ព័ត៌មានអន្ដរជាតិ
៦ខេត្តរបស់ថៃ នៅតែរងគ្រោះ ដោយទឹកជំនន់
ខេត្តចំនួន៦របស់ប្រទេសថៃដូចជា Chiang Rai, Lampang, Phitsanulok, Nong Khai, Nakhon Phanom និង Ayutthaya នៅតែរងគ្រោះដោយទឹកជំនន់។
តាមការចុះផ្សាយរបស់ Bangkok Post, នៅ Chiang Rai, គិតត្រឹមថ្ងៃចន្ទទី២៣ខែកញ្ញាឆ្នាំ២០២៤, ស្រុក Mae Sai និង Muang កំពុងត្រូវទឹកជន់លិចនៅឡើយ ដោយប៉ះពាល់ដល់ពលរដ្ឋសរុប ១ ២៦៨គ្រួសារ។
ចំណែក Lampang, ទឹកជំនន់នៅតែធ្ងន់ធ្ងរក្នុងស្រុកចំនួន៧គឺ Chae Hom, Ngao, Muang, Ko Kha, Hang Chat, Muang Pan និង Mae Phrik ដោយប៉ះពាល់ដល់ពលរដ្ឋចំនួន៩២គ្រួសារ។
រីឯក្នុងខេត្ត Phitsanulok, ទឹកជំនន់នៅតែបន្តវាយប្រហារស្រុក Phrom Phiram, Bang Rakam និង Muang ប៉ះពាល់ពលរដ្ឋ៥៧៦គ្រួសារ ខណៈនៅខេត្ត Nong Khai, ទឹកជំនន់វាយប្រហារស្រុកចំនួន៦ដូចជា Sangkhom, Sri Chiang Mai, Tha Bo, Muang, Ratana Wapi និង Phon Phisai ប៉ះពាល់ពលរដ្ឋ ៨ ១៩៩គ្រួសារ។
ងាកទៅមើលខេត្ត Nakhon Phanom ឯណោះ, ទឹកជំនន់នៅតែបន្តវាយប្រហារស្រុក Tha Uthen, Sri Songkhram និង Muang ដែលប៉ះពាល់ដល់ប្រជាជន ២៥០ គ្រួសារ។
ដោយឡែកនៅ Ayutthaya, ស្រុកចំនួន៦ក៏ត្រូវទឹកបានជន់ដែរដូចជា Bang Ban, Phak Hai, Sena, Phra Nakhon Sri Ayutthaya, Bang Pa-in និង Bang Sai ប៉ះពាល់ពលរដ្ឋសរុបចំនួន ៧ ៧០២ គ្រួសារ។
សូមបញ្ជាក់ថា បើគិតចាប់តាំងពីរដូវទឹកជំនន់ចូលមកដល់ក្នុងប្រទេសថៃ, ខេត្តចំនួន៣៣ ត្រូវរងគ្រោះ ប៉ះពាល់ពលរដ្ឋ១៦០ ៧៣៦គ្រួសារនៅក្នុង៤ ០១៧ភូមិ នៃ១៧៥ស្រុក ហើយឆក់យកជីវិតមនុស្សចំនួន២៦នាក់ និង២៤នាក់រងរបួស៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប្រជាជនថៃនៅភាគខាងជើងជិត៥០០នាក់ ស្លាប់និងរបួសក្នុងគ្រោះទឹកជំនន់រហ័សរយៈពេល១០ថ្ងៃ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះ ប៊ីប៊ីនកា បានវិវត្តន៍ទៅជាព្យុះសង្ឃរា បន្តជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អឺរ៉ុបកណ្តាលនិងខាងកើត ក៏កំពុងរងគ្រោះធ្ងន់ធ្ងរ ដោយទឹកជំនន់ដែរ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា