Connect with us

ព័ត៌មានអន្ដរជាតិ

[Update] អគ្គ​រដ្ឋ​អាជ្ញា​​សិង្ហបុរី​​​​​បាន​​ស្នើ​​​ដាក់​​ពន្ធនាគារ​​​លោក S. Iswaran ពី៦ទៅ៧ ខែ

បានផុស

នៅ

​ ​អគ្គ​រដ្ឋអាជ្ញាធរ​​នៃ​ប្រទេស​សិង្ហបុរី​​​ក្នុងសវនាការ​ថ្ងៃ​ដំបូង​លើសំណុំ​រឿង​ក្តី​​​​ជាច្រើន​របស់​អតី​​ត​រដ្ឋមន្ត្រី​ក្រសួង​ដឹកជញ្ជូន​​​ បាន​ស្នើ​ដាក់​ពន្ធនាគារ​​​ពី​៦​ទៅ​៧​ខែ​​ ក្នុងចំណោម​៥​បទ​ល្មើស​​​​ដែល​អតីតរដ្ឋមន្ត្រី​ទទួល​សារភាព​។​

អតីតរដ្ឋមន្ត្រីដឹកជញ្ជូនលោក S. Iswaran នៅ​ថ្ងៃទី២៤ខែកញ្ញា បានសារភាពកំហុស​​​លើ​ការ​ទទួលយក​របស់​​របរ​​មាន​តម្លៃ​ខ្ពស់​​​ពីក្រុម​​ហ៊ុនឯកជន​​ក្នុង​​ថ្ងៃ​ដំ​បូង​នៃ​សវនាការ​​​លើ​រឿង​ក្តី​​​​​​ដែល​ត្រូវ​បាន​ចោទ​ប្រកាន់​ជា​ច្រើនករណី​​ក្នុង​ពេល​លោក​ដឹកនាំ​​​​ក្រសួង​ដឹកជញ្ជូន​​។

អតីតរដ្ឋមន្ត្រីដឹកជញ្ជូនលោក S. Iswaran ពេល​ទៅដល់​តុលាការ​នៅ​ថ្ងៃអង្គារ៍​នេះ​​។ EPA
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​លោក Iswaran អាយុ ៦២ឆ្នាំ ឥឡូវនេះត្រូវបានកាត់ទោសពីបទចោទប្រកាន់ចំនួន៥ហើយ​មហា​អយ្យការ​អម​តុលាកា​​រកំពូល​កំពុងស្វែងរកការ​​កាត់​ទោស​​ឱ្យ​ជាប់​ពន្ធនាគារពី ៦ ទៅ៧ខែ ជុំវិញ​ការចោទប្រកាន់ចំនួន​៤ គឺ​ការទទួល​យក​របស់​មានតម្លៃ​​ក្នុងនាមជាមន្ត្រី​​សាធារណៈ​ពី​អ្នកផ្សព្វផ្សាយការប្រណាំងរថយន្ត Formula One (F1) ប្រធានក្រុមហ៊ុន Singapore GP លោក Ong Beng Seng និងលោក David Lum នាយកគ្រប់គ្រងក្រុមហ៊ុនសំណង់ Lum Chang Holdings ដែលចុះបញ្ជី​ផលិត​​​ក្តារបន្ទះ។

​លោក Iswaran ​ទទួលស្គាល់​កំហុស​​ចំពោះ​ការ​ចោទ​ប្រកាន់​ខាងលើ ហើយ អតីតរដ្ឋមន្ត្រី​រូប​នេះ​​ក៏​បាន​ទទួល​ស្គាល់​ផង​ដែរ​ចំពោះ​ការ​ចោទ​ប្រកាន់​មួយ​ពី​បទ​រារាំង​ដំណើរ​នៃ​យុត្តិធម៌​ដោយ​សារ​​ចេញ​ការ​ចំណាយ​ក្លែង​ក្លាយ​​​​។

ការ​រារាំង​​ដំណើរ​នៃ​យុត្តិធម៌​គឺ​​ទាក់ទង​នឹង​​ប្រាក់​ជាង​៥០០០ដុល្លារ​ដែល​គាត់​បាន​សង​ទៅ​ក្រុមហ៊ុន Singapore GP សម្រាប់​ថ្លៃ​​ជិះ​យន្តហោះ​​កម្រិត​​​​​​​ធុរកិច្ច​​ (Business-Class)  ​របស់គាត់​ពី​ទីក្រុង​ដូហា​​​ប្រទេស​កាតា​​​ទៅ​សិង្ហបុរី ដែល​គាត់​បាន​ធ្វើ​កាលពី​ថ្ងៃទី១១​ខែធ្នូ ឆ្នាំ ២០២២​ជា​ការចំណាយ​របស់​លោក Ong តាមរយៈ​ក្រុមហ៊ុន។

​លោក Iswaran បានសងវិញចំនួន ៣៨០០០០ដុល្លារ​ទៅរដ្ឋ ហើយនឹងរឹបអូសវត្ថុដែលគាត់បានទទួល៕​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២ នាទី មុន

កម្ពុជានឹងប្រែក្លាយខ្លួនជាមជ្ឈមណ្ឌលនៃឧត្តមភាពក្នុងវិស័យគយប្រចាំតំបន់អាស៊ី-ប៉ាស៊ីហ្វិក

ព័ត៌មានអន្ដរជាតិ១៧ នាទី មុន

[Update] អគ្គ​រដ្ឋ​អាជ្ញា​​សិង្ហបុរី​​​​​បាន​​ស្នើ​​​ដាក់​​ពន្ធនាគារ​​​លោក S. Iswaran ពី៦ទៅ៧ ខែ

ជីវិតកម្សាន្ដ៥៩ នាទី មុន

ឱក សុគន្ធកញ្ញា ថានៅពីក្រោយភាពជោគជ័យ គឺមានក្រុមគ្រួសារជាអ្នកគាំទ្រនិងផ្តល់កម្លាំងចិត្ត

ព័ត៌មានជាតិ១ ម៉ោង មុន

គម្រោង​រេដបូក​កែវសីមា​ ជួយ​សហគមន៍​ជនជាតិ​ដើម​ភាគ​តិច​ភូមិ​ពូត្រុំ​ ដាំដុះ​បន្លែ​លក់​បាន​ថ្លៃ​ ថែម​ទាំងមិន​ពិបាក​រក​ទីផ្សារ

ជីវិតកម្សាន្ដ១ ម៉ោង មុន

ជោគជ័យជីវិតគូ! គង់ ច័ន្ទស្រីមុំ ចែករំលែកបទពិសោធរឿងជីវិតគ្រួសារ

Sokha Hotels

ព័ត៌មានពេញនិយម