Connect with us

សន្តិសុខសង្គម

បញ្ជូនខ្លួនជនសង្ស័យម្នាក់ ទៅតុលាការ ករណីប្លន់កាបូបលុយនគរបាល

បានផុស

នៅ

កាលពី​ព្រឹក​ថ្ងៃ​ទី ២៤ ខែ​កញ្ញា ឆ្នាំ ២០២៤ នេះកម្លាំង​ជំនាញ នៃ​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ដង្កោ បាន​បញ្ជូន​ខ្លួន​ជនសង្ស័យ​ម្នាក់ ទៅ​កាន់​តុលាការ ដើម្បី​ចាត់​ការ​តាមច្បាប់ ក្រោយ​សាកសួរ​រួច ពាក់ព័ន្ធ​ករណី​ប្លន់​យក​កាបូប​លុយ​ពី​នគរបាល​ម្នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

សមត្ថកិច្ច​បាន​ឱ្យ​ដឹង​ថា ជនរងគ្រោះ​ឈ្មោះ លឹម ថេង ភេទ​ប្រុស អាយុ ៥០ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​នគរបាល​ជាតិ មាន​ទីលំនៅ​ភូមិ​សំបួរមាស សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ ចំណែក​ជនសង្ស័យ​ឈ្មោះ ជន បញ្ញា ភេទ​ប្រុស អាយុ ៣០ ឆ្នាំ ជនជាតិ​ខ្មែរ មុខរបរ​ជាង​កាត់ដេរ មាន​ទីលំនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។

គួរ​បញ្ជាក់​ថា កាលពី​ថ្ងៃ​ទី ២២ ខែ​កញ្ញា ឆ្នាំ ២០២៤ វេលា​ម៉ោង ២០ និង ៣០ នាទី ជនរងគ្រោះ បាន​ជិះ​ម៉ូតូ ០១ គ្រឿង ម៉ាក​ស៊ុយ​ហ្ស៊ុ​យ​គី ណូ​វ៉ា ម្នាក់ឯង ចេញពី​បន្ទាយ​ក្រាំងចេក ស្ថិតនៅ​ភូមិ​ដើម​ឫស ឃុំ​ដើម​ឫស ស្រុក​កណ្តាលស្ទឹង ខេត្ត​កណ្តាល ដើម្បី​ត្រឡប់​មក​ផ្ទះ​ស្ថិតនៅ​ភូមិ​សំបួរ សង្កាត់​ដង្កោ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ។ ពេល​ជនរងគ្រោះ​ជិះ​ម៉ូតូ​តាម​បណ្ដោយ​ផ្លូវជាតិ​លេខ ៣ ពី​ត្បូង​ទៅ​ជើង ដល់​ចំណុច​ក្រោម​ស្ពាន​អាកាស​(​ផ្លូវ​ក្រវាត់ក្រុង​ទី ៣) ស្ថិតនៅ​ភូមិ​ទឹកថ្លា សង្កាត់​ក្រាំង​ពង្រ ខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ ក៏​បាន​ឈប់​ម៉ូតូ ស្រាប់​តែ​មាន​ជនសង្ស័យ ដើរ​ចេញ​ពីក្រោម​ស្ពាន​អាកាស​ទៅ​ពីក្រោយ​ជនរងគ្រោះ រួច​ធ្វើ​សកម្មភាព​យក​ដៃ​ស្តាំ​ក្រៀក ក ជនរងគ្រោះ។ ពេលនោះ ជនរងគ្រោះ​បាន​រើ​បម្រះ ជនសង្ស័យ​ក៏បាន​បោក​ជនរងគ្រោះ​ផ្ដួល​ទៅ​ដី ហើយ​ឡើង​សង្កត់​ពី​លើ យកដៃ​ឆ្វេង​ទាញ​ខ្សែ​មួក​សុវត្ថិភាព​រឹត​ក​ជនរងគ្រោះ និង​យកដៃ​ស្តាំ​ហែក​ហោប៉ៅ​ខោ​ខាងស្តាំ យក​កាបូប​លុយ​របស់​ជនរងគ្រោះ រួច​ជនសង្ស័យ​ក៏​រត់​គេច​ខ្លួន​ចូល​ទៅ​ក្នុង​វាលស្រែ។ ពេលនោះ ជនរងគ្រោះ​បាន​រត់​ដេញ​តាម​ពីក្រោយ និង​ស្រែក​ឆោឡោ​ថា ចោរៗ ស្រប​ពេល​នោះ​កម្លាំង​សមត្ថកិច្ច​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ​ បាន​ទៅដល់​ឃាត់ខ្លួន​ជនសង្ស័យ​ខាង​លើ​បាន រួម​នឹង​វត្ថុតាង​(​របស់​ជនរងគ្រោះ​) យក​មក​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ក្រាំង​ពង្រ ធ្វើការ​សាកសួរ​តាម​នីតិវិធី​ច្បាប់។

សម្ភារៈ​របស់​ជនរងគ្រោះ​រួមមាន កាបូប​លុយ ពណ៌​សូកូឡា​ចំនួន ០១ ក្នុង​នោះ​ក៏​មាន​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ,​អត្តសញ្ញាណ​បណ្ណ​នគរបាល​ជាតិ ,​ប័ណ្ណបើកបរ ,​កាត ATM ,​ ប័ណ្ណ​សម្គាល់​យាន​យន្ត , កាត​ចាក់​វ៉ាក់សាំង ,​ប័ណ្ណ ប.ស.ស។

ក្រោយពី​សមត្ថកិច្ច​ធ្វើការ​សាកសួរ ជនសង្ស័យ​បាន​ឆ្លើយ​សារភាព​ថា រូប​ខ្លួន (​ជនសង្ស័យ​) ពិតជា​បាន​ធ្វើ​សកម្មភាព​ចាប់​ក្រៀក​ក​ប្លន់​យក​កាបូប​លុយ​របស់​ជនរងគ្រោះ​ប្រាកដ​មែន។ ដោយឡែក​ជនរងគ្រោះ ក៏បាន​ដាក់ពាក្យ​បណ្ដឹង​ចំ​ឈ្មោះ​ជនសង្ស័យ ដើម្បី​ឱ្យ​សមត្ថកិច្ច​ចាត់ការ​តាម​ផ្លូវ​ច្បាប់​តែម្ដង៕

អត្ថបទ ៖ សុខា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

រលក​យក្ស​ស៊ូណាមិ​តូច​មួយ​វាយ​ប្រហារ​ប្រជុំកោះ Izu របស់​ជប៉ុន

វប្បធម៌ ជំនឿ៦ ម៉ោង មុន

សារមន្ទីរជាតិ សោកស្តាយយ៉ាងខ្លាំងចំពោះយុវជនខ្មែរមួយចំនួនសម្រុកផ្លោះរបងចូលសារមន្ទីរពេល Ishowspeed ទៅទស្សនាទីនោះ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

Sokha Hotels

ព័ត៌មានពេញនិយម