ព័ត៌មានអន្ដរជាតិ
តើក្រុមហេសបូឡានៅលីបង់ជានរណា និង ហេតុអ្វីត្រូវធ្វើសត្រូវជាមួយអ៊ីស្រាអែល?
សង្គ្រាមរវាងអ៊ីស្រាអែលនិងក្រុមហេសបូឡាមានមូលដ្ឋាននៅប្រទេសលីបង់ភាគខាងជើងប្រទេសអ៊ីស្រាអែលដែលបានផ្ទុះឡើងចាប់តាំងពីចុងសប្តាហ៍ កំពុងបង្កវិនាសកម្មយ៉ាងធ្ងន់ធ្ងរដល់ប្រជាជនលីបង់នៅភាគខាងត្បូងប្រទេស។
សង្គ្រាមនេះអ៊ីស្រាអែលមិនបានប្រកាសប្រយុទ្ធជាមួយកងទ័ពជាតិរបស់លីបង់ទេ ផ្ទុយទៅវិញគឺជាមួយក្រុមប្រដាប់ហេសបូឡា។ តើក្រុមហេសបូឡានៅប្រទេសលីបង់ជានរណា? ហេតុអ្វីហេសបូឡាមានវត្តមានលីបង់ ហើយហេតុអ្វីបានជាក្លាយជាសត្រូវរបស់អ៊ីស្រាអែល?
តាមពិតទៅ ដំបូងឡើយ ក្រុមសកម្មប្រយុទ្ធហេសបូឡាជាក្រុមតស៊ូប្រដាប់អាវុធមួយប្រឆាំងវត្តមានរបស់កងទ័ពអ៊ីស្រាអែលនិងសហរដ្ឋអាមេរិក ដោយការបង្កើតឡើងដំបូងក្នុងទសវត្សរ៍ឆ្នាំ១៩៨០។
ក្រុមហេសបូឡាជាអង្គការចាត់តាំងនយោបាយមួយដ៏មានឥទ្ធិពលនយោបាយគ្រប់គ្រងកម្លាំងប្រដាប់អាវុធដ៏មានអំណាចបំផុតនៅក្នុងប្រទេសលីបង់ ប៉ុន្តែមិនមែនជាកងទ័ពរបស់រដ្ឋាភិបាលីបង់ឡើយ។ ក្រុមអ៊ីស្លាម Shia មានមូលដ្ឋាននៅប្រទេសអ៊ីរ៉ង់ បានបង្កើតសកម្មប្រយុទ្ធហេសបូឡា ដោយមានគោលបំណងសំខាន់ប្រឆាំងនឹងប្រទេសអ៊ីស្រាអែល។ នៅពេលនោះ កងកម្លាំងអ៊ីស្រាអែលបានកាន់កាប់ភាគខាងត្បូងប្រទេសលីបង់ អំឡុងពេលសង្គ្រាមស៊ីវិលនៃប្រទេសនេះ។
តាមការចងក្រងនិងចុះផ្សាយរបស់ BBC នៅឆ្នាំ១៩៩២ ក្រុមហេសបូឡាបានចូលរួមក្នុងការបោះឆ្នោតជាតិ និងបានក្លាយជាតំណាងនយោបាយភាគច្រើន។ កងកម្លាំងចំណុះបានវាយប្រហារយ៉ាងប្តូរផ្តាច់លើកងកម្លាំងអ៊ីស្រាអែល និងសហរដ្ឋអាមេរិកក្នុងប្រទេសលីបង់ រហូតដល់កងទ័ពអ៊ីស្រាអែលដកចេញពីភាគខាងត្បូងលីបង់ក្នុងឆ្នាំ២០០០ ក្រុមហេសបូឡាបានដណ្តើមបានគុណសម្បត្តិពីការរុញច្រានសត្រូវឲ្យដកទ័ពចេញ។
ចាប់តាំងពីពេលនោះមក ក្រុមហេសបូឡាបានរក្សាទុកកម្លាំងប្រយុទ្ធរាប់ពាន់នាក់ និងកាំភ្លើងផ្លោងយ៉ាងច្រើននៅភាគខាងត្បូងប្រទេសលីបង់ ហើយពួកគេនៅតែបន្តប្រឆាំងវត្តមានអ៊ីស្រាអែលក្នុងតំបន់ព្រំដែនដែលមានជម្លោះ។
បស្ចឹមប្រទេសជាច្រើន ប្រទេសអ៊ីស្រាអែល ប្រទេសក្នុងតំបន់ឈូងសមុទ្រអារ៉ាប់ និង ប្រទេសក្នុងក្រុមរដ្ឋអារ៉ាប់ បានចាត់ថ្នាក់ក្រុមហេសបូឡាជាក្រុមអង្គការភេរវករ។ នៅឆ្នាំ២០០៦ សង្គ្រាមធំមួយបានផ្ទុះឡើងរវាងអ៊ីស្រាអែលនិងហេសបូឡារុញច្រានដោយការវាយឆ្មក់ចូលព្រំដែនសម្លាប់ផ្តាច់ផ្តិលជនស៊ីវិលដោយក្រុមហេសបូឡា។
នៅពេលនោះហើយ កងកម្លាំងអ៊ីស្រាអែលបានវាទីចូលតំបន់ភាគខាងត្បូងលីបង់ជាថ្មីទៀត ដើម្បីព្យាយាមកម្ទេចក្រុមហេសបូឡាដើម្បីលុបបំបាត់ការគំរាមកំហែង។ ទោះបីយ៉ាងណា ក្រុមហេសបូឡានៅតែបន្តរស់ និងពង្រីកសមាជិកកងកម្លាំងប្រយុទ្ធ ព្រមទាំងទទួលបាននូវអាវុធថ្មីៗនិងកាន់តែទំនើបៗជាងមុនទៀតផង។
កងកម្លាំងរបស់ហេសបូឡា ជាក្រុមប្រដាប់អាវុធដែលមានអាវុធទំនើប និងធន់ធ្ងន់ មិនតំណាងឱ្យរដ្ឋទេ។ ពួកគេទទួលបានការឧបត្ថម្ភមូលនិធិនិងបំពាក់អាវុធដោយប្រទេសអ៊ីរ៉ង់។ មេដឹកនាំកំពូលរបស់ក្រុមហេសបូឡា លោក Hassan Nasrallah បានអះអាងថា អង្គការចាត់តាំងនេះមានអ្នកប្រយុទ្ធរហូត១០ម៉ឺននាក់។
ទោះបីជាបែបនេះក្តី ភ្នាក់ងារឯករាជ្យខ្លះបានប៉ានស្មានថា ចំនួនកម្លាំងប្រយុទ្ធរបស់ក្រុមហេសបូឡា មានចន្លោះ២០០០០ទៅ៥០០០០នាក់។ ពួគគេភាគច្រើនត្រូវបានហ្វឹកហាត់បានល្អ និងចូលសមរភូមិ និងធ្លាប់ប្រយុទ្ធនៅក្នុងសង្គ្រាមស៊ីវិលនៅប្រទេសស៊ីរី។
យោងក្រុមវិភាគឯករាជ្យនៃមជ្ឍមណ្ឌលសម្រាប់ការសិក្សាយុទ្ធសាស្រ្តនិងអន្តរជាតិ ក្រុមហេសបូឡាមានរុក្កែត ១២ទៅ២០ម៉ឺនដើម៕
ដោយ រ៉ាន់ រើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ផ្អើលទូងស្គរកណ្ដាលយប់នៅវត្តពោធិ៍ញ្ញាណ ខណៈមានសង្ឃ ២ អង្គ ឆាន់ស្រាក្នុងកុដិ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ស្ពានដីឥដ្ឋ-ថ្មគរ នៅកៀនស្វាយឆ្លងទន្លេភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញបាវិត ចាប់ផ្តើមចុះគ្រឿងចក្របើកការដ្ឋានសាងសង់
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
សុខោទ័យ អ្នកនិពន្ធបទ«សែកមន្ដ» ចេញបញ្ជាក់ពីការសហការប្រគល់សិទ្ធិ ក្នុងការផលិតបទ”សែកមន្ត”ជាមួយGalaxy Navatra
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
L-D-A ចេញបទចម្រៀង « អូសវ៉ាលី » មិនបានប៉ុន្មានផងមានអ្នកល្បីៗយកទៅ Reaction ទូទាំងប្រទេស !
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ស្មាតហ្វូនដែលបំពាក់កាមេរ៉ាល្អដាច់គេ OPPO Find X8 Series ដាក់សម្ពោធហើយនៅប្រទេសកម្ពុជា
-
ចរាចរណ៍៥ ថ្ងៃ ago
រថយន្តស៊េរីទំនើប PORSCHE បើកវ៉ាជ្រុលបុក LEXUS RX330 រងការខូចខាតយ៉ាងដំណំ
-
ជីវិតកម្សាន្ដ២ ថ្ងៃ ago
ជាងច្នៃម៉ូដសម្លៀកបំពាក់ បទ «សែកមន្ត» ចេញមុខមកពន្យល់រឿងសម្លៀកបំពាក់ដែល ព្រាប សុវត្ថិ ស្លៀកថតក្នុង «MV»
-
សេដ្ឋកិច្ច១ សប្តាហ៍ ago
តម្លៃពោតក្រហម និងដំឡូងមីធ្លាក់ចុះ នៅចំពេលរដូវប្រមូលផល