KPT+
៥គន្លឹះ ទប់លំហូរសាច់ប្រាក់អាជីវកម្មបានយ៉ាងល្អ
សម្រាប់សហគ្រិន លំហូរសាច់ប្រាក់គឺជាធាតុផ្សំដ៏សំខាន់នៃប្រតិបត្តិការអាជីវកម្ម។ ម្ចាស់អាជីវកម្មមិនគួរកត់សំគាល់ពីសាច់ប្រាក់ដែលអាចរកបាន នៅពេលដែលពេលវេលាតឹងតែងនោះទេ។
ខាងក្រោមនេះគឺជាគន្លឹះមួយចំនួន ក្នុងការរក្សាលំហូរសាច់ប្រាក់ដែលចាំបាច់ សម្រាប់សុវត្ថិភាពអាជីវកម្ម ៖
១. ផ្ដល់ជូនការបញ្ចុះតម្លៃទូទាត់មុនកាលកំណត់
លើកទឹកចិត្តអតិថិជនរបស់យើង ដោយផ្ដល់ឲ្យពួកគេនូវការបញ្ចុះតម្លៃសម្រាប់ការទូទាត់មុន។ ការបញ្ចុះតម្លៃដែលអាចទទួលយកបានគឺ ២% រហូតដល់ ៥ % សម្រាប់កាត់បន្ថយប្រាក់ចំណូលបន្តិចបន្តួច។ អតិថិជនរបស់យើងមិនថាបុគ្គលឬអាជីវកម្មផ្សេងទៀតទេ គឺពួកគេក៏ចង់សន្សំប្រាក់ដែរ។
ផ្ដល់ឲ្យពួកគេនូវហេតុផលដើម្បីបង់ឲ្យយើងភ្លាមៗ និងកាត់បន្ថយហានិភ័យនៃការទូទាត់យឺត ឬខកខាន ដែលបណ្ដាលឲ្យមានការធ្លាក់ចុះនៃលំហូរសាច់ប្រាក់របស់យើង។
២. កំណត់ពេលវេលានៃការទូទាត់បន្ថែម
សូមបង់អ្វីដែលយើងបានជំពាក់អ្នកលក់ភ្លាមៗ ដោយរៀបចំកិច្ចព្រមព្រៀងបង់ប្រាក់បន្ថែមជាមួយមនុស្សដែលយើងជំពាក់។ កុំបង់ប្រាក់យឺត ប្រសិនបើយើងមានប្រាក់នៅក្នុងដៃ ប៉ុន្តែត្រូវរៀបចំក្នុងករណីដែលយើងត្រូវការប្រើជម្រើសនោះ ក្នុងឱកាសណាមួយ។
នេះក៏អាចជួយសន្សំសំចៃប្រាក់របស់យើង លើថ្លៃឈ្នួលយឺត ហើយថែមទាំងផ្ដល់ពេលវេលាបន្ថែមទៀត ដើម្បីទទួលបានប្រាក់ចំណូលដើម្បីបង់វិក្កយបត្រផ្សេងទៀត។
៣. កសាងប្រាក់បម្រុងទុក
គិតពីប្រាក់បម្រុងជាគណនីសន្សំមួយប្រភេទ សម្រាប់អាជីវកម្មរបស់យើងថ្ងៃមុខ។ អ្នកជំនាញផ្នែកហិរញ្ញវត្ថុណែនាំឲ្យរក្សាទុកចំណាយប្រតិបត្តិការរយៈពេលពី ៣ ទៅ ៦ ខែ នៅក្នុងប្រាក់បម្រុង ប៉ុន្តែយើងអាចកែតម្រូវលេខទាំងនោះ ដោយផ្អែកលើដំណាក់កាលនៃអាជីវកម្មរបស់យើង និងអ្វីដែលយើងគ្រោងនឹងចំណាយនៅប៉ុន្មានខែខាងមុខនេះ។
៤. ជួលអ្នកគ្រប់គ្រងប្រាក់
ពេលខ្លះយើងត្រូវចំណាយប្រាក់ដើម្បីរកប្រាក់មកវិញ ហើយនោះប្រាកដជាកើតឡើងនៅពេលដោះស្រាយបញ្ហាហិរញ្ញវត្ថុមិនខាន។ នេះជារឿងមួយពិបាកក្នុងការមានគោលដៅលើការចំណាយសម្រាប់អាជីវកម្មរបស់យើង នៅពេលដែលយើងកាន់កាប់វា។ ទុកឲ្យនរណាម្នាក់(គណនេយ្យករ )ពិចារណា ឬជាអ្នកគិតគូរអំពីប្រាក់ចូលនិងចេញ ហើយផ្ដល់នូវដំបូន្មានលើការចំណាយនិងសន្សំមកយើងវិញ។
៥. ធ្វើតាមថវិកានិងតាមដានលំអិត
នេះគឺជាគន្លឹះចុងក្រោយ ហើយក៏មានសារៈសំខាន់ណាស់ ចំពោះសុខភាពនៃលំហូរសាច់ប្រាក់របស់សហគ្រិនគ្រប់គ្នា។ ម្ចាស់អាជីវកម្មច្រើនតែផ្ដោតលើប្រាក់ចំណេញច្រើនពេក តែមិនគ្រប់គ្រាន់សម្រាប់ចំណាយឡើយ។
យើងមិនអាចឈានទៅមុខទេ ប្រសិនបើចំនួនទឹកប្រាក់ដែលយើងបានលក់ចេញមិនអាចគ្របដណ្ដប់លើការចំណាយផ្សេងៗរបស់យើងបាន។ សន្សំប្រាក់គ្រប់ទីកន្លែងដែលយើងអាចធ្វើបាន និងតាមដានរាល់ការចំណាយអាជីវកម្មរបស់យើង។
ការមានសៀវភៅបញ្ជីដែលអាចបំបែកសាច់ប្រាក់ចូលនិងត្រលប់មកវិញបានយ៉ាងលឿន នឹងធ្វើឲ្យយើងគិតកាន់តែច្បាស់ ពីរបៀបដែលប្រាក់ជំនួញដែលពិបាករកបានត្រូវចំណាយ។
ចំណែកការរក្សាលំហូរសាច់ប្រាក់រឹងមាំ ត្រូវការការប្រុងប្រយ័ត្ន ប៉ុន្តែវានឹងជួយការពារអាជីវកម្មរបស់យើងក្នុងគ្រាលំបាក៕
ប្រែសម្រួល៖ សាង ស្រីល័ក្ខ
ប្រភព៖lifehack
ចុចអាន៖រដ្ឋអ្នកមានទាំង ៦ ដែលមានមហាសេដ្ឋីរស់នៅច្រើនជាងគេ
ចុចអាន៖តើស្លឹកតែនិងការប្រើមកជាភេសជ្ជៈ មានប្រវត្តិមកពីទីណា?
-
ចរាចរណ៍៣ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ
-
ចរាចរណ៍៤ ថ្ងៃ ago
សង្ស័យស្រវឹង បើករថយន្តបុកម៉ូតូពីក្រោយរបួសស្រាលម្នាក់ រួចគេចទៅបុកម៉ូតូ ១ គ្រឿងទៀត ស្លាប់មនុស្សម្នាក់