Connect with us

ព័ត៌មានអន្ដរជាតិ

អាមេរិក ស្នើ​ច្បាប់​ហាមឃាត់​រថយន្ត​មាន​បំពាក់​បច្ចេកវិទ្យា​ចិន និង​រុស្ស៊ី

បានផុស

នៅ

ដោយលើកឡើងពីកង្វល់សន្តិសុខជាតិ សហរដ្ឋអាមេរិកកំពុង​គ្រោង​ចាត់​វិធានការហាមឃាត់ការលក់ ឬនាំចូលរថយន្តឆ្លាតវៃដែល​បំពាក់​បច្ចេកវិទ្យាចិន ឬរុស្ស៊ី។

រូប​តំណាង (រូបភាព៖ Getty)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅក្នុងសេចក្តីប្រកាសមួយកាលពីថ្ងៃ​ទី​២៣​កញ្ញា ក្រសួងពាណិជ្ជកម្មអាមេរិកបានស្នើច្បាប់ដែលនឹងហាមឃាត់ការនាំចូល និងលក់ប្រព័ន្ធ​ទំនាក់ទំនង​យានយន្ត (VCS) ឬប្រព័ន្ធបើកបរស្វ័យប្រវត្តិ (ADS) ឬកម្មវិធីដែលផលិតដោយក្រុមហ៊ុន​ជាប់​ពាក់ព័ន្ធ​នឹង​​ចិន ឬរុស្ស៊ី។

ការហាមឃាត់កម្មវិធី​​​​ (Software) របស់​រថយន្ត​ដែល​​បំពាក់​បច្ចេកវិទ្យា​ចិន​និង​រុស្ស៊ី​​ នឹងចូលជាធរមានសម្រាប់​ប្រភេទ​យានយន្ត​​ស៊េរី​​ចាប់​ពី​ឆ្នាំ​២០២៧ ហើយការហាមឃាត់ផ្នែក​គ្រឿង​បន្លាស់ (Hardware) វិញ​នឹងចូលជាធរមានសម្រាប់​រថយន្ត​ស៊េរី​​ចាប់​ពី​ឆ្នាំ​២០៣០។

ក្រសួង​ពាណិជ្ជកម្ម បាន​បញ្ជាក់​​ទៀត​ថា ច្បាប់ដែលបានស្នើឡើងក៏នឹងរារាំងការប្រើប្រាស់បច្ចេកវិទ្យា VCS ឬ ADS ពីចិន ឬរុស្ស៊ីនៅក្នុងរថយន្តដែលផលិតនៅក្នុង​ទឹក​ដី​សហរដ្ឋ​អាមេរិក​ផង​ដែរ។

លោកស្រី Gina Raimondo រដ្ឋមន្ត្រី​ក្រសួង​ពាណិជ្ជកម្ម បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា បើគ្មានវិធានការទាំងនេះទេ សត្រូវបរទេសអាចបិទ ឬគ្រប់គ្រងយានជំនិះដែលកំពុងប្រតិបត្តិការនៅសហរដ្ឋអាមេរិក ដោយបង្កើតភាពវឹកវរនៅលើ​ដង​ផ្លូវ​នានា​។

ក្រុមហ៊ុនផលិតរថយន្តជាច្រើន បាន​ប្រើប្រាស់គ្រឿងបន្លាស់ដែលនាំចូលពីប្រទេសចិន ហើយច្បាប់ដែលបានស្នើឡើងត្រូវបានគេរំពឹងថានឹងប៉ះពាល់ដល់ក្រុមហ៊ុន​ទាំង​នោះ​ដែលនាំ​រថយន្ត​ចេញទៅកាន់សហរដ្ឋអាមេរិក៕

ដោយ៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ១៤ វិនាទី មុន

អាមេរិក ស្នើ​ច្បាប់​ហាមឃាត់​រថយន្ត​មាន​បំពាក់​បច្ចេកវិទ្យា​ចិន និង​រុស្ស៊ី

ព័ត៌មានអន្ដរជាតិ១ នាទី មុន

អ៊ីស្រាអែល បន្តវាយប្រហារលីបង់, មនុស្សរាប់ម៉ឺននាក់ ត្រូវភៀសខ្លួន ចោលផ្ទះសម្បែង

ព័ត៌មានជាតិ៥ នាទី មុន

សភាកម្ពុជា-ចិន ចុះហត្ថលេខាលើឯកសារចំនួនពីរ សំដៅពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នា  

ជីវិតកម្សាន្ដ១២ នាទី មុន

កូនស្រីអ្នកប្រដាល់ Somrak ប្រឹងរកលុយ​សង​បំណុល​ជួសឪពុក ទោះជាលំបាកតែឯងក្ដី

សន្តិសុខសង្គម១៨ នាទី មុន

មន្ត្រីជំនាញកំពុងជួសជុលផ្លូវបេតុងដែលបាក់ស្រុតនៅប្រឡាយស្ទឹងមានជ័យយ៉ាងយកចិត្តទុកដាក់ និងឆាប់រហ័សជូនពលរដ្ឋ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រលក​យក្ស​ស៊ូណាមិ​តូច​មួយ​វាយ​ប្រហារ​ប្រជុំកោះ Izu របស់​ជប៉ុន

វប្បធម៌ ជំនឿ៥ ម៉ោង មុន

សារមន្ទីរជាតិ សោកស្តាយយ៉ាងខ្លាំងចំពោះយុវជនខ្មែរមួយចំនួនសម្រុកផ្លោះរបងចូលសារមន្ទីរពេល Ishowspeed ទៅទស្សនាទីនោះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

Sokha Hotels

ព័ត៌មានពេញនិយម