Connect with us

កីឡា

ចៅក្រម-អាជ្ញាកណ្តាល​៤១​រូបបញ្ចប់ការ​សិក្សា​ ត្រៀម​ព្រឹត្តិការណ៍យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

បានផុស

នៅ

ចៅ​ក្រុម និង​អាជ្ញា​កណ្តាល​ចំនួន​៤១​នាក់​បាន​បញ្ចប់​វគ្គ​បណ្តុះ​បណ្តាល​ជំនាញ​របស់​ខ្លួន​ដោយ​ជោគជ័យ​សម្រាប់​រៀប​ចំ​ព្រឹត្តិការណ៍​​​​ប្រកួត​​កីឡា​«យុទ្ធ​គុន​ចម្រុះ​បរាណ​ខ្មែរ​ពាន​រង្វាន់​សម្តេច​ធិបតី» នា​ខែ​តុលា ឆ្នាំ​២០២៤។

បន្ទាប់ពី​ដំណើរ​ការ​​វគ្គ​បណ្តុះ​បណ្តាល​​ជា​ច្រើន​ថ្ងៃ​ និង​បើក​ជា​ផ្លូវ​ការ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​​២៣ ខែ​កញ្ញា ឆ្នាំ​២០២៤ វគ្គ​បណ្តុះ​បណ្តាល​លើ​ជំនាញ​អាជ្ញា​កណ្តាល-ចៅ​​បាន​បិទ​បញ្ចប់​នៅ​ព្រឹក​ថ្ងៃ​ទី​២៤ ខែ​កញ្ញា ឆ្នាំ​២០២៤ ក្រោម​វត្តមាន​លោក វ៉ាត់ ចំរើន រដ្ឋលេខាធិការ​ក្រសួង​អប់រំ យុវជន និង​កីឡា និង​ជា​អគ្គលេខាធិការ​នៃ​គណៈកម្មាធិការ​ជាតិ​អូឡាំពិក​កម្ពុជា។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វ៉ាត់ ចំរើន ​បាន​ឲ្យ​ដឹង​ថា ​​ព្រឹត្តិការណ៍​ប្រកួត​យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​ពាន​រង្វាន់​សម្តេច​ធិបតី​គឺ​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ក្នុង​ការ​ដាក់​ពិន្ទុ។ ចៅ​ក្រម-អាជ្ញាកណ្តាល​ទាំង​អស់​​បាន​រៀន​ពី​របៀប​ដាក់​ពិន្ទុ​ទាំង​វិញ្ញាសា​ប្រយុទ្ធ និង​វិញ្ញាសាសម្តែង។ ​ការ​រៀន​ពីរបៀប​ប្រើ​ប្រាស់​បច្ចេកវិទ្យា​ក្នុង​ការ​ដាក់​ពិន្ទុ និង​ពី​លក្ខណៈ​សម្បត្តិ​ជា​ចៅក្រម-អាជ្ញា​កណ្តាល​អាជីព។

 លោក​បានផ្តាំ​ផ្ញើ​ថា ៖«ចៅ​ក្រម​-អាជ្ញា​កណ្តាល​​ត្រូវ​ប្រកាន់​ភ្ជាប់​នូវ​គោល​ការណ៍​​យុត្តិធម៌។ ជៀស​វាង​ដាច់​ខាត​នូវ​អគតិ​ទាំង​៤​ក្នុង​ការ​កាត់​សេចក្តី​គឺ​មិន​ត្រូវ​លំអៀង​ព្រោះ​ស្រឡាញ់ លំអៀង​ព្រោះ​ស្អប់ លំអៀង​ព្រោះ​សាច់​ញាតិ បក្សពួក ឬ​ស្ថិត​នៅ​ក្រោម​គំនាប​អ្នក​ដទៃ​ឡើយ។ ​គណៈកម្មការ​រៀបចំ​ការ​ប្រកួត​ត្រូវ​ពិនិត្យ​មើល​ឲ្យ​ច្បាស់​ថា​តើ កីឡាករ កីឡាការិនី​មក​ពី​ក្លិប​ណា​ ហើយ​ចៅ​ក្រម អាជ្ញា​កណ្តាល​មក​ពី​ណា​ ដើម្បី​កុំ​ឲ្យ​ដាក់​កាត់​សេចក្តី​ចំ​លើ​កីឡាករ កីឡាការិនី​មក​ពី​ក្លិប ឬ​សមាគម​ជា​មួយ​គ្នា»។

លោក ចាន់ ឫទ្ឋិស័ក្តិ (Derek Bidaut) បុរស​បារាំងបេះ​ដូង​ខ្មែរ​​ជា​​អាជ្ញា​កណ្តាល​ម្នាក់​ក្នុង​ចំណោម​ចៅក្រម-អាជ្ញា​កណ្តាល​បាន​លើក​ឡើង​ថា លោក​ពិត​ជា​រីក​រាយ​ដែល​បាន​ចូល​រួម​វគ្គ​សិក្សា​ស្តីពី​ចៅ​ក្រម​ និង​អាជ្ញា​កណ្តាល​សម្រាប់​រៀបចំ​ការ​ប្រកួត​យុទ្ធ​គុន​បុរាណ​ខ្មែរ។ វគ្គ​នេះ​ពិត​ជា​មាន​សារ​​សំខាន់​លើ​ជំនាញ​របស់​លោក​ដែល​មាន​ស្រាប់​​​គឺ​អាជ្ញា​កណ្តាល​គុន​ល្បុក្កតោ។ លោក​បាន​សន្យា​ប្រកាន់​ភ្ជាប់​នូវ​គោល​ការណ៍​យុត្តិធម៌។

ក្នុង​ចំណោម​ចៅ​ក្រុម-អាជ្ញា​កណ្តាល​​ទាំង​អស់​​មាន​​នារី​​​៤​នាក់​ប៉ុណ្ណោះ​ដែល​បាន​ចូល​រួម​វគ្គ​បណ្តុះ​បណ្តាល​ដ៏​សំខាន់​នេះ។ កីឡាការិនី​គុន​ល្បុក្កតោ អេង​ ស៊ូម៉ាឡា ជា​នារី​១​នាក់​ក្នុង​ចំណោម​នារី​៤​នាក់​បាន​ប្រាប់​ថា កន្លង​មក​ធ្លាប់​​​ធ្វើ​កិច្ច​ការ​នេះ​ផ្នែក​កីឡា​ល្បុក្កតោ ហើយ​ពេល​នេះ​បាន​បង្កើន​ជំនាញ​បន្ថែម​ទៀត​លើ​ការ​ប្រកួត​យុទ្ធ​គុន​ចម្រុះ​បរាណ​ខ្មែរ និង​សង្ឃឹម​មាន​នារី​​​​ច្រើន​​បាន​ចូល​រួមវគ្គ​បណ្តុះ​បណ្តាល​បែប​នេះ។

ព្រឹត្តិការណ៍​ប្រកួត​​«យុទ្ធ​គុន​ចម្រុះ​បរាណ​ខ្មែរ​ពាន​រង្វាន់​សម្តេច​ធិបតី»​គឺ​មាន​តែ​​​កីឡាអត្តសញ្ញាណ​ជាតិ​ដូច​ជា គុន​ល្បុក្កតោ យុទ្ធក្រម​ខម​​ គុន​ខ្មែរ គុន​ចម្រុះ គុន​ចំបាប់ ខ្លា​ក្រាប ក្រពើហា ស្រង៉ែ​ពែន និង ក្បាច់​គុន​កង​យោធ​ពល​ខេមរភូមិន្ទ​​ជា​ដើម។ ការ​ប្រកួត​នេះ​ប្រើ​ច្បាប់ និង​លក្ខន្តិកៈ​ថ្មី ហើយ​ចៅ​ក្រម-អាជ្ញា​កណ្តាល​ក៏​មិន​មែន​ប្រើ​​ជំនាញ​មុន​ៗ​ដូច​ជា​គុន​ខ្មែរ​ជា​ដើម​មក​ប្រើ​ប្រាស់​ឡើយ ប៉ុន្តែ​គឺ​ជា​ការ​ប្រើ​ប្រាស់​ជំនាញ​ថ្មី​​ដោយ​ផ្តោត​លើ​បច្ចេកទេស​។

ព្រឹត្តិការណ៍«យុទ្ធ​គុន​ចម្រុះ​បរាណ​ខ្មែរ»​​ផ្តួច​ផ្តើម​ឡើង​​ដោយ​សម្តេច​ធិបតី​ ហ៊ុន ម៉ាណែត នាយក​រដ្ឋ​មន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា​ដោយ​មាន​​គោល​បំណង​សំខាន់​គឺ​​ជំរុញ​យុទ្ធ​គុន​ដូន​តា​ខ្មែរ​​ឲ្យ​ផុលផុស​ ​ការ​អភិរក្ស និង​ការ​អភិវឌ្ឍ​សិល្បៈ​ក្បាច់​បុរាណ​​ខ្មែរ​ឲ្យ​មាន​បែប​បទ ក្បួន​ច្បាប់ច្បាស់​លាស់​សម្រាប់​អ្នក​ជំនាន់​ក្រោយ។ ការ​ប្រកួត​មាន​​រយៈ​ពេល​៣​ថ្ងៃ​គឺ​ថ្ងៃ​ទី​​១៨-១៩-២០ ខែ​តុលា នៅ​ពហុកីឡដ្ឋាន​ជាតិ​អូឡាំពិក រាជ​ធានី​ភ្នំពេញ​​៕

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

កីឡា២៣ វិនាទី មុន

ចៅក្រម-អាជ្ញាកណ្តាល​៤១​រូបបញ្ចប់ការ​សិក្សា​ ត្រៀម​ព្រឹត្តិការណ៍យុទ្ធគុន​ចម្រុះ​បុរាណ​ខ្មែរ​

សន្តិសុខសង្គម១ នាទី មុន

អភិបាលខណ្ឌឬស្សីកែវ ព្រមានចាត់វិធានការ​​លើម្ចាស់ដីនៅជាប់ព្រែកអូវែងដែលរំលោភដីចំណីព្រែក

ព័ត៌មានជាតិ១១ នាទី មុន

គុណតម្លៃ ៣យ៉ាង នៃសៀវភៅ “ឃាតកម្មក្រោយខ្នងសម្តេចតេជោ ហ៊ុន សែន”

ព័ត៌មានជាតិ២៩ នាទី មុន

អំឡុងពេលទស្សនកិច្ចនៅចិន ឯកឧត្តម ហ៊ុន ម៉ានី បានលើកឡើងពីការលើកកម្ពស់ការអភិវឌ្ឍសមត្ថភាពមន្ត្រី និងការគ្រប់គ្រងសាធារណៈមតិ

ព័ត៌មានជាតិ៣៣ នាទី មុន

កម្ពុជាទទួលបានហិរញ្ញប្ប​ទាន​ចំនួន ៨០លានដុល្លារអាមេរិកពីធនាគារពិភពលោកដើម្បីលើក​កម្ពស់គុណភាពនៃការអប់រំ និងការស្រាវជ្រាវ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ព្យុះខ្លាំង ៥ទៀត នឹងវាយប្រហារ វៀតណាម មុនដាច់ឆ្នាំ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

រលក​យក្ស​ស៊ូណាមិ​តូច​មួយ​វាយ​ប្រហារ​ប្រជុំកោះ Izu របស់​ជប៉ុន

វប្បធម៌ ជំនឿ៧ ម៉ោង មុន

សារមន្ទីរជាតិ សោកស្តាយយ៉ាងខ្លាំងចំពោះយុវជនខ្មែរមួយចំនួនសម្រុកផ្លោះរបងចូលសារមន្ទីរពេល Ishowspeed ទៅទស្សនាទីនោះ

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ឡើងកម្តៅ! អ៊ីស្រាអែល សម្លាប់មនុស្សជិត ៥០០នាក់នៅលីបង់ ខណៈអាមេរិក បញ្ជូនទ័ពបន្ថែមទៅ មជ្ឈិមបូព៌ា

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​​វត្ត​ព្រះពុទ្ធសាសនា​នៅ​ថៃត្រូវ​គ្រូ​បរទេស​បង្រៀន​​​អង់គ្លេស​ ប្រែក្លាយ​ជា​​​ការ​បង្រៀន​ទ្រឹស្តីសាសនា​ផ្សេង​

Sokha Hotels

ព័ត៌មានពេញនិយម