វប្បធម៌ ជំនឿ
ខ្លោងទ្វារទី២ ខាងកើត ប្រាសាទបន្ទាយប្រី ទ្រុឌទ្រោមខ្លាំង ទទួលបានការជួសជុល
ខ្លោងទ្វារទី២ នៃប្រាសាទបន្ទាយប្រី ដែលមានសភាពទ្រុឌទ្រោមខ្លាំង ហើយថ្មមួយចំនួនបានធ្លាក់នៅរាយប៉ាយ និងមួយចំនួនទៀតកប់ក្នុងដី ត្រូវបាន ក្រុមការងារនាយកដ្ឋានអភិរក្សប្រាសាទ និងបុរាណវិទ្យា នៃអាជ្ញាធរជាតិអប្សរា ស្វះស្វែងផ្គុំឡើងវិញ។

លោក ជា សារិទ្ធិ បុរាណវិទូ អ្នកគ្រប់គ្រងការដ្ឋាន បានឱ្យដឹងថា ខ្លោងទ្វារទី២ នេះមានស្ថានភាពទ្រុឌទ្រោមខ្លាំង ដោយផ្នែកខ្លះ នៃរចនាសម្ពន្ធខ្លោងទ្វារបានរលុះធ្លាក់ចេញទីតាំងដើម ដោយសារតែកង្វះការថែទាំ អាយុកាល នៃសំណង់គ្រឹះចុះខ្សោយ និងគុណភាពថ្មមួយចំនួនពុកផុយជាដើម។

អ្នកជំនាញរូបនេះបន្តថា ក្នុងឆ្នាំ២០២៤ ក្រុមការងារបានស្រាវជ្រាវឯកសារ ធ្វើសម្រង់ប្លង់ កំណាយរកថ្ម រៀបផ្គុំថ្មសាកល្បង ជួសជុលគ្រឹះ នឹងបន្តជួសជុលតួខ្លោងទ្វារក្នុងឆ្នាំ២០២៥ ខាងមុខ។ លោក សារិទ្ធិ បញ្ជាក់ថា ការងាររកថ្មដែលចាប់ផ្ដើមតាំងពីពាក់កណ្តាលខែសីហា មក រកឃើញថ្មប្រមាណពី ៧០ ទៅ ៨០ ភាគរយ ដែលជាផ្នែក នៃរចនាសម្ពន្ធហោជាង និងដំបូលនៅទិសខាងកើត ទិសខាងជើង និងទិសខាងលិច រួមទាំងជញ្ជាំងជ្រុងពាយ័ព្យផង។

លោក ស្វើយ សុផល អ្នកជំនាញស្វែងរកថ្ម ឱ្យដឹងថា ទោះបីខ្លោងទ្វារប្រាសាទបន្ទាយប្រី មានសភាពតូច និងថ្មមានចំនួនតិចក្តី ក៏មិនមានភាពងាយស្រួលប៉ុន្មានឡើយ។ ការស្វែងរកទីតាំងដើម នៃថ្មនីមួយៗ ត្រូវដឹងពីដំណថ្មពីមួយដុំទៅមួយដុំទៀត ដែលទាមទារការព្យាយាម និងភាពអត់ធ្មត់។ ម្យ៉ាងទៀត ថ្មមួយចំនួនបានបាត់បង់ និងខូចខាតធ្វើឱ្យពិបាកសម្គាល់។ ទោះបីយ៉ាងណា ក្រុមការងារបានខិតខំឱ្យស្វែងរកថ្មដើម្បីយកមកបំពេញនូវរចនាសម្ពន្ធខ្លោងទ្វារឱ្យរឹងមាំឡើងវិញ៕


-
សន្តិសុខសង្គម៧ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម២ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៧ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង