Connect with us

ជីវិតកម្សាន្ដ

ម៉េង កែវពេជ្ជតា ស្នើទប់ស្កាត់នូវទង្វេីរិះគន់គ្មានការចេះដឹង ដោយការបំផ្លាញជាតិឯង​

បានផុស

នៅ

តារាចម្រៀងល្បីឈ្មោះអ្នកនាង ម៉េង កែវពេជ្ជតា បានចេញមុខស្នើឲ្យចូលរួមទប់ស្កាត់នូវទង្វេីរិះគន់គ្មានការចេះដឹង និងពេញដោយការបំផ្លាញជាតិឯង​បន្ទាប់ពីមានអ្នករិះគន់មកលើអ្នកនាង និងកូនស្រី ជុំវិញការស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីខ្មែរថតបទចម្រៀងផ្សព្វផ្សាយទៅកាន់ពិភពលោក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កំពូលតារាចម្រៀង ម៉េង កែវពេជ្ជតា បានចាត់ទុកទង្វើនោះជាគំរូមិនល្អសម្រាប់សង្គម និងគ្មានផលចំណេញដល់វិស័យទេសចណ៍ស្រុកយេីងទេ​។ អ្នកនាង ម៉េង កែវពេជ្ជតា បានរៀបរាប់ថា ម៉ែកូនខ្ញុំថតចម្រៀងបទខ្មែររៀបរាប់ពីភាពអស្ចារ្យនៃប្រាង្គប្រាសាទអង្គរវត្ត​ រួមទាំងមានការបង្ហាញ​ពីឧបករណ៍ចាបុីដងវែងរបស់ខ្មែរផង​ ដេីម្បីផ្សព្វផ្សាយទៅកាន់ពិភពលោកឲ្យចូលលេងស្រុកយេីង​។

អ្នកនាង ម៉េង កែវពេជ្ជតា បន្តថា អ្នកនាងបានចំណាយទាំងកម្លាំងកាយ និងចិត្តយ៉ាងសម្រិតសម្រាំង​ តែបែរជាមានអ្នកទេីសថា អ្នកនាងភ្នែកចិន និងប្រាប់ឲ្យឈប់ស្លៀកពាក់សម្លៀកបំពាក់ប្រពៃណីខ្មែរទៅវិញ។ ត្រង់ចំណុចនេះ អ្នកនាងចោទសួរទៅវិញថា បើបែបនេះតើឲ្យអ្នកនាងស្លៀកអ្វី​?

ទន្ទឹមនេះ អ្នកនាងក៏បានលើកឡើងពីសំណួរមួយចំនួនទៅកាន់អ្នករិះគន់ដែរថា “ស្មានថាការស្លៀកឈុតបុរាណហ្នឹងងាយបានស្លៀក​ ឬក៏ស្លៀកងាយឬ​? ស្មានថាការថតបទចម្រៀង ឬផលិតវីដេអូមួយៗវាងាយណាស់ឬ​? ស្មានថាការថត បទចម្រៀងដែលមានឧបករណ៍ភ្លេងតូចធំ​ ខ្លីវែង​នេះ វាងាយស្រួលដឹកជញ្ជូនណាស់ឬ​?”

តារាចម្រៀងជើងចាស់រូបនេះ សង្កត់ធ្ងន់ទៀតថា “តើការបញ្ចេញមតិបែបនេះ ចំណេញដល់វិស័យទេសចណ៍ស្រុកដែរទេ​ ? បេីសិនជាមានជនបរទេសណាម្នាក់គាត់ស្លៀកពាក់សម្លៀកបំពាក់បុរាណខ្មែរ​ ហេីយត្រូវមានបំរាមបែបនេះបែបនោះ ជឿទេថាគេនឹងឈប់មកលេងឈប់មកទស្សនា​ និងឈប់មកស្រុកខ្មែរ​មិនបាន”។

