Connect with us

ព័ត៌មានអន្ដរជាតិ

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

បានផុស

នៅ

សារព័ត៌មាន VN Express ចុះផ្សាយថា ប្រទេសវៀតណាម បានចេញការព្រមានអំពីវត្តមានព្យុះខ្លាំងចំនួន៥ទៀត ដែលនឹងមកវាយប្រហារប្រទេសនៅ៣ខែចុងក្រោយនៃឆ្នាំ២០២៤នេះ។

(រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការព្យាកររបស់វិទ្យាស្ថានឧតុនិយម ជលសាស្ត្រ និងបម្រែបម្រួលអាកាសធាតុ, ចាប់ពីខែតុលាដល់ខែធ្នូ បាតុភូត La Nina នឹងបង្កើតឲ្យមានព្យុះចំនួន៥ នៅសមុទ្រចិនខាងត្បូង ហើយក្នុងនោះមានព្យុះ ២ទៅ៣ នឹងវាយប្រហារធ្ងន់ធ្ងរលើដីគោកវៀតណាម ខណៈព្យុះផ្សេងទៀតនឹងវាយប្រហារដែនទឹក។ 

ក្នុងការព្យាករនោះដែរ, ចាប់ពីខែតុលាដល់ខែវិច្ឆិកា ភ្លៀងធ្លាក់នៅភាគខាងជើង នឹងឈានដល់កម្រិតខ្ពស់ជាងឆ្នាំមុនៗដល់ទៅ ១០-២០%ឯណោះ ខណៈតំបន់ភ្នំ កម្រិតភ្លៀងធ្លាក់ក៏ខ្ពស់ជាងឆ្នាំមុនៗ ៥-១០%ដែរ។

(រូបថត៖ VN Express)

ខេត្តដែលនឹងរងគ្រោះខ្លាំងគឺ Quang Binh និង Quang Tri ដោយនៅទីនោះ នឹងមានភ្លៀងធ្លាក់ក្នុងកម្រិត ១០០-២០០មិល្លីម៉ែត្រ ពោលគឺខ្ពស់ជាងកម្រិតមធ្យមពី ១០-១៥មិល្លីម៉ែត្រ។

លើសពីនេះ ឥទ្ធិពលព្យុះទាំង៥ ក៏នឹងបង្កហានិភ័យគ្រោះទឹកជំនន់និងបំណាក់ដីផងដែរ ជាពិសេសនៅភាគខាងជើង។ ចំណែកនៅភាគកណ្តាលវិញ វៀតណាមក៏ចេញការព្រមានអំពីគ្រោះទឹកជំនន់ធ្ងន់ធ្ងរផងដែរ ចាប់ពីខែតុលាដល់ខែធ្នូ ខណៈកម្ពស់ទឹកទន្លេចំនួន៣នឹងហក់ឡើងដល់កម្រិតប្រកាសអាសន្ន។

(រូបថត៖ VN Express)

សូមបញ្ជាក់ថា ចាប់តាំងពីដើមឆ្នាំនេះមក សមុទ្រចិនខាងត្បូង បានបង្កើតព្យុះចំនួន៤រួចទៅហើយ ដែលក្នុងនោះ យ៉ាកជី គឺជាព្យុះសាហាវបំផុត ដោយវាយប្រហារភាគខាងជើងប្រទេសវៀតណាមយ៉ាងធ្ងន់ធ្ងរ បណ្តាលឲ្យមានការខូចខាតយ៉ាងដំណំ សម្លាប់មនុស្ស២៩៩នាក់ បាត់ខ្លួន៣៤នាក់ និងទឹកជន់លិចផ្ទះជាង៧០ ០០០ខ្នង។

លើសពីនេះ ព្យុះយ៉ាកជី ក៏បង្កការខាតបង់ផ្នែកសេដ្ឋកិច្ចក្នុងទំហំទឹកប្រាក់ ៦១ ០០០ពាន់លានដុង ផងដែរ៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ វៀតណាម បើកទឹក ចេញពីទំនប់វារីអគ្គិសនីធំបំផុតនៅភាគខាងត្បូង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២១ ម៉ោង មុន

នាយឧត្ដមសេនីយ៍ ឈិន ច័ន្ទពណ៌ អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ ទទួលមរណភាព ក្នុង​ជន្មាយុ ៧២ ឆ្នាំ ដោយរោគាពាធ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដឹងហើយ ទីតាំងលាក់ខ្លួនរបស់ប្រធានាធិបតីស៊ីរី លោក Bashar al-Assad 

ព័ត៌មានជាតិ២១ ម៉ោង មុន

ព្រឹត្តិការណ៍«សាទរកម្ពុជា» នឹងរៀបចំ “ក្បួនដង្ហែសាទរកម្ពុជា” មានអ្នកចូលរួមប្រមាណ ៣០០០នាក់ នៅថ្ងៃទី៣១ ខែនេះ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

«ប្រតិបត្តិការផ្លេកបន្ទោរ» ក្រុមឧទ្ទាមវាយផ្តួលរំលំរដ្ឋាភិបាលលោក Assad យ៉ាងស្រួល ហេតុអ្វី?

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

កងទ័ពស៊ីរីប្រកាសថា រជ្ជកាលរបស់លោក Assad បានបញ្ចប់ហើយ

Sokha Hotels

ព័ត៌មានពេញនិយម