Connect with us

ព័ត៌មានអន្ដរជាតិ

មេ​ដឹក​នាំ​ថ្មី​របស់​វៀតណាម ត្រៀម​ជួប​ប្រធានាធិបតី​អាមេរិក​ក្នុង​សប្ដាហ៍​នេះ

បានផុស

នៅ

នៅ​​ថ្ងៃពុធ​ថ្ងៃទី​២៥​ខែកញ្ញា ប្រធានាធិបតីអាមេរិកលោក Joe Biden ត្រូវបានគេរំពឹងថានឹងជួបជាមួយ​លោក To Lam ដែល​ជា​ប្រធានាធិបតីវៀតណាម និងជាប្រធានបក្សកុម្មុយនិស្តដែល​ទើប​ឡើង​កាន់​តំណែង​ថ្មី។ នេះ​បើ​យោង​តាម​​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​ព័ត៌មាន Reuters នៅ​ថ្ងៃ​ទី​២៣​ខែ​កញ្ញា។

លោក To Lam (រូបភាព៖ រដ្ឋាភិបាល​វៀតណាម)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បើ​តាម​ប្រភព​របស់​ Reuters ជំនួប​នេះត្រូវបានគេរំពឹងថានឹងប្រព្រឹត្តទៅនៅខាងក្រៅមហាសន្និបាតអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក។

សេតវិមានមិនមានការអត្ថាធិប្បាយភ្លាមៗពាក់ព័ន្ធ​នឹង​ជំនួប​រវាង​មេ​ដឹក​នាំ​ទាំង​២​នោះ​ទេ។ ចំណែក​ឯ​អ្នក​នាំពាក្យ​ក្រសួង​ការ​បរទេស​វៀតណាម​​​ក៏​មិន​បាន​​ប្រាប់​ថា​តើ​លោក Lam នឹង​ជួប​ជាមួយ​លោក Biden អំឡុង​ពេល​ធ្វើ​ដំណើរ​ឬ​ក៏​យ៉ាង​ណា​នោះ​ឡើយ។

លោក Biden បានខ្នះខ្នែងក្នុងការធ្វើ​ឲ្យ​ទំនាក់ទំនងកាន់តែស៊ីជម្រៅជាមួយប្រទេស​វៀតណាម ក្នុងគោលបំណងដើម្បីទប់ទល់ជាមួយ​​ប្រទេស​រុស្ស៊ី និងចិន។

កាលពីខែកញ្ញាឆ្នាំមុន លោក Biden បានទៅបំពេញទស្សនកិច្ចនៅវៀតណាម និង​បាន​ធានា​នូវកិច្ចព្រមព្រៀងស្តីពី​​ឧបករណ៍ semiconductor និង​វិស័យរ៉ែ ព្រម​ទាំង​ការធ្វើឲ្យប្រសើរឡើង​នៃ​ចំណង​ការទូតខ្ពស់បំផុតជាមួយ​ទីក្រុងហាណូយ ដូច​ដែល​វៀតណាម​បាន​ធ្វើ​​ជាមួយប្រទេសចិន និងរុស្ស៊ី​អ៊ីចឹង​ដែរ។

នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងទៅកាន់សហរដ្ឋអាមេរិកចាប់តាំងពី​ទទួល​តំណែង​ជាប្រធាន​​បក្ស​កុម្មុយនិស្ត​កាលពីដើមខែសីហា លោក Lam នឹង​ឡើង​ថ្លែង​សន្ទរកថា​​​ជា​លើក​ដំបូង​នៅឯព្រឹត្តិការណ៍​របស់​អង្គការ​សហ​ប្រជាជាតិ និងជួបជាមួយអ្នកតំណាងមកពីសាជីវកម្មអាមេរិកជាច្រើនរួមទាំង​ក្រុមហ៊ុន Alphabet របស់ Google និងក្រុមហ៊ុន Meta ជា​ដើម។

​នៅ​ក្នុង​ដំណើរ​ទស្សនកិច្ច​​លើក​នេះ ​លោក Lam ក៏​​នឹង​ឆៀង​ចូល​ទៅ​ក្នុង​​ប្រទេស​គុយបា ដែល​ជា​សម្ព័ន្ធ​មិត្ត​​កុម្មុយនិស្ត​យូរអង្វែង​របស់​វៀតណាម​ផង​ដែរ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៣ នាទី មុន

ទឹកជំនន់នៅ​ភាគខាង​ជើង​ថៃ​ បង្ក​ការ​ខាត​បង​រហូត​ដល់​ ៣ ប៊ីលាន​បាត

សន្តិសុខសង្គម១១ នាទី មុន

មន្ត្រីសង្កាត់ម្នាក់ត្រូវក្រុមអ្នកផឹកស៊ីចាក់ឲ្យរងរបួស ពេលចុះហាមឃាត់ការបង្កសំឡេងរំខានអ្នកជិតខាង

ព័ត៌មានអន្ដរជាតិ១៦ នាទី មុន

អ៊ីរ៉ង់ កំពុង​លួច​ចរចា​ស្ងាត់ៗ​ជាមួយ​រុស្ស៊ី​ឲ្យ​បញ្ជូន​មីស៊ីល​ដល់​ក្រុម​ហ៊ូធី

សេដ្ឋកិច្ច២២ នាទី មុន

ក្រុមហ៊ុន Amru Rice ចាប់ដៃជាមួយក្រុមហ៊ុនអាមេរិក លើការវិនិយាគរោងចក្រកែច្នៃកន្ទក់សរីរាង្គ

ព័ត៌មានជាតិ២៩ នាទី មុន

រយៈពេល ៣ ថ្ងៃ ក្រសួង​បរិស្ថាន​រៀបចំ​សិក្ខា​សាលា​តម្រង់​ទិស​ ការ​សរសេរ​ព័ត៌មាន​ពី​ការ​ប្រែប្រួល​អាកាសធាតុ​​ដល់​ក្រុម​អ្នក​សារព័ត៌មាន

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ

ព័ត៌មានជាតិ២១ ម៉ោង មុន

កម្ពស់ទឹកទន្លេមេគង្គខេត្តក្រចេះខ្វះតែ ០,៦០ ម៉ែត្រទៀត ដល់កម្រិតប្រកាសឲ្យប្រុងប្រយ័ត្ន

សន្តិសុខសង្គម២២ ម៉ោង មុន

មន្ត្រីជំនាញកំពុងជួសជុលផ្លូវបេតុងដែលបាក់ស្រុតនៅប្រឡាយស្ទឹងមានជ័យយ៉ាងយកចិត្តទុកដាក់ និងឆាប់រហ័សជូនពលរដ្ឋ

ជីវិតកម្សាន្ដ៣ ម៉ោង មុន

Allan អះអាងថា ខ្លួនហ៊ានទទួលយកការវិនិយោគ និងប្រើថវិកាត្រឹម ៨មុឺនដុល្លារប៉ុណ្ណោះ ដើម្បីផលិតកុនគុណភាព

ព័ត៌មានជាតិ១៩ ម៉ោង មុន

អាជ្ញាធរដាក់គ្រឿងចក្រឈូសឆាយផ្លូវមួយខ្សែ ប្រវែងជាង ៣០០ ម៉ែត្រ

Sokha Hotels

ព័ត៌មានពេញនិយម