Connect with us

ព័ត៌មានអន្ដរជាតិ

ភាគកណ្តាលវៀតណាម ជម្លៀសពលរដ្ឋជាង ៦ ០០០នាក់ ដោយសារទឹកជំនន់ធ្ងន់ធ្ងរ

បានផុស

នៅ

ស្ថានភាពគ្រោះទឹកជំនន់នៅខេត្ត Thanh Hoa ភាគកណ្តាលប្រទេសវៀតណាម កំពុងធ្ងន់ធ្ងរ ​ដល់ថ្នាក់បង្ខំឲ្យពលរដ្ឋជាង ៦ ០០០នាក់ត្រូវជម្លៀសជាបន្ទាន់ ទៅកាន់ទីទួលសុវត្ថិភាព។

ទឹកជំនន់នៅ Thanh Hoa (រូបថត៖ VN Express)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

តាមការចុះផ្សាយរបស់ VN Express នៅថ្ងៃអង្គារទី២៤ខែកញ្ញាឆ្នាំ២០២៤, ការជម្លៀសនេះ គឺស្របពេលទឹកទន្លេ Ma ហក់ឡើងខ្លាំង បង្កការជន់លិចទ្រង់ទ្រាយធំ កន្លែងខ្លះលិចដល់ជម្រៅ២ម៉ែត្រនិងកាត់ផ្តាច់ប្រព័ន្ធទូរគមនាគមន៍។ 

អាជ្ញាធរក្រុង Thanh Hoa ប្រាប់ទៅអ្នកសារព័ត៌មានថា ស្ថានភាពបានឈានដល់កម្រិតព្រួយបារម្ភ ខណៈកម្ពស់ទឹកទន្លេ Ma ហក់ឡើងពី ១០-១៥ សង់ទីម៉ែត្រ រៀងរាល់កន្លះម៉ោងម្តង។

ក្រៅពីជន់លិចកន្លែងទាបៗ, ភ្លៀងធ្លាក់ខ្លាំងរយៈពេល៣ថ្ងៃនៅតំបន់ភ្នំក្នុងខេត្តនេះ ក៏បង្កជាជំនន់ទឹកភ្លៀងជន់លិចផ្ទះសម្បែងប្រជាពលរដ្ឋរាប់ពាន់ខ្នងផងដែរ។ លើសពីនេះ ផ្លូវហាយវ៉េត្រូវរងការខូចខាត ស្រុកខ្លះគ្មានអគ្គិសនីប្រើប្រាស់និងបិទសាលារៀន ហើយសំណង់មួយចំនួន ត្រូវបំណាក់ដីលេបត្របាក់។

ទឹកជំនន់នៅ Thanh Hoa (រូបថត៖ VN Express)

ការជម្លៀសប្រជាពលរដ្ឋនេះ កើតឡើងស្របពេលវៀតណាម ក៏ចេញការព្រមានផងដែរ អំពីព្យុះខ្លាំងចំនួន៥ទៀត ដែលនឹងមកវាយប្រហារប្រទេស នៅ៣ខែចុងក្រោយនៃឆ្នាំ២០២៤នេះ។

តាមការព្យាកររបស់វិទ្យាស្ថានឧតុនិយម ជលសាស្ត្រ និងបម្រែបម្រួលអាកាសធាតុ, ចាប់ពីខែតុលាដល់ខែធ្នូ បាតុភូត La Nina នឹងបង្កើតឲ្យមានព្យុះចំនួន៥ នៅសមុទ្រចិនខាងត្បូង ហើយក្នុងនោះមានព្យុះ ២ទៅ៣ នឹងវាយប្រហារធ្ងន់ធ្ងរលើដីគោកវៀតណាម ខណៈព្យុះផ្សេងទៀតនឹងវាយប្រហារដែនទឹក។ 

សូមបញ្ជាក់ជាថ្មី ចាប់តាំងពីដើមឆ្នាំនេះមក សមុទ្រចិនខាងត្បូង បានបង្កើតព្យុះចំនួន៤រួចទៅហើយ ដែលក្នុងនោះ យ៉ាកជី គឺជាព្យុះសាហាវបំផុត ដោយវាយប្រហារភាគខាងជើងប្រទេសវៀតណាមយ៉ាងធ្ងន់ធ្ងរ បណ្តាលឲ្យមានការខូចខាតយ៉ាងដំណំ សម្លាប់មនុស្ស២៩៩នាក់ បាត់ខ្លួន៣៤នាក់ និងទឹកជន់លិចផ្ទះជាង៧០ ០០០ខ្នង៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ភ្លៀងធ្លាក់ខ្លាំងមិនធ្លាប់មានក្នុងមួយសតវត្សរ៍នៅកូរ៉េខាងត្បូង ប្រែក្លាយទីក្រុងទៅជាទន្លេ

ព័ត៌មានអន្ដរជាតិ៦ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រលក​យក្ស​ស៊ូណាមិ​តូច​មួយ​វាយ​ប្រហារ​ប្រជុំកោះ Izu របស់​ជប៉ុន

វប្បធម៌ ជំនឿ៦ ម៉ោង មុន

សារមន្ទីរជាតិ សោកស្តាយយ៉ាងខ្លាំងចំពោះយុវជនខ្មែរមួយចំនួនសម្រុកផ្លោះរបងចូលសារមន្ទីរពេល Ishowspeed ទៅទស្សនាទីនោះ

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

Sokha Hotels

ព័ត៌មានពេញនិយម