Connect with us

កីឡា

តារា​ចម្រៀង ខេម ថា ការគាំទ្រពីដៃឯកស្ពតជាឱកាស​បង្កើនការងារដល់ប្រជាជនកម្ពុជា

បានផុស

នៅ

ដោយ​មាន​ចក្ខុវិស័យដូចគ្នាក្នុងការផ្ដាតលើការងារមនុស្សធម៍ ក្រុមហ៊ុន ដៃឯក ស្ពត អ៊ីមផត អិចផត បានសម្រេចចុះអនុស្សរណៈ​នៃ​យោគយល់​គ្នា​​ លើកិច្ចសហការឧបត្ថម្ភឯកសណ្ឋានកីឡា ដល់ក្រុម​កីឡា​បាល់ទាត់ តារាកម្ពុជា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចំពោះ «ដៃឯក ស្ពត» ជាក្រុមហ៊ុនឈានមុខគេ​មួយ​សម្រាប់​ការ​ផលិតសម្ភារៈកីឡា​នៅ​ក្នុងប្រទេសកម្ពុជា ហើយក៏បានចូលរួមចំណែកផ្ដល់ឱកាស​ការងារ​ដល់ប្រជាជនកម្ពុជាថែមទៀត។ ​តារា​ចម្រៀង​ ប៉ុន សុណារិន ហៅ ខេម ប្រធានក្រុមបាល់ទាត់ តារាកម្ពុជា បានអំពាវនាវឲ្យបងប្អូនជនរួមជាតិ​ គាំទ្រក្រុមហ៊ុន «ដៃឯក ស្ពត» ពី​ព្រោះជាក្រុមហ៊ុនបង្កើតដោយកូនខ្មែរ។ អ្វី​ដែល​កាន់តែពិសេសគឺការផ្ដល់ឱកាស​ការងារដល់កូនខ្មែរ។

ពិធី​ចុះ MOU

លោក ខេម បាននិយាយថា ៖«ខ្ញុំសូមអំពាវនាវឲ្យបងប្អូនគាំទ្រផលិតផលស្នាដៃកូនខ្មែរ «ដៃឯក ស្ពត»។ កាលណាយើងគាំទ្រផលិតផលស្នាដៃកូនខ្មែរ នោះជាកិត្តិយសរបស់ពួកយើង។ បើសិនថ្ងៃអនាគត «ដៃឯក ស្ពត» អាចទៅឈានដល់ឆាកអន្ដរជាតិ គេនឹងស្គាល់​ស្នាដៃកូនខ្មែរ​ ជាពិសេសអាចបង្កើនការងារដល់ប្រជាជនយើងទៀត»។

លោក ទួន ច័ន្ទឆោមឆវី​ នាយកប្រតិបត្តិក្រុមហ៊ុន ដៃឯក អ៊ីមផត អ៊ិចផត បានសម្តែង​នូវក្ដីរីករាយ​យ៉ាង​ខ្លាំង បន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងទូតសុច្ឆន្ទៈ​ រវាងក្រុមហ៊ុនដៃឯក ស្ព័ត និង​ក្រុម​​កីឡាបាល់ទាត់ តារា​កម្ពុជា​ រយៈពេល​២ឆ្នាំ សម្រាប់​កិច្ចសហការឧបត្ថម្ភឯកសណ្ឋានកីឡា​ដល់ក្រុមតារាបាល់ទាត់កម្ពុជា ដើម្បីចូលរួមចំណែកក្នុងសកម្មភាពការងារមនុស្សធម៍។

ពិធី​ចុះ MOU

«ដៃឯក ស្ពត​» ជាក្រុមហ៊ុន​ត្រូវ​បាន​បង្កើតឡើងដោយកូនខ្មែរ ដែលមានអាយុកាលប្រមាណជាង១០ឆ្នាំមក​ហើយ​លើការ​ផលិតសម្លៀកបំ​ពាក់​កីឡា។ ចំណុចពិសេសរបស់​ក្រុម​ហ៊ុន​នេះ​គឺអតិថិជនអាចធ្វើការកុម្ម៉ង់​ម៉ូតសម្លៀកបំពាក់បានតាមចិត្ត​ចង់​បាន​ ជាមួយជម្រើសប្រភេទក្រណាត់ជាង១០ប្រភេទ ប្រកបដោយគុណភាព និងត្រូវទទួលស្គាល់ដោយស្ថាប័នអន្ដរជាតិលើគុណភាពសាច់ក្រណាត់៕

អត្ថបទ៖ ផា រតនា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម