សុខភាព
ស្ត្រីមានផ្ទៃពោះ គួរផឹកកាហ្វេរាល់ថ្ងៃដូចមនុស្សធម្មតាដែរទេ?
កាហ្វេមិនត្រឹមតែជាប្រភពនៃជាតិកាហ្វេអ៊ីនប៉ុណ្ណោះទេ ព្រោះវាថែមទាំងផ្តល់វីតាមីន B ដូចជា B1 (thiamine), B2 (riboflavin), B3 (niacin), B5 (អាស៊ីត pantothenic) និងសារធាតុរ៉ែសំខាន់ៗដូចជាម៉ង់ហ្គាណែស និងប៉ូតាស្យូម រួមជាមួយនឹងសារធាតុប្រឆាំងអុកស៊ីតកម្ម និងក្រុម polyphenol ។
ក្នុងពេលដែលមនុស្សជាច្រើននាបច្ចុប្បន្ននេះ តែងតែរីករាយជាមួយកាហ្វេ វាមានសារៈសំខាន់ណាស់ក្នុងការត្រួតពិនិត្យការទទួលទានជាតិកាហ្វេអ៊ីនប្រចាំថ្ងៃរបស់អ្នកពីគ្រប់ប្រភពទាំងអស់ – រួមទាំងតែបៃតង ម្សៅកាកាវ សូកូឡា តែពពុះ ភេសជ្ជៈប៉ូវកម្លាំង និងស្ករគ្រាប់មួយចំនួន ដើម្បីធានាថាវាមិនលើសពី ២០០មីលីក្រាម។
បរិមាណនៃជាតិកាហ្វេអ៊ីននៅក្នុងកាហ្វេអាចប្រែប្រួលយ៉ាងខ្លាំងដោយផ្អែកលើម៉ាក ប្រភេទ និងវិធីនៃការញ៉ាំ។ ជាទូទៅវាត្រូវបានណែនាំថាស្ត្រីមានផ្ទៃពោះកំណត់ការទទួលទានរបស់ពួកគេត្រឹមមួយពែង ២៣៦ មីលីលីត្រក្នុងមួយកែវឬ១ដងប៉ុណ្ណោះ។ ប្រសិនបើកាហ្វេគឺជាប្រភពជាតិកាហ្វេអ៊ីនតែមួយគត់របស់អ្នកសម្រាប់មួយថ្ងៃនោះ រហូតដល់ទៅពីរពែង ឬប្រហែល ៤៧២មីលីលីត្រគឺអាចអនុញ្ញាតបាន អាស្រ័យលើបរិមាណជាតិកាហ្វេអ៊ីនជាក់លាក់នៃពែងនីមួយៗ។
ការទទួលទានកាហ្វេកម្រិតមធ្យម អាចមានប្រយោជន៍សម្រាប់ស្ត្រីមានផ្ទៃពោះ ព្រោះវាជួយកាត់បន្ថយភាពអស់កម្លាំង បង្កើនថាមពល និងបង្កើនការប្រុងប្រយ័ត្ន។ លើសពីនេះ ការទទួលទានជាតិកាហ្វេអ៊ីនតិចជាង ១០០ មីលីក្រាមក្នុងមួយថ្ងៃ អាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមពេលមានគភ៌បាន ៤៧% ។
ទោះជាយ៉ាងណាក៏ដោយ ការទទួលទានកាហ្វេច្រើនពេកអំឡុងពេលមានផ្ទៃពោះ អាចនាំឲ្យមានហានិភ័យជាច្រើន។ ជាតិកាហ្វេអ៊ីនអាចបន្ថយលំហូរឈាមទៅកាន់ទារក ដែលអាចធ្វើឲ្យទារកក្នុងផ្ទៃបង្កើនអត្រាដកដង្ហើម ដើម្បីទូទាត់សងសម្រាប់កង្វះអុកស៊ីសែន។ កម្រិតខ្ពស់នៃការប្រើប្រាស់ជាតិកាហ្វេអ៊ីនក៏ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការកើនឡើងហានិភ័យនៃការគេងមិនលក់ ការរលូតកូន ការសម្រាលកូនមិនគ្រប់ខែ ការរឹតបន្តឹងការលូតលាស់គភ៌ និងទម្ងន់ទាបចំពោះទារកទើបនឹងកើតផងដែរ។
ទន្ទឹមនោះទៀតដែរ ដោយសារស្ត្រីមានផ្ទៃពោះមានស្ថានភាពសុខភាពខុសៗគ្នា ជំងឺមូលដ្ឋាន និងដំណាក់កាលនៃការអភិវឌ្ឍន៍គភ៌ ការពិគ្រោះជាមួយគ្រូពេទ្យឯកទេសខាងសម្ភព ឬអ្នកជំនាញអាហារូបត្ថម្ភ មុនពេលទទួលទានកាហ្វេជាផ្នែកធម្មតានៃរបបអាហាររបស់អ្នកគឺចាំបាច់ណាស់។
លើសពីនេះ ការជ្រើសរើសកាហ្វេសុទ្ធដែលមានសារធាតុបន្ថែមតិចតួច និងសារធាតុរក្សាទុកគឺល្អជាងកាហ្វេទឹកដោះគោ ឬប្រភេទភ្លាមៗ ដើម្បីចៀសវាងជាតិស្ករ និងខ្លាញ់ច្រើន ដែលកាត់បន្ថយហានិភ័យនៃការឡើងទម្ងន់លើស ឬជំងឺទឹកនោមផ្អែមពេលមានគភ៌។ ការបង្កើតរបបអាហារមានតុល្យភាពដែលរួមមានអាហារជាច្រើនប្រភេទគឺមានសារៈសំខាន់ណាស់ដើម្បីរក្សាបាននូវសារធាតុចិញ្ចឹមសំខាន់ៗដូចជាកាបូអ៊ីដ្រាត ប្រូតេអ៊ីន ខ្លាញ់ វីតាមីន និងសារធាតុរ៉ែ៕
អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖វេជ្ជបណ្ឌិតម្នាក់ប្រាប់មូលហេតុ ដែលអ្នកជំងឺលើសឈាម មិនគួរផឹកកាហ្វេនៅព្រឹកព្រលឹម
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