Connect with us

ព័ត៌មានអន្ដរជាតិ

លីបង់៖ មនុស្ស​ស្លាប់​ហោច​ណាស់​៤៩២​នាក់ ព្រោះ​ការ​វាយ​ប្រហារ​តាម​អាកាស​របស់​អ៊ីស្រាអែល

បានផុស

នៅ

យោធាអ៊ីស្រាអែលបានបើកការវាយប្រហារតាមផ្លូវអាកាស​​លើ​​​ទីតាំង​ចំនួន​១ ៦០០​កន្លែង​របស់ក្រុមហេសបូឡាក្នុងប្រទេសលីបង់កាលពីថ្ងៃចន្ទ ដែល​អាជ្ញាធរលីបង់បាន​ប្រាប់​ថា ​ហេតុការណ៍​នេះ​បានសម្លាប់មនុស្សចំនួន ៤៩២នាក់ ក្នុង​នោះ​មាន​កុមារ ៣៥​នាក់ និង​របួស ១ ៦៤៥​នាក់ ព្រម​ទាំង​បាន​ធ្វើ​ឲ្យ​មនុស្សរាប់ម៉ឺននាក់​រត់​ភៀសខ្លួន​ទៅ​រក​កន្លែង​សុវត្ថិភាព ហើយ​នោះ​គឺ​ជា​​ថ្ងៃដែលមានមនុស្សស្លាប់ច្រើនបំផុត​ នៅ​ក្នុងរយៈពេល​ប៉ុន្មាន​ទសវត្សរ៍​ចុង​ក្រោយ​ គិត​ចាប់តាំងពីសង្គ្រាមស៊ីវិលឆ្នាំ​១៩៧៥-១៩៩០។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាយករដ្ឋមន្ត្រី​អ៊ីស្រាអែល លោក Benjamin Netanyahu បាន​ធ្វើ​​សេចក្តីថ្លែងការណ៍​ជា​វីដេអូ​ខ្លី​មួយ​ទៅកាន់​ប្រជាជន​លីបង់ ដោយ​រៀបរាប់​ថា៖ «សង្រ្គាមរបស់អ៊ីស្រាអែលមិនមែនធ្វើ​ជាមួយអ្នកទេ វា​ធ្វើ​​ជាមួយក្រុមហេសបូឡា។ អស់រយៈពេលជាយូរមកហើយ ក្រុម​ហេសបូឡា​បានប្រើអ្នកជាខែលការពារ​ខ្លួន»។

ប្រជាជន​លីបង់​ដែល​ស្ថិត​នៅ​ភាគ​ខាង​ត្បូង បាន​នាំ​គ្នា​ប្រមែប្រមូល​យក​អីវ៉ាន់​ដាក់រថយន្ត និង​​ឡាន​ដឹក​ទំនិញ​ចាក​ចេញ​​ពី​ផ្ទះ​សម្បែង ខណៈ​មាន​គ្រាប់​បែក​ជា​ច្រើន​កំពុង​​​ត្រូវ​បាន​ទម្លាក់់​​​ពី​ភាគី​អ៊ីស្រាអែល។ ចំណែក​ឯ​ផ្លូវហាយវ៉េ​ភាគខាងជើងត្រូវបានបិទ។

លោក Abed Afou ដែល​បាន​រត់​គេច​ខ្លួន​ជាមួយ​ក្រុម​គ្រួសារ រួមទាំងកូនប្រុស​៣​នាក់ដែលមានអាយុពី​៦​ទៅ​១៣​ឆ្នាំ បាននិយាយថា៖ «ខ្ញុំបានចាប់យកឯកសារសំខាន់ៗទាំងអស់ ហើយយើងបានចេញមក។ ការ​វាយ​ប្រហារ​​នៅជុំវិញយើង។ វាពិតជាគួរឲ្យ​ភ័យខ្លាចណាស់»។ លោក Afou បាន​បន្ត​ថា លោក​មិនដឹងថា​នឹងត្រូវ​ស្នាក់នៅទីណានោះទេ ប៉ុន្តែគ្រាន់តែចង់ទៅ​ឲ្យ​ដល់ទីក្រុងបេរូតប៉ុណ្ណោះ។

ដោយ​ឡែក ប្រជាជន​​ខ្លះ​ទៀត​បាន​រត់គេចខ្លួនដោយថ្មើរជើង។ ពួក​គេ​​បាន​កាន់​​​កញ្ចប់​របស់របរ​តូច​ៗ​ ហើយ​​ដើរ​ទៅ​ទិស​ខាង​ជើង​លើ​ឆ្នេរ​​សមុទ្រ​ក្បែរ​​ទី​ក្រុង Tyre ប្រទេស​លីបង់។

លោក Nasser Yassin រដ្ឋមន្ត្រីលីបង់ដែល​មាន​តួនាទី​សម្របសម្រួលការឆ្លើយតប​នឹង​វិបត្តិ បាន​​ប្រាប់​ថា ទីជម្រកបណ្តោះអាសន្នចំនួន ៨៩​កន្លែង នៅក្នុងសាលារៀន និងកន្លែងផ្សេងទៀតត្រូវបានដំណើរការ ដែល​អាច​​ទ្រទ្រង់​មនុស្សជាង ២៦ ០០០នាក់។

បន្ទាប់ពីសង្គ្រាមជិត១ឆ្នាំប្រឆាំងនឹងក្រុមហាម៉ាសនៅតំបន់ហ្គាហ្សា​នា​ព្រំដែនភាគខាងត្បូងរបស់ខ្លួន អ៊ីស្រាអែល​ក៏​កំពុង​ប្រយុទ្ធ​​​​គ្នា​នៅ​ព្រំដែនភាគខាងជើង​ផង​ដែរ ដែល​ជាកន្លែងក្រុមហេសបូឡាបាននិង​កំពុងបាញ់គ្រាប់រ៉ុកកែត​ចូលទៅក្នុង​ទឹក​ដី​របស់​ខ្លួន ដើម្បីគាំទ្រក្រុមហាម៉ាស។ ទាំង​ក្រុម​ហាម៉ាស និង​ក្រុម​ហេសបូឡា សុទ្ធ​ជា​ក្រុម​សកម្ម​ប្រយុទ្ធ​​ដែល​មាន​ការ​គាំទ្រ​ដោយ​អ៊ីរ៉ង់​ដូច​គ្នា៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

៦ខេត្តរបស់ថៃ នៅតែរងគ្រោះ ដោយទឹកជំនន់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

វប្បធម៌ ជំនឿ៣ ម៉ោង មុន

សារមន្ទីរជាតិ សោកស្តាយយ៉ាងខ្លាំងចំពោះយុវជនខ្មែរមួយចំនួនសម្រុកផ្លោះរបងចូលសារមន្ទីរពេល Ishowspeed ទៅទស្សនាទីនោះ

Sokha Hotels

ព័ត៌មានពេញនិយម