Connect with us

ព័ត៌មានជាតិ

កម្ពុជាបាន​ចំណាយ​ជាង១,៦៦៣ ពាន់លានដុល្លារលើការនាំចូលប្រេងឥន្ធនៈ និង​ប្រេងម៉ាស៊ូតក្នុងរយៈពេល៨ខែឆ្នាំនេះ

បានផុស

នៅ

ប្រទេសកម្ពុជា​បាន​ចំណាយ​ប្រា​ក់ជាង ១,៦៦៣ ពាន់​លាន​ដុល្លារ​លើ​ការ​នាំចូល​ប្រេងឥន្ធនៈ និង​ប្រេងម៉ាស៊ូត ដើម្បី​ផ្គត់ផ្គង់​ការប្រើប្រាស់​ក្នុងរយៈពេល៨ឆ្នាំ២០២៤ កើនឡើងជាង១៨ភាគរយ ​បើ​ធៀប​​នឹងរយៈពេលដូចគ្នាកាលពី​ឆ្នាំ​២០២៣ ដែលមានទឹកប្រាក់ចំនួន ១,៤០៩ ពាន់លានដុល្លារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

យោងតាម​ទិន្នន័យ​បាន​ពី​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ (GDCE) ជាមួយនឹង​តម្លៃ​នាំចូល​សរុប​នេះ ក្នុងនោះ តម្លៃ​នៃ​ការ​នាំចូល​ប្រេងម៉ាស៊ូត​មានតម្លៃជាង ១ពាន់​​លាន​ដុល្លារ កើនឡើង ១៦ ភាគរយ ហើយ​តម្លៃ​នៃ​ការ​នាំចូល​ប្រេងសាំង មានតម្លៃ ៦៥៧ លាន​ដុល្លារ កើនឡើង ២១ ភាគរយ​ធៀប​នឹង​រយៈពេល​ដូចគ្នា​។​

លោក លឹម ហេង អនុប្រធាន​សភាពាណិជ្ជកម្ម​កម្ពុជា (CCC) បានឱ្យដឹងថា ការកើនឡើងនៃការនាំ​ចូល​ប្រេងឥន្ធនៈ​មក​កម្ពុជា គឺ​ដោយសារតែ​តម្លៃ​ប្រេងនៅទីផ្សារអន្តរជាតិហាក់បានឡើងថ្លៃ​​ដោយសារតែភាពប្រសើរឡើងនៃ​សង្វាក់​ផលិតកម្ម​នៅ​កម្ពុជា​នៅតែ​ដំណើរ​ការល្អ​។​

​លោក​ថ្លែងថា​៖ «​ទោះបី​ជាមាន​កត្តា​ខាងក្រៅ​មួយចំនួន​ប៉ះពាល់​ដល់​តម្រូវការ​ស​កល​ក៏ដោយ ក៏​យើង​មើលឃើញថា​វិស័យ​ផលិតកម្ម​របស់​យើង​នៅតែ​រឹងមាំ​។ ការណ៍នេះជំរុញឱ្យយើង​នាំចូល​ប្រេងឥន្ធនៈមានកំណើនជាង​ឆ្នាំមុន​»​។​

ក្រសួងពាណិជ្ជកម្មបានប្រកាសនៅថ្ងៃទី ១១ ខែកញ្ញា ឆ្នាំ ២០២៤នេះថា តម្លៃប្រេងឥន្ធនៈលក់រាយបន្តធ្លាក់ចុះ ១០០ រៀល ក្នុងនោះតម្លៃសាំង​ធម្មតាលក់ក្នុងតម្លៃ ៣.៩០០ រៀល ក្នុងមួយលីត្រ ចំណែកឯប្រេង​ម៉ាស៊ូត​លក់ក្នុងតម្លៃ ៣.៧៥០ រៀលក្នុងមួយលីត្រ។

បើយោងតាម​ក្រសួងពាណិជ្ជកម្ម​ កម្ពុជាបានធ្វើការនាំចូលប្រេងឥន្ធនៈ និង​ប្រេងម៉ាស៊ូតភាគច្រើនពីប្រទេស​សិង្ហ​បុរី ថៃ និង​វៀតណាម​​​។​

​ប្រទេស​កម្ពុ​ជាមាន​គោលបំណង​បង្កើន​ចំណែក​ថាមពល​កកើតឡើង​វិញ​របស់ខ្លួន​ឱ្យបាន​យ៉ាងហោចណាស់ ៧០ ភាគរយ ត្រឹម​ឆ្នាំ ២០៣០ ដោយ​រួមចំណែក​ដល់​គោលដៅ​បរិស្ថាន និង​កំណើនសេដ្ឋកិច្ច ដោយ​ផ្តោតលើ​ប្រសិទ្ធភាព​ថាមពល​។​

​​ក្រសួង​រ៉ែ និង​ថាមពល​បាន​ព្យាករ​ថា តម្រូវការ​ប្រើប្រាស់​ប្រេងឥន្ធនៈ​នៅ​កម្ពុជា​នឹង​កើន​ឡើងដល់ ៤,៨​លាន​តោន​ត្រឹម​ឆ្នាំ​២០៣០ កើនឡើង​ពី​២,៨​លាន​តោន​កាលពី​ឆ្នាំ​២០២០៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ វិនាទី មុន

រដ្ឋសភាកម្ពុជា-ហុងគ្រី​ ចាប់ដៃគ្នាពង្រឹងការទូតសភា ដើម្បីលើកកម្ពស់វប្បធម៌សន្ទនា

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

​ចិន​ស្នើ​ថៃ​​​ចំៗ​ សហការ​ស៊ីជម្រៅ​លើ​​ផ្លូវ​រថភ្លើង​ល្បឿន​លឿន សេដ្ឋកិច្ចឌីជីថល រថយន្តអគ្គីសនី និងបទ​ល្មើស​បច្ចេកវិទ្យា​

ប៉ាណាម៉ា
ព័ត៌មានអន្ដរជាតិ៤ នាទីutes មុន

ប៉ាណាម៉ាច្រានចោលការអះអាងរបស់អាមេរិក ជុំវិញការមិនយកប្រាក់នាវាអាមេរិកសម្រាប់ការឆ្លងព្រែកជីកប៉ាណាម៉ា

ជីវិតកម្សាន្ដ៤ នាទីutes មុន

អតីតម្តាយក្មេក សាន់ឆាយ រងការរិះគន់ពីមហាជនថា ធ្វើរឿងមិនសមរម្យ កំឡុងពេលកាន់ទុក្ខ

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

អាមេរិក ចេញ​ព័ត៌មាន​ខុស​រឿង​ដែល​ថា ប៉ាណាម៉ា​លែងគិត​លុយ​ពី​នាវា​ខ្លួន​ ពេល​ឆ្លង​កាត់​ព្រែកជីក

Sokha Hotels

ព័ត៌មានពេញនិយម