ជីវិតកម្សាន្ដ
សឿន វីតា ដាស់តឿនអ្នកគិតខ្លី ឲ្យមើលជីវិតរបស់លោក ដែលកំពុងតស៊ូដោះបំណុលគេជាង ២០មុឺនដុល្លារ
បច្ចុប្បន្ន តារាសម្តែងប្រុស សឿន វីតា កំពុងជួបការលំបាកខ្លាំង ដោយសារផុងខ្លួនរឿងរ៉ាវជំពាក់បំណុលគេរាប់ម៉ឺនដុល្លារ ។ តែទោះជាបែបនេះ លោកនៅតែព្យាយាមប្រកបរបរដោះបំណុលគេ និងបានចេញសារដាស់តឿនមនុស្សមួយចំនួន កុំគិតខ្លី ត្រូវប្រឹងប្រែងតស៊ូបើនៅមានជីវិត។
ជុំវិញរឿងរ៉ាវធ្លាក់ខ្លួនដល់ចំណុចសូន្យ តារាសម្តែងរូបនេះ ធ្លាប់បានចេញមកទម្លាយការពិតរួចមកហើយ គឺដោយសារតែលោកចាញ់បោក និងជួយអាសារដល់បុគ្គលមួយចំនួន ដែលជាមនុស្សស្គាល់រាប់អានគ្នានិងមិត្តភក្តិជាដើម ទើបធ្វើឱ្យជីវិតលោកត្រូវដើរដល់ចំណុចមួយពិបាកឥតពណ៌នា ដោយត្រូវប្រឹងប្រកបរបរដើម្បីផ្គង់ផ្គត់គ្រួសារផង និងដោះបំណុលគេផង។
យ៉ាងណាមិញ លោក សឿន វីតា នៅតែប្រឹងប្រែងដើម្បីដោះស្រាយបំណុលខ្លួនដោយមានទំនួលខុសត្រូវ និងឆ្លៀតលើកទឹកចិត្ត អ្នកដែលមានបញ្ហាក្នុងជីវិត កុំគិតខ្លីឲ្យសោះ។ លោកថា “មុនអ្នកគិតខ្លី ចូរមើលជីវិតខ្ញុំដែលកំពុងខំប្រឹងដោះបំណុលគេ ២៩មុឺនដុល្លារ ទាំងយប់ទាំងថ្ងៃ ដោយសេចក្តីជឿជាក់ថា នឹងសងគេរួច ១០០ភាគរយឆាប់ៗខាងមុខនេះ”។
លោក សឿន វីតា បន្ថែមថា រាល់ថ្ងៃលោកមិនមែនមិនដឹងថា ម្ចាស់បំណុលរបស់លោកក៏កំពុងលំបាកនោះទេ ហើយលោកតែងឆាតតបតជាមួយម្ចាស់លុយរាល់ថ្ងៃ ក្នុងទំនួលខុសត្រូវ។ បើទោះជាបច្ចុប្បន្ន លោកមិនទាន់អាចសងបំណុលទាំងអស់បាន តែលោកក៏បាននិងកំពុងតស៊ូព្យាយាមរកស៊ីលក់ម្ហូបត្រីសាច់គ្រប់មុខតាមអនឡាញ ដើម្បីរកលុយដោះបំណុលគេ និងសម្រាប់ផ្គត់ផ្គង់គ្រួសារផងដែរ៕ អត្ថបទ៖ ចាន់រ៉ា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
ទិដ្ឋភាពពិធីបុណ្យសពអ្នកនាង អ៊ុំ គន្ធា មានភាពស្ងប់ស្ងាត់ពុំសូវឃើញអ្នកសិល្ប:ចូលរួម
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ជាប្រវត្តិសាស្រ្ត! ព្យុះ៤ ត្រូវថតជាប់ក្នុងពេលតែមួយ នៅមហាសមុទ្រប៉ាស៊ីហ្វិក
-
សន្តិសុខសង្គម១៤ ម៉ោង ago
ទូកទេសចរណ៍មួយគ្រឿងលិចបាត់ទាំងស្រុងក្នុងសមុទ្រកោះរ៉ុង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
អ្នកសិល្បៈសម្តែងការសោកស្តាយចំពោះមរណភាព អ្នកនាង អ៊ុំ គន្ធា ខណៈសពនឹងត្រូវបូជាល្ងាចនេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
៣ ថ្ងៃពិធីបុណ្យអុំទូក សំរាមជាង ១ ម៉ឺនតោន បានប្រមូលដឹកចេញទៅកាន់ទីលានចាក់សំរាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រាជធានីខេត្តចំនួន ៣ ទទួលបានភ្ញៀវទេសចរច្រើនជាងគេ នៅថ្ងៃទី ១ នៃពិធីបុណ្យអុំទូក
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ជនជាតិដើមភាគតិចទំពួន នៅតែប្រកាន់ខ្ជាប់នូវទម្លាប់«សែនអ្នកតាម្ចាស់ភូមិ»ចំពោះអ្នកប្រព្រឹត្តខុស«មានកូនមុនរៀបការ»
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ ឃាត់ខ្លួនម្ចាស់គ្លីនិកពីរនាក់ប្ដីប្រពន្ធ ករណីចាក់ថ្នាំប្រតិកម្មបណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់