Connect with us

សន្តិសុខសង្គម

មន្ត្រីជំនាញកំពុងជួសជុលផ្លូវបេតុងដែលបាក់ស្រុតនៅប្រឡាយស្ទឹងមានជ័យយ៉ាងយកចិត្តទុកដាក់ និងឆាប់រហ័សជូនពលរដ្ឋ

បានផុស

នៅ

ក្រុមការងារបច្ចេកទេសជំនាញនៃមន្ទីរសាធារណៈការរាជធានីភ្នំពេញ បាននិងកំពុងយកចិត្តទុកដាក់ក្នុងការជួសជុលផ្លូវបេតុងជាប់មាត់ប្រឡាយស្ទឹងមានជ័យ ដែលបានបាក់ស្រុត ធ្វើយ៉ាងណាឲ្យលឿនរហ័ស និងរឹងមាំជាងមុនជូនពលរដ្ឋ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅព្រឹកថ្ងៃទី២៤ ខែកញ្ញា ឆ្នាំ២០២៤នេះ លោក ឯក ឃុនឌឿន អភិបាលរងរាជធានីភ្នំពេញ ទទួលបន្ទុក​ផែន​សាធារណ​ការ រួមជាមួយលោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បានបន្តការចុះពិនិត្យស្ថានភាពកន្លែងមានការបាក់ស្រុត និងការបន្តជួសជុលពីសំណាក់ក្រុមជំនាញ។

មន្រ្តីជំនាញបានលើកឡើងថា​ តាមការប៉ាន់ស្មានជាបឋម ផ្លូវដែលខូចខាតនេះអាចនឹងប្រើប្រាស់ពេល២ ទៅ៣ខែ ក្នុងការជួសជុលឡើងវិញ តែនេះគ្រាន់ជាការវាយតម្លៃបឋមដោយមិនអាចកំណត់ភាពច្បាស់ការបាននោះឡើយ។ ផ្អែកតាមស្ថានភាពជាក់ស្តែង បច្ចុប្បន្នក្រុមការងារជំនាញបានកំពុងវាយកម្ទេចបេតុងចាស់ដែលបានបាក់ស្រុតចោលសិន រួចនឹងធ្វើការចាក់បំពេញដីខ្សាច់ និងអាចម៍ដីចូលថ្មីបន្ថែម។

លោក សេង គន្ធ អភិបាលខណ្ឌមានជ័យ បញ្ជាក់ថា ទីតាំងដដែលនេះ ធ្លាប់កើតមានការបាក់២លើកមកហើយ តែមិនធ្ងន់ធ្ងរនោះឡើយ ដោយមានការប្រេះបេតុងផ្អៀងផ្លូវ ហើយក្រុមមន្ត្រីជំនាញក៏បានជួសជុល និងក្រាលបេតុងថ្មីឡើងវិញទៅរកសភាពធម្មតា ដោយឡែកលើកទី៣នេះ ក៏បាក់ស្រុតខ្លាំងតែម្តង។

លោកអភិបាលខណ្ឌបញ្ជាក់ថា ការបាក់ស្រុតនេះ មិនបានបណ្តាលមកពីការកាយអាចម៍ដីនៅក្នុងប្រឡាយស្ទឹងមានជ័យចេញនោះទេ គឺដោយសារសណ្ឋានដីនៅចំណុចកើតហេតុ មានលក្ខណៈជ្រាយ ហើយមុខទឹកគឺហូរបុកមកត្រង់ចំចំណុចនេះតែម្តង ទើបធ្វើឱ្យមានការបាក់ស្រុតតែម្តងទៅ។

សូមបញ្ជាក់ថា កាលវេលាល្ងាចថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ លោក ឃួង ស្រេង អភិបាលនៃគណអភិបាលរាជធានីភ្នំពេញ បានដឹកនាំក្រុមមន្ត្រីជំនាញ និងអាជ្ញាធរមូលដ្ឋាន ចុះពិនិត្យជាបន្ទាន់ជុំវិញស្ថានភាព នៃការបាក់ស្រុតផ្លូវបេតុង ស្ថិតនៅជាប់មាត់ប្រឡាយស្ទឹងមានជ័យ ក្នុងសង្កាត់ស្ទឹងមានជ័យទី២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

