Connect with us

ព័ត៌មានអន្ដរជាតិ

SpaceX គ្រោង​បញ្ជូន​យាន​គ្មាន​មនុស្ស​បើក​ចំនួន​៥​គ្រឿង​ទៅ​ភព​អង្គារ​ក្នុង​រយៈពេល​២​ឆ្នាំ​ទៀត

បានផុស

នៅ

ក្រុមហ៊ុន SpaceX គ្រោងនឹងចាប់ផ្តើមបេសកកម្ម​យាន​អវកាស Starship គ្មាន​មនុស្ស​បើក ចំនួន​៥​គ្រឿងទៅកាន់ភពអង្គារក្នុងរយៈពេល​២​ឆ្នាំ​ខាង​មុខ។ នេះ​បើយោង​តាម​ការ​ប្រកាស​លើ​បណ្ដាញ​សង្គម X របស់​​​នាយកប្រតិបត្តិ​ក្រុមហ៊ុន SpaceX លោក Elon Musk នៅ​ថ្ងៃ​ទី​២២​ខែកញ្ញា។

រ៉ុកកែត Starship (រូបភាព៖ SpaceX)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Musk បាន​ប្រាប់​ថា ការកំណត់ពេលវេលាបេសកកម្មដំបូងរបស់​​​​អវកាសយានិក​នៅ​លើ​ភព​អង្គារ​ ​នឹងអាស្រ័យលើភាពជោគជ័យនៃ​គម្រោង​​បញ្ជូន​យាន​​គ្មាន​មនុស្ស​បើក​ជា​មុន​សិន។ ប្រសិនបើបេសកកម្ម​យាន​គ្មាន​មនុស្ស​បើក​បានចុះចតដោយសុវត្ថិភាព នោះ​បេសកកម្ម​របស់​អវកាសយានិក​នឹងត្រូវចាប់ផ្តើមក្នុងរយៈពេល​៤​ឆ្នាំ​បន្ទាប់។ លោក Musk បាន​បន្ត​ទៀត​ថា ទោះយ៉ាងណាក៏ដោយ ក្នុងករណីមានបញ្ហា បេសកកម្ម​នេះ​នឹងត្រូវពន្យារពេល​២​ឆ្នាំថែម​ទៀត។

នេះ​គឺ​ជា​ការ​ផ្លាស់ប្ដូរ​សាជា​ថ្មី​ម្ដង​ទៀត​នៃ​​​កាល​បរិច្ឆេទ​​បេសកកម្ម​យាន​អវកាស​របស់​ក្រុមហ៊ុន SpaceX។ លោក Musk ធ្លាប់​បាននិយាយកាលពីដើមឆ្នាំ​២០២៤​ថា យានអវកាស​គ្មាន​មនុស្ស​បើក​ដំបូង​នឹង​ចុះចតនៅលើភពអង្គារ​ក្នុង​​រយៈពេល៥​ឆ្នាំ ហើយ​យាន​មាន​ដឹក​​​អវកាសយានិក​​​នឹង​ធ្វើ​ឡើង​ក្នុងរយៈពេល​៧​ឆ្នាំ។

លោក Musk កំពុងពឹងផ្អែកលើ Starship ដើម្បីបំពេញគោលដៅរបស់​លោក​ក្នុងការផលិតយានអវកាសជំនាន់ក្រោយដ៏ធំ និងពហុ​មុខងារ​ដែលមានសមត្ថភាពបញ្ជូនមនុស្ស និងទំនិញទៅកាន់​ភព​ព្រះចន្ទនៅ​ចុង​ទស្សវត្សរ៍នេះ មុន​ពេល​​​បន្ត​ដំណើរ​​ទៅកាន់ភពអង្គារ។

អង្គការ​ណាសា កាលពីដើមឆ្នាំនេះបានពន្យារពេលបេសកកម្ម Artemis 3 និងការចុះចតនៅលើភព​ព្រះចន្ទលើកដំបូង​បន្ទាប់​ពី​បេសកកម្ម Apollo ទី​១៧ របស់ខ្លួនដោយប្រើ​យាន Starship របស់ SpaceX ដោយ​​គម្រោង​ពីមុន​ត្រៀម​ធ្វើ​នៅ​ចុង​ឆ្នាំ​២០២៥ តែ​ត្រូវ​លើក​ដល់ខែកញ្ញា​ឆ្នាំ​២០២៦​វិញ៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ១ នាទី មុន

លោក យឿន ពិសី សន្យាចូលរួមជួយផ្សព្វផ្សាយ ដើម្បីរកជំនួយជួយទ្រទ្រង់មន្ទីរពេទ្យគន្ធបុប្ផា

ព័ត៌មានអន្ដរជាតិ២៨ នាទី មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយទសវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ជីវិតកម្សាន្ដ៣០ នាទី មុន

សមាគមសិល្បករខ្មែរ ទទួលបានការបណ្តុះបណ្តាលពីឥទ្ធិពលដ៏អាក្រក់ នៃការប្រើប្រាស់គ្រឿងញៀន

កីឡា៣១ នាទី មុន

ធឿន ធារ៉ា អាច​នឹងប៉ះ ឈឿង ល្វៃ ក្នុង​ព្រឹត្តិការណ៍​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

ព័ត៌មានជាតិ៣៧ នាទី មុន

ដ្បិតកម្ពុជាដកខ្លួនពីកិច្ចសហប្រតិបត្តិការ CLV តែរាជរដ្ឋាភិបាលនៅបន្តអភិវឌ្ឍតំបន់ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម