ព័ត៌មានជាតិ
១ សប្ដាហ៍ កម្ពុជា មានតម្រូវការកម្លាំងពលកម្មក្នុងស្រុកជិត ៦ ម៉ឺនកន្លែង សម្រាប់បម្រើវិស័យធំៗ ៣
ក្នុងរយៈពេល ១ សប្តាហ៍នេះ កម្ពុជា មានតម្រូវការកម្លាំងពលកម្មក្នុងស្រុកប្រមាណជិត ៦ ម៉ឺនកន្លែង សម្រាប់បម្រើទៅលើវិស័យធំៗ ចំនួន ៣ រួមមាន វិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។

បើតាមក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងនៅថ្ងៃទី ២៣ កញ្ញា ថា ចាប់ពីថ្ងៃទី ២៣ ដល់ថ្ងៃទី ២៩ ខែកញ្ញា ឆ្នាំ ២០២៤ ខាងមុខនេះ ក្រសួងមានតម្រូវការកម្លាំងពលកម្មចំនួន ៥៨ ៣០១ កន្លែង សម្រាប់បម្រើទៅលើវិស័យធំៗ ចំនួន ៣ ក្នុងនោះ វិស័យឧស្សាហកម្មមានតម្រូវការចំនួន ៤៥ ២៣១ កន្លែង វិស័យសេវាកម្មមានចំនួន ៣ ១៣៩ កន្លែង និងវិស័យកសិកម្មមានចំនួន ៩ ៩៣១ កន្លែង។
ក្នុងនោះ នៅខេត្តរតនគីរី មានតម្រូវការផ្នែកកសិកម្មចំនួន ៤ ០៥០ កន្លែង ខេត្តកំពង់ស្ពឺ មានតម្រូវការកម្លាំងពលកម្មផ្នែកឧស្សាហកម្ម ១៣ ១៩៩ កន្លែង។ ខេត្តកំពង់ឆ្នាំងមានតម្រូវការផ្នែកឧស្សាហកម្ម ១០ ៣០០ កន្លែង។ រាជធានីភ្នំពេញមាន ៧ ៧១៦ កន្លែង ក្នុងនោះ ផ្នែកឧស្សាហកម្ម ៦ ២០៥ កន្លែង និងផ្នែកសេវាកម្ម ១ ៥១១ កន្លែង។ ខេត្តស្វាយរៀងមានចំនួន ៤ ៧៩៦ កន្លែង ក្នុងនោះវិស័យឧស្សាហកម្មមាន ៤ ៥៣៦ កន្លែង និងសេវាកម្ម ២៦០ កន្លែង។ ខេត្តកណ្តាលមានតម្រូវការកម្លាំងពលកម្មវិស័យឧស្សាហកម្ម ៣ ៩៥២ កន្លែង។

ខេត្តតាកែវមាន ៣ ០៩៨ កន្លែង ក្នុងនោះ វិស័យឧស្សាហកម្ម ៣ ១៤១ កន្លែង និងសេវាកម្ម ៧៧ កន្លែង។ ខេត្តកំពង់ចាមមានតម្រូវការកម្លាំងពលកម្ម ៣ ០៨០ កន្លែង ក្នុងនោះ ផ្នែកវិស័យឧស្សាហកម្ម ៣ ០៥២ កន្លែង និងសេវាកម្ម ២៨ កន្លែង។ ខេត្តក្រចេះមានតម្រូវការកម្លាំងពលកម្ម ៣ ០៣២ កន្លែង ក្នុងនោះផ្នែកសេវាកម្ម ៦ កន្លែង និងកសិកម្ម ៣ ០២៦ កន្លែង។ ខេត្តស្ទឹងត្រែងមានតម្រូវការ ២ ៣១៥ កន្លែង ក្នុងនោះផ្នែកសេវាកម្ម ១៥ កន្លែង និងកសិកម្ម ២ ៣០០ កន្លែង និងខេត្តផ្សេងៗ មាន ២ ២៦៣ កន្លែង ក្នុងនោះ ឧស្សាហកម្មមាន ៨៨៩ កន្លែង សេវាកម្ម ១ ៣១៩ កន្លែង និងកសិកម្ម ៥៥ កន្លែង។
ក្រសួងការងារ បានបន្តទៀតថា កម្លាំងពលកម្មជិត ៦ ម៉ឺនកន្លែង នឹងត្រូវបែងចែកទៅតាមប្រភេទមុខរបរចំនួន ១០ រួមមាន អ្នកបញ្ជាម៉ាស៊ីនដេរចំនួន ៣៧ ៩៨៧ កន្លែង កម្មករចម្ការដំណាំចំនួន ៩ ១៣៦ កន្លែង កម្មករក្នុងផលិតកម្មចំនួន ១ ៦០២ កន្លែង អ្នកធ្វើការក្នុងកាស៊ីណូ ៣៩២ កន្លែង មន្ត្រីឥណទាន និងកម្ចីប្រាក់ ៥០៥ កន្លែង អ្នកបញ្ជាម៉ាស៊ីនកន្លែងផលិតផលិតផលធ្វើពីក្រណាត់ និងរោមសត្វ ៥០០ កន្លែង អ្នកធ្វើការផ្នែកសិប្បកម្មខាងសម្ភារៈវាយនភណ្ឌធ្វើពីស្បែក ៥០០ កន្លែង អ្នកបញ្ជាគ្រឿងចក្រផលិតថាមពល ៤៥៥ កន្លែង អ្នកបញ្ជាម៉ាស៊ីនធ្វើស្បែកជើង ១ ៤៣៣ កន្លែង អ្នកធ្វើស្បែកជើង និងអ្នកធ្វើការពាក់ព័ន្ធ ៤៣៦ កន្លែង និងមុខរបរផ្សេងៗ ៥ ៣៥៥ កន្លែង៕
អត្ថបទ ៖ សំអឿន





-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?