Connect with us

ព័ត៌មានអន្ដរជាតិ

មន្ត្រីឥណ្ឌូណេស៊ី​៖ ឧស្សាហកម្មស្បែកជើង អាចរួមចំណែកជំរុញសេដ្ឋកិច្ចរបស់ប្រទេស​

បានផុស

នៅ

មន្រ្តី​​ក្រសួង​ឧស្សាហកម្ម​ឥណ្ឌូណេស៊ី​ម្នាក់​ បាន​និយាយ​កាល​ពី​​ថ្ងៃ​អាទិត្យ​​ថា​ ឧស្សាហកម្ម​ស្បែកជើងរបស់ឥណ្ឌូណេស៊ី មានសក្តានុពលក្នុងការជំរុញសេដ្ឋកិច្ចរបស់ប្រទេសទៅកាន់កម្រិតពិភពលោក។ នេះបើ​តាម​ការ​ចុះ​ផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ Antara កាល​ពី​ថ្ងៃ​ចន្ទ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អគ្គលេខាធិការនៃអគ្គនាយកដ្ឋានឧស្សាហកម្មធុនតូច និងមធ្យម​ ចំណុះ​ឱ្យ​ក្រសួងឧស្សាហកម្ម លោក Riefky Yuswandi បាន​ថ្លែង​ថា៖ «គិតត្រឹមត្រីមាសទី ២ ឆ្នាំ ២០២៤​ ដំណើរការរបស់ឧស្សាហកម្មស្បែកជើងជាតិ បានកើនឡើង ៣,៩២ ភាគរយ​ ​បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន»។

ក្នុងអំឡុងការប្រកួតប្រជែងច្នៃប្រឌិតស្បែកជើងឥណ្ឌូណេស៊ី (IFCC) នៅទីក្រុង Surabaya កាលពីថ្ងៃអាទិត្យ លោក Yuswandi បាន​លើក​ឡើង​ពី​ទិន្នន័យអំពីឧស្សាហកម្ម​ស្បែកជើងពិភពលោកប្រចាំ​ឆ្នាំ ២០២៣​ ដោយលោក​គូសបញ្ជាក់ថា ឥណ្ឌូណេស៊ីជាប់ចំណាត់ថ្នាក់ក្នុងចំណោម​ប្រទេស​ផលិតស្បែកជើងកំពូលៗ​ទាំង ៥​​ នៅទូទាំងពិភពលោក ដោយ​ផលិត​បាន​ស្បែក​ជើង​ប្រមាណ​ ៨០៧ លាន​គូ កាល​ពី​ឆ្នាំ​មុន​។ ​

លោក​ Yuswandi បានកត់សម្គាល់ថា ក្នុងចំណោមផលិតកម្មសរុប ស្បែក​ជើង​ប្រហែល ៤៤៥ លាន​គូ ឬ​ប្រហែល​ ៥៥ ភាគរយ​ ​ត្រូវបាននាំចេញ ដែលការណ៍​នេះ​បង្ហាញពីផលិតភាព និងសមត្ថភាពដ៏ខ្លាំង​បស់ប្រទេសឥណ្ឌូណេស៊ី។

លោកបានព្យាករថា ការនាំចេញស្បែកជើងរបស់ប្រទេសនៅឆ្នាំនេះ អាចលើសពី ៦,៤ ប៊ីលាន​ដុល្លារ​ ដែល​ឥណ្ឌូណេស៊ី​រក​បាន​ក្នុង​ឆ្នាំ​ ២០២៣​។ គិត​ត្រឹម​តែ​​ពីខែមករា ដល់ខែមិថុនា​ ការនាំចេញស្បែកជើងបាន​ឈានដល់តម្លៃប្រមាណ ៣,៧ ប៊ីលាន​ដុល្លារ​៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៩ វិនាទី មុន

មន្ត្រីឥណ្ឌូណេស៊ី​៖ ឧស្សាហកម្មស្បែកជើង អាចរួមចំណែកជំរុញសេដ្ឋកិច្ចរបស់ប្រទេស​

ព័ត៌មានជាតិ៤ នាទី មុន

កម្ពុជាបាន​ចំណាយ​ជាង១,៦៦៣ ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈ និង​ប្រេងម៉ាស៊ូតក្នុងរយៈពេល៨ខែឆ្នាំនេះ

ព័ត៌មានអន្ដរជាតិ៩ នាទី មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ចរាចរណ៍១០ នាទី មុន

យុវជន ២ នាក់ បើកម៉ូតូក្នុងល្បឿនលឿន ចាប់ហ្វ្រាំងដួលចូលក្រោមរថយន្ត ម្នាក់ស្លាប់ ម្នាក់ទៀតលោតចុះទាន់

ព័ត៌មានជាតិ១២ នាទី មុន

ប្រមុខការទូតកម្ពុជាលើកឡើងចំណុចគន្លឹះ៥ ក្នុងកិច្ចប្រជុំកំពូលនៅអង្គការសហប្រជាជាតិ

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

៦ខេត្តរបស់ថៃ នៅតែរងគ្រោះ ដោយទឹកជំនន់

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៥ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ចិន ជំរុញ​ឲ្យ​​ប្រជាជន​ខ្លួន​ប្រញាប់់​ចាក​ចេញ​ពី​អ៊ីស្រាអែល​តាម​ដែល​អាច​ធ្វើ​បាន

Sokha Hotels

ព័ត៌មានពេញនិយម