បន្ថែមពីនេះ អ្នកនាង ម៉េង កែវពេជ្ជតា អំពាវនាវឱ្យសាធារណជនពិសេសអ្នកគាំទ្រជួយទប់ស្កាត់នូវទង្វេីនេះ និងអះអាងថា អ្នកនាងមានតែកម្លាំងចិត្តធ្វើអ្វីដេីម្បីតែសិល្បៈ​ ដេីម្បីប្រទេស​ ដេីម្បីទស្សនិកជន តែអ្នកនាងគ្មានកម្លាំងទទួលយកសម្ពាធអារម្មណ៍បែបនេះនោះទេ។

គួរជម្រាបថា “ចាប៉ីផ្អែម” ជាបទចម្រៀងថ្មីរបស់អ្នកនាង ម៉េង កែវពេជ្ជតា ដែលពោរពេញដោយអត្ថន័យ និងបានផ្តិតយកទីតាំងប្រាសាទអង្គរ រួមបញ្ចូលសំឡេងចាប៉ីដងវែង ដេញផ្ទាល់ដោយកូនស្រីរបស់អ្នកនាង គឺកុមារី ម៉េងពេជ្ជតា សង្វាពេជ្រ ក្នុងន័យលើកស្ទួយតម្លៃវប្បធម៌ជាតិ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច១ នាទីute មុន

កំណើនសេដ្ឋកិច្ចកម្ពុជារំពឹងសម្រេចបានក្នុងអត្រា ៦,៥% ក្នុងរយៈពេលខ្លី និងមធ្យម

ជីវិតកម្សាន្ដ១៩ នាទីutes មុន

អ្នកនាង ម៉េង កែវពេជ្ជតា ចេញវីដេអូចម្រៀងច្រៀងរួមគ្នានឹង ព្រីន បទ “ចាប៉ីផ្អែម” អបអរទិវាវប្បធម៌ជាតិ ៣មីនា

ព័ត៌មានអន្ដរជាតិ២២ នាទីutes មុន

អតីត CEO ស្ថាប័នកីឡាកាស WWE ក្លាយជារដ្ឋមន្ត្រីក្រសួងអប់រំ អាមេរិក

ព័ត៌មានជាតិ៣៤ នាទីutes មុន

​ដំណើរការ​សាងសង់សណ្ឋាគារផ្កាយ ៥ និង មជ្ឈមណ្ឌលពាណិជ្ជកម្មតម្លៃ ៥៧៤ លានដុល្លារ នៅខេត្ត​ព្រះសីហនុ បន្តវឌ្ឍនភាព​​ទៅមុខ​

ព័ត៌មានជាតិ៣៨ នាទីutes មុន

មន្ទីរពេទ្យបង្អែកខេត្តកំពង់ស្ពឺ ផ្តល់ជូនការពិនិត្យ និងព្យាបាលបកបាយភ្នែក ដោយឥតគិតថ្លៃរយៈពេល ១ខែ

សន្តិសុខសង្គម១២ ម៉ោង មុន

ភ្លៀង​មួយ​មេធំ​ លាយឡំ​នឹង​ខ្យល់​កន្ត្រាក់ បណ្ដាល​ឱ្យ​រលំ​ដើមឈើ​សង្កត់​លើ​រថយន្តមួយគ្រឿង

ជីវិតកម្សាន្ដ១៧ ម៉ោង មុន

តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ

សហគ្រាសចិន
សន្តិសុខសង្គម២៤ ម៉ោង មុន

ពលរដ្ឋ​ចោទជនជាតិ​ចិនមួយ​ក្រុមនៅ​​ក្រុមហ៊ុន​ចម្ការ​ចេក​​ខេត្ត​ក្រចេះ បាញ់សត្វគោក្របី​អ្នកស្រុក​លេីកដាក់ឡានយ៉ាងអានាធិបតេយ្យ

ចរាចរណ៍១៧ ម៉ោង មុន

បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង

ជីវិតកម្សាន្ដ២ ម៉ោង មុន

Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ

Sokha Hotels

ព័ត៌មានពេញនិយម