Connect with us

ព័ត៌មានជាតិ

អំឡុងពេលទស្សនកិច្ចនៅចិន ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងពីការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពមន្ត្រី និងការគ្រប់គ្រងសាធារណៈមតិ

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ ឯកឧត្តម ហ៊ុន ម៉ានី បានរម្លឹកពីដំណើរទស្សនកិច្ចនៅប្រទេសទេសចិនកាលពីចុងខែសីហាថា ឯកឧត្តម បានលើកឡើងពីការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពមន្ត្រី និងការគ្រប់គ្រងសាធារណៈមតិ រួមជាមួយនឹងការពង្រឹងកិច្ចសហប្រតិបត្តិការនានារវាងកម្ពុជា-ចិនផងដែរ។ នេះបើតាមការឱ្យដឹងតាមរយៈទំព័រហ្វេសប៊ុករបស់ក្រសួងមុខងារសាធារណៈ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការលើកឡើងនេះ ធ្វើឡើងអំឡុងពេល ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាប្រធានគណៈអធិបតីប្រកាសបើក «កិច្ចសន្ទនារវាងយុវជននៃឆ្នាំផ្លាស់ប្តូរប្រជាជនកម្ពុជា-ចិន ឆ្នាំ២០២៤» នៅថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២៤ នៅរាជបណ្ឌិត្យសភាកម្ពុជា។ កិច្ចសន្ទនានេះ ត្រូវបានរៀបចំដោយវិទ្យាស្ថាន ខុងជឺ នៃរាជបណ្ឌិត្យសភាកម្ពុជា និងស្ថានទូតចិន ក្នុងគោលបំណងពង្រីកកិច្ចសហការ និងបង្កើនការទំនាក់ទំនងរវាងយុវជននៃប្រទេសទាំងពីរដែលបានដើរតួយ៉ាងសំខាន់ក្នុងការជំរុញការយល់ដឹងទៅវិញទៅមក និងចំណងមិត្តភាពយូរអង្វែងរវាងកម្ពុជា និងចិនដូចគ្នា។

ក្នុងឱកាសនោះ ឧបនាយករដ្ឋមន្ត្រី បានរំលេចឡើងពីជំនួប និងកិច្ចពិភាក្សានានាក្នុងដំណើររយៈពេល ៥ថ្ងៃ នៅប្រទេសចិន កាលពីចុងខែសីហា ដែលបានផ្តោតលើគ្រប់ទិដ្ឋភាពនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ព្រមទាំងលទ្ធផលជាផ្កែផ្កានោះ គឺការបើកផ្លូវកិច្ចសហប្រតិបត្តិការបន្ថែមរវាងភាគីកម្ពុជា-ចិន មួយកម្រិតទៀត ទាំងក្នុងក្របខណ្ឌមុខងារសាធារណៈ ទាំងការងារអភិវឌ្ឍសមត្ថភាពមន្ត្រីរាជការស៊ីវិល ទាំងការគ្រប់គ្រងសាធារណៈមតិ និងទាំងក្របខណ្ឌយុវជន ដែលចេញពីមូលដ្ឋាននៃការពិភាក្សាប្រកបដោយភាពស៊ីជម្រៅ ជាមួយនឹងការចែករំលែក ផ្លាស់ប្តូរបទពិសោធ ត្រង់ទៅត្រង់មកក្នុងកិច្ចប្រជុំនីមួយៗ។

ជាមួយគ្នានេះ ឯកឧត្តម ហ៊ុន ម៉ានី ក៏បានបានបង្ហាញពីការជឿជាក់ថា និស្សិតកម្ពុជា និងនិស្សិតចិនទាំងអស់ដែលមានវត្តមានក្នុងកិច្ចសន្ទនានេះ នឹងចូលរួមយ៉ាងសកម្ម ដើម្បីចែករំលែកគំនិតច្នៃប្រឌិត និងបង្កើតការតភ្ជាប់ទំនាក់ទំនងរួមចំណែកដល់ “ឆ្នាំនៃការផ្លាស់ប្តូរប្រជាជន និងប្រជាជនកម្ពុជា-ចិន”។ លើសពីនេះដើម្បីគាំទ្រដល់កិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋាភិបាលប្រទេសទាំងពីរ ក្នុងការអភិវឌ្ឍប្រទេសក្នុងបុព្វហេតុជាតិ និងប្រជាជនថែមទៀតផង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម