កីឡា
ក្រុមគ្រួសារអត្តពលិកសិង្ហបុរី នឹងចូលរួមប្រជុំរដ្ឋសភានៅខែក្រោយ
ក្រុមអត្តពលិកសិង្ហបុរីដែលបានចូលរួមប្រកួតកីឡាអូឡាំពិក និងប៉ារ៉ាឡាំពិកនៅទីក្រុងប៉ារីស ប្រទេសបារាំង ឆ្នាំ២០២៤ ត្រូវបានផ្ដល់កិត្ថិយសអញ្ជើញឲ្យចូលរួមក្នុងកិច្ចប្រជុំរដ្ឋសភានៅខែក្រោយ។
នៅក្នុងការផ្សព្វផ្សាយលើហ្វេសប៊ុករបស់រដ្ឋមន្ត្រីក្រសួងវប្បធម៌ សហគមន៍ និងយុវជន ប្រទេសសង្ហិបុរី លោក Edwin Tong បានស្នើកន្លែងអង្គុយនៅរដ្ឋសភាដើម្បីឲ្យក្រុមគ្រួសារ គ្រូបង្វឹក និងអត្ដពលិក ទាំងអស់ជាពិសេសម្ចាស់មេដាយបានចូលរួមដើម្បីឲ្យស័ក្តិសមនឹងអ្វីដែលពួកគេបានលះបង់ចំពោះប្រទេសជាតិ។
លោក Edwin Tong បានសរសេរថា ៖«ក្នុងកិច្ចប្រជុំរដ្ឋសភា នាខែតុលាខាងមុខ យើងនឹងផ្តល់កិត្តិយសដល់អត្ដពលិកអូឡាំពិក និងប៉ារ៉ាឡាំពិករបស់យើង ដែលបានតំណាងឲ្យសិង្ហបុរីនៅក្នុងទីក្រុងប៉ារីស»។
ប្រទេសសិង្ហបុរីបានបញ្ជូនអត្តពលិកចំនូន២៣នាក់ ទៅប្រកួតលើវិញ្ញាសាកីឡា១១ប្រភេទនៅអូឡាំពិក និងអត្តពលិកប៉ារ៉ាឡាំពិកចំនួន១០នាក់ លើប្រភេទវិញ្ញាសាកីឡាចំនួន៦ប្រភេទ៕
ប្រែសម្រួល៖ ផា រតនា
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ព្យុះ ពូលឡាសាន ជាមួយវិសម្ពាធទាប នឹងវិវត្តន៍ទៅជាព្យុះទី១៥ បង្កើនឥទ្ធិពលខ្លាំងដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ឡាវ បើកទំនប់ទឹកនៅខេត្ត Savannakhet
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
វៀតណាម ប្រាប់ឲ្យពលរដ្ឋត្រៀមខ្លួន ព្រោះព្យុះថែមទៀត នឹងវាយប្រហារ ចុងខែនេះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
Breaking News! កម្ពុជា សម្រេចដកខ្លួនចេញពីគម្រោងCLV-DTA
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ព្យុះកំបុងត្បូង នឹងវាយប្រហារប្រទេសថៃ នៅថ្ងៃសុក្រនេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះចំនួន២ នឹងវាយប្រហារក្នុងពេលតែមួយដែលមានឥទ្ធិពលខ្លាំងជាងមុន ជះឥទ្ធិពលលើកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
រដ្ឋមួយនៅអាមេរិក ជួបភ្លៀងធ្លាក់ខ្លាំង «១០០០ឆ្នាំម្តង» បង្កជាទឹកជំនន់ធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង ago
ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