Connect with us

ព័ត៌មានអន្ដរជាតិ

រលក​យក្ស​ស៊ូណាមិ​តូច​មួយ​វាយ​ប្រហារ​ប្រជុំកោះ Izu របស់​ជប៉ុន

បានផុស

នៅ

ប្រជុំ​កោះ Izu ដែល​នៅ​ដាច់ស្រយាល​ក្នុង​ប្រទេសជប៉ុន ស្ថិត​នៅ​ភាគខាងត្បូងទីក្រុងតូក្យូ បាន​រង​ការ​វាយប្រហារដោយរលកយក្សស៊ូណាមិ នៅ​​ព្រឹក​ថ្ងៃអង្គារ​នេះ បន្ទាប់ពី​កើត​មាន​គ្រោះរញ្ជួយដីកម្រិត៥,៩ រ៉ិចទ័រ ដោយមិនទាន់មានរបាយការណ៍អំពីការខូចខាតភ្លាមៗនោះទេ។

រូប​តំណាង (រូបភាព៖ IANS)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាមទីភ្នាក់ងារឧតុនិយមជប៉ុន រលកយក្សស៊ូណាមិ​នេះ​មាន​កម្ពស់ ​៥០​សង់ទីម៉ែត្រ ហើយ​បានទៅដល់កោះ Hachijo ដែលជាកោះមួយក្នុងចំណោម​​តំបន់​ប្រជុំ​កោះ Izu ប្រហែល​៤០​នាទីបន្ទាប់ពីការរញ្ជួយដី។

ទូរទស្សន៍ NHK បានរាយការណ៍ថា មិនមានការខូចខាតពីរលកយក្សស៊ូណាមិ ឬការរញ្ជួយដីត្រូវបានបញ្ជាក់នោះទេ។

មុន​កើត​មាន​រលក​យក្ស​ស៊ូណា​មិ​នេះ ទីភ្នាក់ងារឧតុនិយម​ជប៉ុន ​បាន​​​ព្រមាន​​​ថា អ្នកស្រុកនៃ​ប្រជុំ​កោះ Izu និង​ប្រជុំ​កោះ Ogasawara ត្រូវតែត្រៀមខ្លួនសម្រាប់រលកយក្សស៊ូណាមិដែលមានកម្ពស់រហូតដល់​១​ម៉ែត្រ បន្ទាប់​ពីការរញ្ជួយដីបានកើតឡើងនៅក្រោមសមុទ្រនៅជិតកោះ Torishima ដែល​គ្មាន​មនុស្ស​រស់នៅ​ ហើយ​ស្ថិត​នៅ​ចម្ងាយ​ប្រហែល ​៦០០​គីឡូម៉ែត្រ​ពី​ភាគខាងត្បូង​ទីក្រុងតូក្យូ។

ប្រជុំ​កោះ Izu និង​ប្រជុំ​កោះ Ogasawara មានមនុស្សរស់នៅ​​សរុបប្រហែល ២៤ ០០០​នាក់​ប៉ុណ្ណោះ គិតត្រឹមចុង​ឆ្នាំ​២០២៣៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជប៉ុន ចាប់ផ្តើមរកឃើញមនុស្សស្លាប់ ដោយសារគ្រោះទឹកជំនន់ធ្ងន់ធ្ងរ នៅភាគកណ្តាល

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

៦ខេត្តរបស់ថៃ នៅតែរងគ្រោះ ដោយទឹកជំនន់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម