យថា​ ដើម្បីឱ្យ​ការប្រឡង​ហ្នឹង​ធានា​បាន​នូវ​គោលការណ៍​យុត្តិធម៌ តម្លាភាព និង​លទ្ធផល​អាច​ទទួលយក​បាន​»។

គួរ​បញ្ជាក់​ថា ​ការប្រឡង​បាក់ឌុប​ឆ្នាំ ​២០២៣​ កន្លង​ទៅ មាន​បេក្ខជន​ចុះឈ្មោះ​ប្រឡង​សរុប​ចំនួន ១៣៧ ៤១២ នាក់ ​ស្រី ៧៣ ២៧៨ នាក់ ​ចែកជា ​២២៧ ​មណ្ឌល ​ត្រូវជា ​៥ ៥៤៣​ បន្ទប់ ​ក្នុងនោះ​មាន​បេក្ខជន​ប្រឡង​ជាប់​បាក់​ឌុប​សរុប ៩៨ ៤៦០ នាក់​ ត្រូវជា​ ៧២,៨៩​ ភាគរយ ​នៃ​ចំនួន​បេក្ខជន​មក​ប្រឡង​ចំនួន ១៣៥ ០៨៤ នាក់​ ស្រី ៧២ ៣៤៤ នាក់​ ក្នុងនោះ​បេក្ខជន​ជាប់​និទ្ទេស A ចំនួន ១ ៦៧៣ នាក់​, និទ្ទេស B ចំនួន ៦៩៦៤​ នាក់​ និទ្ទេស C ចំនួន ១៨ ៣០៨ នាក់​, និទ្ទេស D ចំនួន ៣៤ ២៤៦ នាក់​,​ និង​និទ្ទេស E ចំនួន ៣៧ ២៦៩ នាក់៕

អត្ថបទ ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច២៤ នាទី មុន

ធនាគារជាតិឱ្យស្ថានប័នផ្ដល់ប្រាក់កម្ចី ប្រគល់ ឯក​សារបញ្ចាំ ជូនអតិថជនវិញយ៉ាងយូរ ៧ ថ្ងៃ ក្រោយបង់ផ្ដាច់

ជីវិតកម្សាន្ដ៤៤ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ១ ម៉ោង មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា១ ម៉ោង មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

Sokha Hotels

ព័ត៌មានពេញនិយម