ព័ត៌មានអន្ដរជាតិ
ចិនចេញវិធានការជំរុញសេដ្ឋកិច្ចថ្មីៗ រួមទាំងកាត់អត្រាការប្រាក់កម្ចីលើអចលនទ្រព្យ
ប្រទេសចិននាថ្ងៃអង្គារនេះ បានប្រកាសពីគោលនយោបាយថ្មី ដើម្បីជំរុញសេដ្ឋកិច្ចដែលរងសម្ពាធដោយបរិត្តផរណា រួមទាំងការកាត់បន្ថយអត្រាកម្ចីអចលនទ្រព្យ និងសមាមាត្រនៃតម្រូវការទុនបម្រុងរបស់ខ្លួន។ នេះបើតាមការចុះផ្សាយរបស់កាសែត South China Morning Post។
សមាមាត្រតម្រូវការទុនបម្រុង (RRR) ដែលជាបរិមាណសាច់ប្រាក់ដែលធនាគារពាណិជ្ជកម្មត្រូវតែរក្សាទុកជាទុនបម្រុង និងអត្រាប្រាក់កម្ចីទិញអចលនទ្រព្យ អាចនឹងត្រូវកាត់បន្ថយ ៥០ ពិន្ទុ (០,៥ ភាគរយ) ហើយបញ្ចេញប្រាក់ប្រហែល ១ ទ្រីលានយន់ ឬ ១៤២ ប៊ីលានដុល្លារ សម្រាប់កញ្ចប់ប្រាក់កម្ចីថ្មី។ នេះបើយោងតាមលោក Pan Gongsheng ដែលជាទេសាភិបាលធនាគារប្រជាជននៃប្រទេសចិន (PBOC)
ជាមួយគ្នានោះ PBOC នឹងគាំទ្រដល់ការទិញដីរបស់ក្រុមហ៊ុនអចលនទ្រព្យ ដោយសិក្សាវិធានការដើម្បីអនុញ្ញាតឱ្យគោលនយោបាយ និងធនាគារពាណិជ្ជផ្តល់ប្រាក់កម្ចីដល់ក្រុមហ៊ុនដែលមានសិទ្ធិទទួលបានដី ស្តារភាគហ៊ុនដីឡើងវិញ និងបន្ធូរបន្ថយសម្ពាធហិរញ្ញវត្ថុលើក្រុមហ៊ុនអចលនទ្រព្យ។
លើសពីនោះ លោក Pan បានបន្ថែមថា ប្រសិនបើចាំបាច់ ធនាគារកណ្តាលអាចផ្តល់ការគាំទ្រគោលនយោបាយ
ដោយបន្តថា៖ «ការកាត់បន្ថយអត្រាការប្រាក់កម្ចីទិញផ្ទះដែលមានស្រាប់ រំពឹងថានឹងផ្តល់អត្ថប្រយោជន៍ដល់ ៥០ លានគ្រួសារ ឬប្រជាជន ១៥០ លាននាក់ ដោយកាត់បន្ថយការចំណាយការប្រាក់គ្រួសារជាមធ្យមប្រហែល ១៥០ ប៊ីលានយន់/ឆ្នាំ ដែលវានឹងជំរុញការប្រើប្រាស់ និងការវិនិយោគប្រកបដោយប្រសិទ្ធភាព»។
លោក Pan បាននិយាយថា អាស្រ័យលើស្ថានភាពសាច់ប្រាក់ងាយស្រួលទីផ្សារនៅចុងឆ្នាំនេះ RRR អាចនឹងត្រូវបានកាត់បន្ថយ ០,២៥-០,៥ ភាគរយ បន្ថែមទៀត។ PBOC ក៏នឹងកាត់បន្ថយអត្រាការប្រាក់ «Reverse Repo» (អត្រាការប្រាក់ដែលធនាគារកណ្ដាលទិញសន្ទនីយភាពពីធនាគារពាណិជ្ជ) រយៈពេល៧ថ្ងៃ ប្រមាណ ០,២ ភាគរយ មកត្រឹម ១,៥ ភាគរយ ក៏ដូចជាអត្រាការប្រាក់ផ្សេងទៀតផងដែរ។
