Connect with us

ព័ត៌មានអន្ដរជាតិ

​អតីត​រដ្ឋមន្ត្រី​​​ដឹកជញ្ជូន​សិង្ហបុរី​​សារភាព​កំហុស​នៅ​មុខ​តុលាការ​កំពូល​​

បានផុស

នៅ

អតីត​រដ្ឋមន្ត្រី​​ដឹកជញ្ជូន​​​​របស់​ប្រទេស​សិង្ហបុរី ​លោក S. Iswaran បាន​សារភាព​កំហុស (Plead guilty) នៅ​មុខ​​តុលាការ​​​កំពូល​​​នៅ​ព្រឹក​ថ្ងៃទី​២៤​ខែ​​កញ្ញា​នេះ​ ​ចំពោះ​ការ​ទទួល​​យក​​វត្ថុ​មាន​តម្លៃ​ចំនួន​បួន​ករណី និង​​​ករណី​រារាំង​ដំណើរការ​នៃ​ប្រព័ន្ធ​​​យុត្តិធម៌។​ ​បទ​ចោទ​​ចំនួន​៣៥​ត្រូវ​បាន​អាន​​​​នៅ​ចំពោះ​មុខ​​លោក S. Iswaran ​មុន​ការ​​ទទួលសារភាព​កំហុស​ចំពោះ​​បទ​ចោទ​​ចំនួន​៥​​​។

​អតីត​រដ្ឋមន្ត្រី​ដឹកជញ្ជូន​សិង្ហបុរី លោក S. Iswaran ដើរចូល​តុលាការ​នៅថ្ងៃទី​២៤​ខែកញ្ញា​។ snipping from ST
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

បទ​ចោទ​​៣០​​នឹង​ត្រូវ​​​បាន​​យក​មក​ពិចារណា​​ដំណើរ​ការ​ក្តី​​។ នៅ​ក្នុង​ដំណើរ​ការ​រឿង​ក្តី​​​ពុក​រលួយ​ដ៏​ល្បី​ល្បាញ​និង​កម្រ​របស់​ប្រទេស​​ដែល​មាន​សេដ្ឋកិច្ច​រីកចម្រើន​បំផុត​នៅ​អាស៊ីអាគ្នេយ៍​។​

​យោង​ការ​ចេញ​ផ្សាយ​ភ្លាម​ៗ​​ពីដំណើរ​ការ​​​សវនាការ​​នោះ សារ​ព័ត៌មាន​ The Straits Times បាន​ឱ្យ​ដឹង​ថា ​​​រាល់​បទ​​ចោទ​​ពាក់​​​​​​​ព័ន្ធ​​ប្រព្រឹត្ត​អំពើ​ពុក​រលួយ​​​មិន​មាន​ទៀត​ឡើយ​។​​ ខណៈ​ពេលនេះ​ដំណើរ​ការ​សវនាការ​​​រឿងក្តី​​នេះ​​កំពុង​​បន្ត​នៅ​តុលាការ អយ្យការ​អម​តុលាការ​​នឹង​បន្ត​នីតិវិធី​៤​ករណី​នៃ​ការ​ទទួល​បាន​វត្ថុ​មាន​តម្លៃ​ ក្នុង​នាម​​មន្ត្រី​រាជការ តាម​មាត្រា​១៦៥ នៃ​ក្រម​ព្រហ្មទណ្ឌ និង​​មួយករណី​​នៃ​ការ​រារាំង​ដល់​ដំណើរ​នៃ​យុត្តិ​ធម៌​តាម​មាត្រា ២០៤A(ក) នៃ​ក្រម​ព្រហ្មទណ្ឌ។

មេធាវីរបស់ Iswaran លោក Davinder Singh មានប្រសាសន៍ថា៖៖«កូនក្តីរបស់ខ្ញុំនឹងចាត់វិធានការជាក់លាក់មួយ ដោយមើលឃើញថា ព្រះរាជអាជ្ញាលែងបន្ត​ដំណើរការ​​រឿង​ក្តី​ជាមួយ​បទ​ចោទប្រកាន់ក្រោមច្បាប់ការពារអំពើពុករលួយទៀតហើយ»​។ នេះ​មាន​ន័យ​ថា គាត់​ត្រូវ​បាន​គេ​រំពឹង​ថា​នឹង​សារភាព​​​ទោស​​កំហុស​​។

កាល​ដើម​ឆ្នំា​២០២៤ អតីតរដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូនសិង្ហបុរី​ លោក S. Iswaran ​ដែលតុលាការ​​កាត់​ទោស​ពីបទ​ពុករលួយ​ បាន​បង្ហាញ​​ពី​ភាព​​​គ្មាន​ទោសពៃរ៍​របស់លោក ដោយ​​​ប្រគល់​ប្រាក់បៀវត្សរ៍ និង​ប្រាក់​ឧបត្ថម្ភ​​​​របស់​សភា​​​​ដល់​សមាជិកសភាវិញ​ ដែល​លោក​បានទទួល​ពី​ការចាប់ផ្តើម​ការស៊ើបអង្កេត​ក្នុង​ខែកក្កដា​ឆ្នាំ២០២៣។

នៅ​ក្នុង​លិខិត​លាលែង​ពី​តំណែង​របស់ S. Iswaran ​ទៅកាន់​នាយករដ្ឋមន្ត្រី Lee ចុះ​ថ្ងៃទី១៦ ​ខែ​មករា ២០២៤ លោក Iswaran បាន​និយាយថា ការិយាល័យ​ស៊ើបអង្កេត​ការអនុវត្ត​អំពើពុករលួយ​បាន​ចោទ​ប្រកាន់​គាត់​ពីបទ​ល្មើសផ្សេង។ លោក​បានបញ្ជាក់​ជាថ្មី​ម្តងទៀត​អំពី​ការច្រានចោល​ការចោទប្រកាន់​មកលើ​រូបលោក ហើយ​បាន​និយាយថា វា​ពិតជា​ត្រឹមត្រូវ​សម្រាប់​លោក​ក្នុងការ​លាលែង​ពីមុខ​តំណែងផ្សេងៗរបស់លោក។

នៅក្នុង​លិខិត​ដាច់ដោយឡែក​មួយ​ចុះ​ថ្ងៃទី១៧​ ខែមករា២០២៤ លោក Iswaran បាន​ប្រាប់​​នាយក​រដ្ឋមន្ត្រី កាល​នោះ គឺ លោក Lee Hsien Loong អំពី​ផែនការ​របស់គាត់​ក្នុងការ​ប្រគល់​ប្រាក់បៀវត្សរ៍ និង​ប្រាក់ឧបត្ថម្ភ​សមាជិក​សភា​ឡើងវិញ។ Iswaran បាន​ឈប់សម្រាក​តាំងពី​ថ្ងៃទី ១២ ខែកក្កដាឆ្នាំ​២០២៣៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២ នាទី មុន

​អតីត​រដ្ឋមន្ត្រី​​​ដឹកជញ្ជូន​សិង្ហបុរី​​សារភាព​កំហុស​នៅ​មុខ​តុលាការ​កំពូល​​

ព័ត៌មានជាតិ៣ នាទី មុន

សម្ដេច ឃួន សុដារី៖ការទូតសភាកម្ពុជា-ចិន មានសន្ទុះខ្លាំងផ្តល់ប្រយោជន៍ឱ្យគ្នាទៅវិញទៅមក

ព័ត៌មានជាតិ៦ នាទី មុន

គណៈមេធាវីកម្ពុជា នឹងដឹកនាំមេធាវី ៣០០នាក់ ទៅទស្សនកិច្ចតំបន់ព្រំដែននៅខេត្តត្បូងឃ្មុំ

សេដ្ឋកិច្ច១៨ នាទី មុន

កំណើនប្រើប្រាស់យានយន្តអគ្គិសនី និងកាត់បន្ថយ​ហានិភ័យនៃការប្រែប្រួលតម្លៃប្រេងឥន្ធនៈ

ព័ត៌មានជាតិ២៥ នាទី មុន

អាជ្ញាធរ និងមន្ត្រីជំនាញកំពុងជំរុញការផ្សព្វផ្សាយសក្តានុពលវិស័យទេសចរណ៍ខេត្តកំពតទៅកាន់ពិភពលោក

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

៦ខេត្តរបស់ថៃ នៅតែរងគ្រោះ ដោយទឹកជំនន់

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

ព័ត៌មានជាតិ១៧ ម៉ោង មុន

អភិបាល​រាជធានី​ចុះ​ពិនិត្យ​ទីតាំង​បាក់ស្រុត​ផ្លូវ​បេតុង​អប​ប្រឡាយ​ស្ទឹងមានជ័យ និង​ណែនាំ​ឱ្យ​ជួសជុល​ជាបន្ទាន់

Sokha Hotels

ព័ត៌មានពេញនិយម