Connect with us

ព័ត៌មានជាតិ

រដ្ឋមន្ត្រីអប់រំ ណែនាំក្រុមការងារជំនាញឱ្យចុះជួយគាំទ្រ សាលារៀនគំរូ ដោយផ្ទាល់

បានផុស

នៅ

បណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងអប់រំ យុវជន និងកីឡា ផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារជំនាញឱ្យចុះជួយគាំទ្រ និងពិនិត្យនៅសាលារៀនគំរូដោយផ្ទាល់។ ការផ្ដល់អនុសាសន៍នេះ ធ្វើឡើង ក្នុងឱកាស រដ្ឋមន្ត្រី បានដឹកនាំកិច្ចប្រជុំ ស្តីពីការត្រួតពិនិត្យការងារចុះជួយគាំទ្រសាលារៀនគំរូ​ ដោយមានការចូលរួមពី ថ្នាក់ដឹកនាំក្រសួង និងមន្ត្រីពាក់ព័ន្ធក្រោមឱវាទ នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅទីស្តីការក្រសួង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រុមការងារជំនាញ​បានរាយការណ៍ជូនអង្គប្រជុំអំពី របាយការណ៍វឌ្ឍនភាពការ​អនុវត្ត​កម្មវិធីចុះគាំទ្រ ការ​អនុវត្ត​ស្តង់ដាសាលារៀនគំរូ​ក្នុងក្របខណ្ឌ​ ១. គម្រោង USESDP-2 ២. គម្រោង STEP UP ៣. គម្រោង GEIP ៤. ការប្រើប្រាស់ថវិការដ្ឋ សម្រាប់ការងារចុះជួយសាលារៀនគំរូ។

ដើម្បីធានាបាននូវ​និរន្តភាព​ និង​ប្រសិទ្ធភាព​ការងារ បណ្ឌិតសភាចារ្យ ឧបនាយករដ្ឋមន្ត្រី បានផ្តល់អនុសាសន៍ណែនាំដល់ក្រុមការងារជំនាញឱ្យចុះជួយគាំទ្រ និងពិនិត្យនៅសាលារៀនដោយផ្ទាល់ បង្កើត​ឱ្យមាន​ប្រព័ន្ធរបាយការណ៍​ និង​យន្តការ​ចុះជួយ​គាំទ្ររួម ដែលមានស្តង់ដាតែមួយ ទោះក្នុងក្របខណ្ឌគម្រោង​មួយណា​ក៏ដោយ​ ប្រើប្រាស់ធនធានឱ្យបានត្រឹមត្រូវ, មានគ្រូបង្គោលសម្រាប់បង្វិក ឬបង្ហាត់ណែនាំពីវិធីសាស្ត្របង្រៀនថ្មីនៅតាមសាលារៀន,​ មានប្រព័ន្ធសម្រាប់ពិនិត្យ​តាមដាន និង​វាយតម្លៃ​ជាប្រចាំ ក៏ដូចជារបាយការណ៍​សង្ខេប​រាល់ការ​ចុះ​ជួយ​​ ដោយ​ត្រូវបង្ហាញពីគោលបំណង សមាសភាពក្រុមការងារ និង​សកម្មភាពការងារ​ចុះជួយ ដើម្បីងាយស្រួលក្នុងការគាំទ្រ និងវាយតម្លៃវឌ្ឍនភាពការងារ និងបានគូសបញ្ជាក់ថា​ ការ​រៀបចំឱ្យមានប្រព័ន្ធរឹងមាំច្បាស់លាស់​នេះ នឹង​ធ្វើ​ឱ្យ​ការ​អនុវត្ត​គម្រោងចុះជួយគាំទ្រ​សាលាគំរូ​មាននិរន្ត​ភាព។

គួរបញ្ជាក់ថា ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំស្តង់ដាសាលារៀនគំរូ កម្រិតមត្តេយ្យសិក្សា បឋមសិក្សា និងមធ្យមសិក្សា ជាខ្នាតគំរូមួយសម្រាប់កំណត់វិសាលភាព និងវាស់វែងការអនុវត្តរបស់សាលារៀន ក្នុងគោលបំណងពង្រឹង ប្រសិទ្ធភាព និងគុណភាពអប់រំ ដែលសមស្របតាម និងបរិបទរបស់ប្រទេសកម្ពុជា។

ស្តង់ដាសាលារៀនគំរូតាមកម្រិតសិក្សានីមួយៗ បានបែងចែកជាស្តង់ដាចំនួន ៥ រួមមាន៖ ស្តង់ដាទី១. លទ្ធផលសិក្សារបស់សិស្ស ស្តង់ដាទី២. ការបង្រៀន និងរៀន ស្តង់ដាទី៣. ការចូលរួមរបស់សហគមន៍ ស្តង់ដាទី៤. ដំណើរប្រតិបត្តិការ និងរដ្ឋបាលសាលារៀន និង ស្តង់ដាទី៥. គណនេយ្យភាពរបស់សាលារៀន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា៦ នាទី មុន

គ្រុឌគុនខ្មែរ ចេញទៅផ្សព្វផ្សាយគុនខ្មែរ នៅប្រទេសក្រិកដែលជាប្រទេសដើមកំណើតកីឡាអូឡាំពិក

នយោបាយ១៣ នាទី មុន

លោក ហែម សុវត្ថិ ប្រធានក្រុមការងារយុវជនគណបក្សប្រជាជនកម្ពុជាទទួលបន្ទុកតំបន់ Troyes និង Centre-Val-de-Loire ប្រទេសបារាំង ដឹកនាំគណប្រតិភូចូលរួមពិធីជួបជុំ សំណេះសំណាលសាកសួរសុខទុក្ខ និងពិសាអាហារសាមគ្គី ជាមួយសមាជិក-សមាជិកា ២០០នាក់

ព័ត៌មានជាតិ១៤ នាទី មុន

អ្នកជំនាញ៖ ចំណាត់ការផ្លូវច្បាប់លើមន្រ្តី និងឈ្មួញប្រព្រឹត្តពុករលួយ នឹងនាំកម្ពុជាទៅជាសង្គមស្អាតស្អំ

ព័ត៌មានជាតិ១៤ នាទី មុន

ដាំបាយជិតដបសាំងមិនប្រយ័ត្ន បណ្តាលឱ្យឆេះផ្ទះអស់ ២ខ្នង នៅសង្កាត់គោកចក

ព័ត៌មានជាតិ២២ នាទី មុន

ភ្នំពេញ ផ្ដើមប្រណាំងទូកកម្រិតរាជធានី ត្រៀមប្រកួតថ្នាក់ជាតិ ៣ ថ្ងៃ ខាងមុខ

ព័ត៌មានជាតិ២៤ ម៉ោង មុន

និស្សិតនៅសាកលវិទ្យាល័យឌីជីថលកម្ពុជា រៀបរាប់ពីការសិក្សានិងការរស់នៅ ក្នុងរយៈពេលមួយឆ្នាំនៅទីនោះ

ព័ត៌មានជាតិ២២ ម៉ោង មុន

តុលាការ ចោទប្រកាន់លោក លី សាម៉េត,លោក ដួង តារា, លោក មួង ឃីម, ឧកញ៉ា អ៊ុត ធី ពីបទជំនួញឥទ្ធិពលសកម្ម និងឥទ្ធិពលអកម្ម

ចរាចរណ៍៦ ម៉ោង មុន

យុវជន ៣ នាក់ ជិះម៉ូតូឆ្លងផ្លូវបំបែកជាបួនត្រូវរថយន្តបុកស្លាប់ម្នាក់ និងរបួសធ្ងន់ ២ នាក់

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

លោក ត្រាំ តែងតាំងបុគ្គលប្រឆាំងអ៊ីរ៉ង់ ឲ្យកាន់តំណែងជាឯកអគ្គរដ្ឋទូតប្រចាំ UN

ព័ត៌មានជាតិ៦ ម៉ោង មុន

Breaking News! ACU ចាប់ខ្លួនអភិបាលរងខេត្តពោធិ៍សាត់ម្នាក់រឿងសូកលុយរត់ការយកតំណែងតាមរយៈលោក លី សាម៉េត

Sokha Hotels

ព័ត៌មានពេញនិយម