ខណៈវិនិយោគិនបានរំពឹងទុកពីវិធានការមួយចំនួន ការផ្សព្វផ្សាយជាសាធារណៈយ៉ាងគគ្រឹកគគ្រេងរបស់ PBOC បានបង្ហាញថា អាជ្ញាធរចិនកំពុងព្រួយបារម្ភថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសអាចនឹងបរាជ័យក្នុងការហក់ទៅដល់អត្រាគោលដៅ ៥ ភាគរយ នៅឆ្នាំនេះ។ ការដាក់ចេញនូវគោលនយោបាយផ្សេងៗ អាចនឹងធ្វើឱ្យចិនសម្រេចបាននូវគោលដៅនេះ ប៉ុន្តែគេនៅតែមានភាពស្រពិចស្រពិល ដោយខ្លាចថា គោលនយោបាយទាំងនោះមិនគ្រប់គ្រាន់ក្នុងការដោះស្រាយវិបត្តិបរិត្តផរណារយៈពេលវែង និងវិបត្តិអចលនទ្រព្យដ៏អូសបន្លាយ ដែលជាបន្ទុកដ៏ធ្ងន់សម្រាប់សេដ្ឋកិច្ចចិន។
លើសពីនេះ សេដ្ឋវិទូមួយចំនួនលើកឡើងថា អាជ្ញាធរចិនមិនទាន់បង្ហាញវិធានការទ្រង់ទ្រាយធំបន្ថែមទៀត ដើម្បីជំរុញតម្រូវការក្នុងចំណោមអ្នកប្រើប្រាស់នៅឡើយទេ ទោះបីជាកម្សោយនៃតម្រូវការជាកត្តាសំខាន់ ក្នុងការទាញទម្លាក់កំណើនសេដ្ឋកិច្ចចិនក៏ដោយ៕
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
លោក សុះ ម៉ាច ស្នើឱ្យបញ្ឈប់ការយកស្នាដៃចម្រៀងមរតកដើម មកកែទំនុក បម្រើប្រយោជន៍បុគ្គល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
UN អនុម័តសម្រាប់ការចាកចេញរបស់កម្ពុជាពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ដកហូតសំបក និងពោះវៀនកង់ម៉ូតូសរុបជាង១២០០០ ដែលរំលោភកម្មសិទ្ធិនាំចូល
-
សន្តិសុខសង្គម៣ ថ្ងៃ ago
Update៖ ជនដៃដល់ដែលវាយសម្លាប់ស្ត្រីលក់ភេសជ្ជៈនៅស្តុប២០០៤ ទៅលោតទឹកសម្លាប់ខ្លួននៅស្ពានជ្រោយចង្វារ
-
ចរាចរណ៍៧ ថ្ងៃ ago
ស្ត្រីម្នាក់ ជិះម៉ូតូលឿន វ៉ារថយន្តមិនផុត ជ្រុលទាក់ដៃចង្កូតជាមួយកង់ ដួលបោកក្បាលស្លាប់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ផលដំឡូងមី កសិករត្រៀមប្រមូល ហាងឆេងទីផ្សារបានត្រឹម ១៧០ រៀលប៉ុណ្ណោះក្នុង ១ គីឡូក្រាម
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ក្រសួងសុខាភិបាលណែនាំឲ្យពលរដ្ឋប្រុងប្រយ័ត្នចំពោះការបរិភោគអាហារសមុទ្រដើម្បីបង្ការការឆ្លងវីរុសណូរ៉ូ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ស្នងការរាជធានី កោះហៅមន្ត្រីនគរបាលចរាចរណ៍៣នាក់មកសួរនាំ ជុំវិញការចោទប្រកាន់ពីបុរសម្នាក់