Connect with us

ព័ត៌មានជាតិ

ខេត្ត​ឧ​ត្ត​រ​មានជ័យ​គ្រោង​នឹង​ប​ញ្ជូន​ពលករ​ជាង​៣០០០​នាក់ទៅធ្វើ​ច​ត្តា​ឡី​ស័ក​តាម​ស្រុកកំណើត​វិញ​

បានផុស

នៅ

លោក ឌី រ៉ា​ដូ អ្នកនាំពាក្យ​និង​ជា​អភិបាលរង​ខេត្ត​ឧ​ត្ត​រ​មានជ័យ​បាន​មានប្រសាសន៍​នៅ​រសៀល​ថ្ងៃទី​៩ ខែមីនា​នេះ​ថា​ រដ្ឋបាលខេត្ត​គ្រោង​នឹង​ប​ញ្ជូន​ពលករ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ម​ណ្ឌល​ចត្តា​ឡី​ស័ក​នានា​ទូទាំង​ខេត្ត​ប្រមាណ​ជាង​៣០០០​នាក់​ឲ្យ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាមស្រុកកំណើត​របស់គាត់​រៀងៗ​ខ្លួន​វិញ ​បន្ទាប់ពី​ធ្វើ​ច​ត្តា​ឡី​ស័ក​បាន​១៤​ថ្ងៃ​រួចមក​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក​បាន​បន្តថា ​«​ក្នុងចំណោម​ជាង​៣០០០​នាក់​យើង​បានប​ញ្ជូន​បាន​ប្រមាណ​ជិត​៤០០​នាក់​ហើយ​ឲ្យ​ទៅធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ស្រុកកំណើត​របស់​គាត់​វិញ​ តាម​បទបញ្ជា​របស់​សម្តេច​តេ​ជោ​ ហើយ​យើង​នឹង​បន្ត​ប​ញ្ជូន​ទៅជា​បន្តបន្ទាប់ទៀត​រហូតដល់​អស់​»​។​

លោក​បាន​បន្តទៀតថា​ ក្នុងចំណោម​ពលករ​ដែល​កំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​ជាង​៣០០០​នាក់នោះ​ក្នុងនោះ​ក៏មាន​ពលករ​ដែលមាន​ស្រុកកំណើត​នៅ​ខេត្ត​ឧ​ត្ត​រ​មានជ័យ​ប្រមាណ​៤០០នាក់​ផងដែរ​។​

យ៉ាងណាក៏ដោយលោក​អភិបាលរង​ខេត្ត​បាន​ឲ្យ​ដឹង​ទៀតថា​ ដោយសារតែ​ជិត​ដល់​ពិធីបុណ្យ​ចូលឆ្នាំ​ខ្មែរ​ប្រពៃ​ណី​ជាតិ​នោះ​ ចំនួនពលករ​ខ្មែរ​មកពី​ប្រទេស​ថៃ​ចូល​តាម​ច្រកទ្វារ​អន្តរជាតិ​អូរ​ស្មាច់​ប្រមាណ​ពី​៣០០​ទៅ​៤០០​នាក់​ក្នុង​មួយៗ​ថ្ងៃ​ដែល​តម្រូវ​ឲ្យ​ក្រុមការងារ​ត្រូវ​ចាំបាច់​ត្រួតពិនិត្យ​សុខភាព​ឲ្យ​បាន​ហ្មត់ចត់​តាម​បទបញ្ជា​របស់​សម្តេចតេជោ។​ ពលករ​ណា​មាន​សុខ​ភាពល្អ​ធម្មតា​គឺ​ត្រូវ​ប​ញ្ជូន​ទៅធ្វើ​ចត្តា​ឡី​ស័ក​នៅ​ស្រុក​កំ​ណើត​របស់គាត់​រៀងៗ​ខ្លួន​វិញ​។ ​ប៉ុន្តែ​បើ​ពលករ​ណា​ដែលមាន​អាការៈ​សង្ស័យថា​មាន​ឆ្លង​ជំងឺ​កូ​វីដ​១៩ ​គឺ​មិន​ប​ញ្ជូន​ទៅ​ទេ ​គឺត្រូវធ្វើ​ច​ត្តា​ឡី​ស័ក​និង​យក​សំណាក​ទៅ​ពិនិត្យ​រក​ជំងឺ​កូ​វីដ​១៩​។​

លោក​អភិបាលរង​បាន​បញ្ជាក់ថា​ នៅពេល​លទ្ធផល​តេស្ត​អវិជ្ជមាន​ពីរដង​នោះ​ ត្រូវ​ប​ញ្ជូនទៅកាន់​ស្រុកកំណើត​វិញ ​ដោយ​ធ្វើ​ច​ត្តា​ឡី​ស័ក​បន្ត​នៅ​មូលដ្ឋាន​របស់គាត់​ដោយ​ឲ្យ​អាជ្ញាធរ​ខេត្ត​នោះ​ជា​អ្នក​ទទួលខុសត្រូវ​។​

តាមរយៈ​សារ​សម្លេង​របស់​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជាកាលពី​ថ្ងៃទី​០៧ ខែមីនា​ឆ្នាំ​២០២១​សម្តេច​បាន​អនុញ្ញាតឱ្យ​ពលករ​ដែល​វិលត្រឡប់​មកពី​ប្រទេស​ថៃដែល​ពិនិត្យថា​មាន​សុខ​ភាព​ល្អប្រសើរ មិន​ប្រឈម​ការកើត​កូ​វីដ​១៩​នោះអាច​ផ្លាស់ប្តូរ​ទីតាំង​ច​ត្តា​ឡី​ស័ក មក​ខេត្ត​កំណើត​របស់ខ្លួន​បានហើយ​ខេត្ត​សាម៉ី​ត្រូវ​ត្រួតពិនិត្យ​ការងារ​នេះ​ឱ្យបាន​ហ្មត់ចត់ ដែល​ការធ្វើ​នេះគឺ​ដើម្បី​សម្រាល​ស្ថានការណ៍​នៅតាម​ខេត្ត​ជាប់​ព្រំដែន​ថៃ​៕​

អត្ថបទ ៖​ សំអឿន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានជាតិ១៣ ម៉ោង មុន

លោក ស្វាយ ស៊ីថា៖ នៅដើមឆ្នាំថ្មីនេះ ព័ត៌មានក្លែងក្លាយបានរីករាលដាលកាន់តែខ្លាំង និងកាន់តែស្មុគស្មាញ ចេញពីក្រុមMMO

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១៥ ម៉ោង មុន

លោកស្រី ភឿង សកុណា ប្រាប់អាជ្ញាធរខេត្តស្វាយរៀងទប់ស្កាត់ឱ្យបានការប៉ុនប៉ងធ្វើឱ្យវឹកវរក្នុងសង្គមដោយក្រុមប្រឆាំងខុសច្បាប់

ព័ត៌មានជាតិ១៤ ម៉ោង មុន

ពលរដ្ឋនៅស្រុកកែវសីមា ត្អូញត្អែរថា អស់លទ្ធភាពបង់ថ្លៃទឹកស្អាតប្រើហើយ ស្នើអាជ្ញាធរស្រុកជួយឱ្យម្ចាស់អាជីវកម្មទម្លាក់ថ្លៃ

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត យង់ ពៅ៖ អ្នកមិនទទួលស្គាល់ជ័យជម្នះ ៧មករា ស្មើនឹងគាំទ្ររបបខ្មែរក្រហម និងប្រមាថអាយុជីវិតពលរដ្ឋខ្មែររាប់លាននាក់ដែលស្លាប់នៅក្នុងរបបនេះ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អាមេរិក​ដាក់​ទណ្ឌកម្ម​លើ​វិស័យ​ប្រេង​រុស្ស៊ី​កាន់តែធ្ងន់ធ្ងរ​ ខណៈអ៊ុយក្រែន​ព្យាយាម​បំផ្លាញ​

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

មនុស្សជាង៦០០០នាក់ត្រូវបានឃុំខ្លួននៅក្នុងបណ្តាញជួញដូរមនុស្ស​នៅ​មីយ៉ាន់ម៉ា

Sokha Hotels

ព័ត៌មានពេញនិយម