លោកអភិបាលបានធ្វើការពិនិត្យវាយតម្លៃជាក់ស្តែងអំពីបញ្ហាដែលនាំឱ្យមានការបាក់ស្រុត និងបានបញ្ជារផ្ទាល់ដល់ក្រុមការងារបច្ចេកទេសឱ្យបង្កើនការយកចិត្តទុកដាក់ខ្ពស់ក្នុងការជួសជុលឡើងវិញ ក្នុងរយៈពេលលឿនបំផុតតាមអាចធ្វើទៅបាន ដើម្បីអាចឱ្យប្រជាពលរដ្ឋបានប្រើប្រាស់សម្រាប់ធ្វើដំណើរឡើងវិញជាធម្មតានៅពេលខាងមុខ។

លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ចូនរាជធានីភ្នំពេញ បានឱ្យដឹងថា ករណីបាក់ស្រុតផ្លូវខាងលើនេះ បានបណ្តាលឱ្យផ្លូវប្រវែង១៤៦ម៉ែត្រ និងទទឹង៥ម៉ែត្រ ត្រូវរងការខូចខាត។ លោកបន្តថា ករណីនេះ បណ្តាលមកពីទឹកបានហូរច្រោះដីផ្នែកខាងក្រោមផ្លូវ ធ្វើឱ្យសណ្ឋានដីត្រូវទន់ជ្រាយ ទើបបង្កឱ្យមានការរអិលទាំងតួថ្នល់ និងបេតុង ចុះមកតែម្តង ។

ប្រធានមន្ទីរដដែល បន្ថែមថា ផ្លូវបេតុងនេះ ទទួលការស្ថាបនាដោយអង្គការ Jica មានកម្រាស់១៥សម ជាប្រភេទបេតុងអារមេ ក្នុងនោះមានប្រវែង៥០ម៉ែត្រ មានតំណសម្រាប់ការរីករួមនៃបេតុង ខណៈផ្លូវទាំងស្រុងមានអាយុកាលប្រមាណ​២៤ឆ្នាំកន្លងទៅហើយ គិតតាំងពីនៅជាផ្លូវដី រហូតកកើតជាបេតុង ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋរស់នៅក្បែរកន្លែងកើតហេតុ បានឱ្យដឹងថា នៅមុនកើតហេតុ គេបានលឺសម្រឹកបេតុងមានការបាក់ ហើយស្ថានភាពផ្លូវបេតុង ក៏មានការប្រេះដោយអន្លើរៗ នៃចំណុចខ្លះ។ ដោយឃើញដូចនោះ ពលរដ្ឋបានបង្កើនការប្រុងប្រយ័ត្នជាមុន និងបានជួយណែនាំដល់អ្នកដំណើរឱ្យនាំគ្នាផ្អាកការឆ្លងកាត់ផងដែរ៕

អត្ថបទ៖ សុភា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម១ នាទី មុន

មន្ត្រីជំនាញកំពុងជួសជុលផ្លូវបេតុងដែលបាក់ស្រុតនៅប្រឡាយស្ទឹងមានជ័យយ៉ាងយកចិត្តទុកដាក់ និងឆាប់រហ័សជូនពលរដ្ឋ

ព័ត៌មានជាតិ៣ នាទី មុន

លោក ហួត ហាក់៖ ពលរដ្ឋម្នាក់ ជាអ្នកផ្សព្វផ្សាយទេសចរណ៍ម្នាក់

ព័ត៌មានជាតិ៦ នាទី មុន

កសិករសង្កាត់អូរម៉ាល់ ដាំពូជស្រូវតម្រូវទីផ្សារ ១ ហិតា ទទួលបានទិន្នផលចន្លោះពី ៦-៧ តោន

ព័ត៌មានជាតិ៩ នាទី មុន

អ្នកនាំពាក្យ ៖ ជិត ២០ ថ្ងៃនេះ ជំនន់ទឹកភ្លៀងប៉ះពាល់ពលរដ្ឋជាង ១ ម៉ឺនគ្រួសារ និងស្រូវជាង ៩ ពាន់ហិតា

សន្តិសុខសង្គម២២ នាទី មុន

អាជ្ញាធរខណ្ឌសែនសុខចុះបង្ក្រាបទីតាំងល្បែងស៊ីសងខុសច្បាប់ដកហូតសម្ភារមួយចំនួន

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

រលក​យក្ស​ស៊ូណាមិ​តូច​មួយ​វាយ​ប្រហារ​ប្រជុំកោះ Izu របស់​ជប៉ុន

វប្បធម៌ ជំនឿ៥ ម៉ោង មុន

សារមន្ទីរជាតិ សោកស្តាយយ៉ាងខ្លាំងចំពោះយុវជនខ្មែរមួយចំនួនសម្រុកផ្លោះរបងចូលសារមន្ទីរពេល Ishowspeed ទៅទស្សនាទីនោះ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម