សន្តិសុខសង្គម
ចៅក្រមសម្រេចឃុំខ្លួនមន្ត្រីនគរបាលអន្តោប្រវេសន៍ម្នាក់ ឆបោកប្រាក់ជាង ១ ម៉ឺនដុល្លារ ករណីរត់ការធ្វើវីសាមិនបានសម្រេច
កាលពីព្រឹកថ្ងៃទី ២៣ ខែកញ្ញា ឆ្នាំ ២០២៤ ចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ បានសម្រេចចេញដីកាឃុំខ្លួនមន្ត្រីនគរបាលអន្តោប្រវេសន៍ម្នាក់ ដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ក្រោមការចោទប្រកាន់ពីបទ.ឆបោក តាមរូបភាពស៊ីដាច់ប្រាក់របស់ជនជាតិចិនចំនួន ១៤ ០០០ ដុល្លារអាមេរិក ថា យកទៅរត់ការធ្វើវីសាមិនបានសម្រេច។

ជនសង្ស័យត្រូវបានកម្លាំងសមត្ថកិច្ចការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ធ្វើការឃាត់ខ្លួនកាលពីថ្ងៃទី ២២ ខែកញ្ញា ឆ្នាំ ២០២៤ ដោយអនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់ស្ថាប័នអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជនសង្ស័យឈ្មោះ សេក ប៊ុនអិច ភេទប្រុស អាយុ ២៧ ឆ្នាំ មុខរបរជាមន្ត្រីនគរបាលអន្តោប្រវេសន៍ មានអាស័យដ្ឋាននៅផ្លូវជាតិលេខ ២ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

តាមដីកាបញ្ជាឲ្យចូលខ្លួនបានបញ្ជាក់ថា ជនសង្ស័យត្រូវបង្ហាញខ្លួននៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ ឲ្យបានមុនថ្ងៃទី ២៥ ខែកញ្ញា ឆ្នាំ ២០២៤ នៅរៀងរាល់ម៉ោងធ្វើការ ដើម្បីសាកសួរលើបណ្ដឹងព្រហ្មទណ្ឌ ពីបទ ឆបោក តាមពាក្យបណ្ដឹងរបស់មេធាវីម្នាក់។
ទាក់ទិនករណីខាងលើនេះ បើតាមប្រភពព័ត៌មានបង្ហើបឲ្យដឹងថា ដំបូងជនសង្ស័យបានយកប្រាក់ពីដើមបណ្ដឹងចំនួន ១៧ ០០០ ដុល្លារអាមេរិក ដើម្បីយកទៅរត់ការធ្វើវីសាឲ្យជនជាតិចិន។ ប៉ុន្តែក្រោយពីទទួលបានប្រាក់រួច ហើយ ជនសង្ស័យ មិនគោរពតាមកិច្ចសន្យាទេ ពោលគឺធ្វើវីសាឲ្យគេមិនបានហើយ ថែមទាំងស៊ីដាច់ប្រាក់របស់ជនរងគ្រោះនោះទៀត។
ដោយមើលឃើញទង្វើជនសង្ស័យមានគំនិតទុច្ចរិត ក្នុងគោលបំណងឆបោក ជនរងគ្រោះបានតាមទាមទារយកប្រាក់ ១៧ ០០០ ដុល្លារ នោះមកវិញ តែជនសង្ស័យបានប្រគល់ឲ្យត្រឹម ៣ ០០០ ដុល្លារ នៅខ្វះ ១៤ ០០០ ដុល្លារអាមេរិក ទៀត។ ដូច្នោះប្រាក់នៅសល់ ១៤ ០០០ ដុល្លារ នោះ ជនរងគ្រោះបានអង្វរសុំឲ្យតែជនសង្ស័យសងមកវិញបណ្ដើរចុះ មិនចង់ប្ដឹងផ្ដល់ឲ្យវែងឆ្ងាយទេ។ ទីបំផុតជនរងគ្រោះសម្រេចចិត្តដាក់ពាក្យប្តឹងឲ្យសមត្ថកិច្ចជួយចាត់ការតាមផ្លូវច្បាប់ ទើបជាចុងក្រោយតុលាការបានសម្រេចឃុំខ្លួនជនសង្ស័យដាក់ពន្ធនាគារជាបណ្ដោះអាសន្ន ដើម្បីរង់ចាំកាត់សេចក្ដី៕
អត្ថបទ ៖ សំណាង

-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
សន្តិសុខសង្គម២ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ផុងដីរលំបាក់ដងសន្ទូចប្រវែងជាង៥០ម៉ែត្រ សង្កត់លើសំយាបផ្ទះពលរដ្ឋ៤ខ្នង និងសង្កត់ម៉ូតូមួយគ្រឿង
-
សន្តិសុខសង្គម៤ ថ្ងៃ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ឧទ្ធម្ភាគចក្រ ដឹកទេសចរ ធ្លាក់ចូលទន្លេនៅញ៉ូវយក ស្លាប់មនុស្ស៦នាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង