Connect with us

សន្តិសុខសង្គម

អាជ្ញាធរខណ្ឌសែនសុខចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ដកហូតសម្ភារមួយចំនួន

បានផុស

នៅ

ដោយអនុវត្តតាមបញ្ជាររបស់លោក ម៉ូវ ម៉ានិត អភិបាលនៃគណៈអភិបាលខណ្ឌសែនសុខ បានចាត់លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌ ដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងល្បែងមាន់ជល់អនឡាញ M99 ស្ថិតនៅផ្ទះជួល ផ្លូវលេខ១០១១ ភូមិភ្នំពេញថ្មី សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ​ កាលពីថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សាំង សុភៈវិចិត្រ អភិបាលរងខណ្ឌសែនសុខ បានអោយដឹងថា ដោយទទួលបានបទបញ្ជាពីលោកអភិបាលខណ្ឌ ដឹកនាំកម្លាំងចុះបង្រ្កាបទីតាំងល្បែងមាន់ជល់អនឡាញ M99 ជាលទ្ធផលបានដកហូតសម្ភារៈរួមមាន កុំព្យូរទ័រ ចំនួន១គ្រឿង,តុ ចំនួន ១, ដុំ Wifi ចំនួន ១គ្រឿង រីឯមនុស្សដែលប្រចាំការទទួលចាក់បានរត់គេចខ្លួនបាត់។

ប្រជាពលរដ្ឋមួយចំនួនបានលើកឡើងថា បញ្ហាអសន្តិសុខកើនឡើងគួរឱ្យព្រួយបារម្ភដែលបណ្តាលមកពីល្បែងស៊ីសងគ្រប់ប្រភេទកើតឡើងវិញនៅគ្រប់កន្លែង។

ក្នុងប្រតិបត្តិការចុះបង្ក្រាបនេះ លោក សាំង សុភៈវិចិត្រ ក៏បានសំណូមពរដល់ប្រជាពលរដ្ឋចូលរួមសហការ រាយការណ៍ នូវភាពអសន្តិសុខ ល្បែងស៊ីសងគ្រប់ប្រភេទមកកាន់អាជ្ញាធរ ឬសមត្ថកិច្ចកងកម្លាំង ដែលនៅជិតដោយនឹងរក្សាការសម្ងាត់​ជូនកុំបារម្ភ។ បច្ចុប្បន្នវត្ថុតាងត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីធ្វើការស្រាវជ្រាវបន្ត៕

អត្ថបទ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រលក​យក្ស​ស៊ូណាមិ​តូច​មួយ​វាយ​ប្រហារ​ប្រជុំកោះ Izu របស់​ជប៉ុន

វប្បធម៌ ជំនឿ៥ ម៉ោង មុន

សារមន្ទីរជាតិ សោកស្តាយយ៉ាងខ្លាំងចំពោះយុវជនខ្មែរមួយចំនួនសម្រុកផ្លោះរបងចូលសារមន្ទីរពេល Ishowspeed ទៅទស្សនាទីនោះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម