Connect with us

ព័ត៌មានជាតិ

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

បានផុស

នៅ

នា​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ មន្ទីរ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ រួម​នឹង​ម្ចាស់ នាយក​សហគ្រាស គ្រឹះស្ថាន​ទាំងអស់​ក្នុង​រាជធានី​-​ខេត្ត​ទូទាំងប្រទេស បាន​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧ (7th World Cleanup Day) ដើម្បី​រួមចំណែក​ជាមួយ​ពិភពលោក​ក្នុង​ការ​សម្អាត​បរិស្ថាន លើកកម្ពស់​ការយល់ដឹង និង​ចូលរួម​ក្នុងការ​គ្រប់គ្រង​សំរាម សំណល់​រឹង​នៅ​ប្រទេស​កម្ពុជា​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក កត្តា អ៊​ន រដ្ឋលេខាធិការ និង​ជា​អ្នកនាំពាក្យ​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​លើកឡើងថា នៅតាម​គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​, មន្ទីរ​ការងារ និង​បណ្តុះបណ្តាល វិជ្ជាជីវៈ​, រួម​និង​សហគ្រាស គ្រឹះ​ស្ថា​នានា​នៅក្នុង​រាជធានី​-​ខេត្ត​ទូទាំងប្រទេស បាន​ចូលរួម​អនុវត្ត​យ៉ាងសកម្ម​ក្នុង​ការចូលរួម​រៀបចំ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧ (7th World Cleanup Day) ស្របទៅតាម​ការជូនដំណឹង​របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ ក្នុង​ថ្ងៃ​ប្រា​ព្វ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧ កាលពី​ថ្ងៃទី​២១ ខែកញ្ញា ឆ្នាំ​២០២៤ កន្លងទៅ​។

លោក​រដ្ឋលេខាធិការ បាន​គូស​បញ្ជាក់​ថា ការរៀបចំ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧ (7th World Cleanup Day) នេះ​គឺជា​ទិវា​មួយ​ដ៏​ល្អ​ប្រសើរ​មួយ​ដែល​ផ្តល់​ឱកាស​ដល់​យុវជន សិស្ស និស្សិត និង បុគ្គលិក កម្មករ​និយោជិត ចូលរួម​ដើម្បី​បរិស្ថាន​នៅ​ប្រទេស​កម្ពុជា​។ ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧ រៀបចំឡើង​ស្រប​ទៅ នឹង​យុទ្ធសាស្ត្រ​បញ្ច​កោណ ដំណាក់កាល​ទី​១ របស់​រាជរដ្ឋាភិបាល​អាណត្តិ​ទី​៧ ក្នុង​ការកសាង និង​ពង្រឹង​មូលដ្ឋានគ្រឹះ ដើម្បី​ព​ន្លឿ​ន​ការ​អភិវឌ្ឍ​ជាតិ និង​គាំទ្រ​ដល់​យុទ្ធសាស្ត្រ​ច​ក្រា​វិស័យ​បរិស្ថាន ឆ្នាំ​២០២៣-២០២៨ រួមមាន​៖ ភាព​ស្អាត ភាព​បៃតង និង​ចីរភាព និង​រួមចំណែក​ដល់​យុទ្ធនាការ​ទឹកស្អាត កាត់បន្ថយ​ប្លា​ស្ទិ​ក និង​គោលដៅ​អភិវឌ្ឍន៍​។

បើ​តាម​លោក​រដ្ឋលេខាធិកា​រ សម្រាប់​ការរៀបចំ​ប្រារព្ធ​ទិវា​នេះ​ផង​ដែរ អាជ្ញាធរ​មូលដ្ឋាន​ក៏បាន​សហការ​ជាមួយ​សាស្ត្រាចារ្យ លោកគ្រូ អ្នកគ្រូ សិស្ស និស្សិត ម្ចាស់ ឬ នាយក​សហគ្រាស គ្រឹះស្ថាន និង​កម្មករ​និយោជិត រៀបចំ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧​នេះ ដោយ​ធ្វើ​អនាម័យ​សម្អាត​សំរាម​ដំណាលគ្នា​នៅតាម​មូលដ្ឋាន​រៀងៗ​ខ្លួន ដើម្បី​ធានា​បាន​បរិស្ថាន និង​បរិយាកាស​នៅ​កន្លែង ធ្វើការ​ស្អាត បង្កើន​ប្រសិទ្ធភាព ផលិតភាព​ការងារ ការរស់នៅ​ស្អាត និង​បរិស្ថាន​បៃតង​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៥ វិនាទី មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ២ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ឃួង ស្រេង  សូមឱ្យពលរដ្ឋជឿជាក់លើការដឹកនាំរបស់សម្តេចតេជោ និងសម្ដេចធិបតី

Sokha Hotels

ព័ត៌មានពេញនិយម