Connect with us

ព័ត៌មានអន្ដរជាតិ

ផលិតកម្មស្ករសថៃ​ ធ្លាក់​ចុះជាង​​ ២០ ភាគរយ ​ក្នុងឆ្នាំ​ប្រមូលផល​ ២០២៣ និង ២០២៤

បានផុស

នៅ

ផលិតកម្មស្ករស​របស់ប្រទេសថៃ បានធ្លាក់ចុះ ២០,៣៧ ភាគរយ​ ​ក្នុង​ឆ្នាំ​ប្រមូល​ផល​ ២០២៣/២៤ មក​នៅ​ត្រឹម​ ៨,៨ លាន​តោន​។ នេះ​បើ​តាម​ការ​​ឱ្យ​ដឹង​កាល​ពី​ថ្ងៃ​ចន្ទ​​របស់​លោក​ ​Virit Viseshsinth ដែល​ជា​ប្រធានការិយាល័យក្រុមប្រឹក្សាស្ករ និងអំពៅ​ថៃ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ​ បាន​ចុះ​ផ្សាយ​សម្ដី​របស់​លោក Virit ដែល​បាន​និយាយ​ប​ន្ថែម​ថា ផលិត​កម្ម​ដដែល​នឹង​កើន​ឡើង​វិញ​នៅ​ឆ្នាំ​ក្រោយ​ ដោយ​​ថៃ​​រំពឹង​ថា​នឹង​ផលិត​ស្ករ​ស​បាន​ចំនួន ១០,៣៩ លាន​តោន​ ​ដែល​ស្មើ​នឹង​កំណើន​ប្រមាណ​​​​ ១៨ ភាគរយ។

​ថៃ​ដែល​ជា​ប្រទេស​នាំ​ចេញ​ស្ករ​ស​ដ៏​កំពូល​​មួយ​របស់​ពិភព​លោក​ ត្រូវ​ផ្គត់​ផ្គង់​ស្ករស​ប្រមាណ​ ២,៥ លាន​តោន​ សម្រាប់​ការ​ប្រើ​ប្រាស់​ក្នុង​ស្រុក​ ខណៈ​នៅ​សល់​ប៉ុន្មាន​ត្រូវ​នាំ​ចេញ​។ ប្រទេស​នេះ​ឈរ​លើ​ចំណាត់​ថ្នាក់​លេខ​៣​ លើ​ការ​នាំ​ចេញ​ស្ករស​បន្ទាប់​ពី​ប្រេស៊ីល ដែល​ឈរ​លើ​កំពូល​តារាង​ និង​ឥណ្ឌា​។

គួ​រ​បញ្ជាក់​ថា​ កាល​ពី​ឆ្នាំ​មុន​ អង្គការស្ករសអន្តរជាតិ (ISO) បានប៉ាន់ស្មានថា​ ផលិតកម្មស្ករសសកលទំនងជានឹងធ្លាក់ចុះ ១,២១ ភាគរយ សម្រាប់​រដូវកាល​ប្រមូល​ផល​ ២០២៣-២០២៤ ដែល​ចាប់​ផ្ដើម​ពី​ខែ​តុលា ឆ្នាំ​មុន​ ​ខណៈ​ទីផ្សារសកល​រំពឹង​ថានឹងប្រឈមមុខនឹងឱនភាពនៃ​ការ​ផ្គត់​ផ្គង់​ប្រមាណ​ ២,១១៨ លាន​តោន ដោយសារ​ការ​ប្រើ​ប្រាស់​កើន​ឡើង​​។ ​

គេ​មើល​ឃើញ​ថា​ ការ​ធ្លាក់​ចុះ​នៃ​ផលិតកម្ម​ស្ករស​នៅ​ឆ្នាំ​ ២០២៣/២៤ បាន​ផ្សារ​​ភ្ជាប់​ទៅ​នឹង​កត្តា​ច្រើន​យ៉ាង​ មិន​ថា​នៅ​ក្នុង​ប្រទេស​ថៃ​ ឬ​ទូទាំង​ពិភព​លោក​នោះ​ទេ​។ យោង​តាម​របាយការណ៍​ទស្សនវិស័យ​ឧស្សាហកម្ម​ស្ករស​សម្រាប់​ឆ្នាំ​ ២០២៤-២០២៦ ដែល​ចេញ​ផ្សាយ​ដោយ​ស្ថាប័ន​ស្រាវជ្រាវ​ Krungsri Research នៃ​ធនាគារ​ពាណិជ្ជកម្ម​ថៃ​ Ayudhya ​ការ​ធ្លាក់​ចុះ​នេះ​ត្រូវ​បាន​​រួម​ចំណែក​មួយ​ភាគធំ​ដោយ​គ្រោះ​រាំង​ស្ងួត ​ដែល​បណ្ដាល​មក​ពី​បាតុភូតិ​អាកាសធាតុ​ អែលនីណូ។ យ៉ាង​ណា​មិញ​ ផលិតកម្ម​នឹង​ស្ទុះ​ងើប​ឡើង​វិញ​ នៅ​ឆ្នាំ​ផលិតកម្ម​បន្ទាប់​ នៅ​ពេល​ដែល​បាតុភូត​អាកាសធាតុ​ ឡា នីណា​ ចូល​មក​ដល់​ ដោយ​នាំ​មក​នូវ​ទឹក​ភ្លៀង​ដ៏​សម​ប្រកប​សម្រាប់​ប្រទេស​ដាំដុះ​អំពៅ​ជាច្រើន៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ជីវិតកម្សាន្ដ២ ម៉ោង មុន

មហាជនហួសចិត្តនឹងអ្នកលក់ផលិតផលម្នាក់ ក្រោយដេញពេទ្យឯកទេសរោគស្ត្រីទៅរៀនឡើងវិញ

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

​តើ​​អ្វីជាលក្ខណៈពិសេស​នៃ​នាវាចម្បាំង​ USS Savannah (LCS 28) ដែល​នឹង​ចូល​ចត​​នៅខេត្តព្រះសីហនុ​​ចាប់​ពីថ្ងៃចន្ទ​​​​​?​

ព័ត៌មានជាតិ៣ ម៉ោង មុន

មនុស្ស​ប្រមាណ២ពាន់នាក់ ចូល​គ្នា​រត់ប្រណាំង​ប្រមូល​ថវិកា​​ជូនអង្គការគ្រួសារថ្មី គាំទ្រការអប់​រំជន​មាន​ពិការភាព

នយោបាយ៤ ម៉ោង មុន

អតីត​សហការី​ទណ្ឌិត ​សម រង្ស៊ី៖ ​ជន​ក្បត់​ជាតិ​បី​ជំនាន់ ​សម រង្ស៊ី​ មិន​ស័ក្តិសម​ជា​ធ្វើ​ជា​អ្នក​ដឹក​នាំ​ប្រទេស​ទេ

ព័ត៌មានជាតិ៤ ម៉ោង មុន

អ្នក​ជំនាញ​យានយន្ត​ NPIC លើក​ទឹក​ចិត្ត​ឱ្យ​នារី​ចូល​សិក្សា​ជំនាញ​មេកានិកយាន​យន្ត​ឱ្យ​បាន​ច្រើន​ថែម​ទៀត ​ខណៈ​កំពុង​មាន​តម្រូវ​ការ​ទីផ្សារ​ខ្ពស់​

Sokha Hotels

ព័ត៌មានពេញនិយម