Connect with us

សេដ្ឋកិច្ច

លោក វង្សី វិស្សុត៖ ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​​ដើម្បី​ជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ​

បានផុស

នៅ

ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី លោក វង្សី វិស្សុត បានថ្លែងថា​ពិព័រណ៍ចិន-អាស៊ាន បានក្លាយជាវេទិ​កាសំ​ខាន់​មួយសម្រាប់ការបន្តជំរុញ​សកល​ភាវូបនីយកម្ម និងសេរីភាវូបនីយកម្មនៃការធ្វើពាណិជ្ជកម្ម ហើយ​កិច្ចខិត្តខំប្រឹងប្រែងរបស់​ប្រទេសជាសមាជិកលើការងារនេះ និងក្របខ័ណ្ឌសហប្រតិបត្តិការ​ផ្សេង​ទៀត កំពុងនិងបានបន្តជំរុញការអភិវឌ្ឍនៅក្នុងតំបន់ ហើយក៏​បាន​ក្លាយជាផ្នែកដ៏សំខាន់​នៃកិច្ច​ខិត​ខំប្រឹងប្រែងរួមក្នុងការស្វែងរកការអភិវឌ្ឍ និងអនាគតប្រកបដោយវិបុលភាព។

ការលើកឡើងរបស់លោក ក្នុងឪកាសដែលលោកបានអញ្ជើញតំណាង​សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជានៅថ្ងៃទី ២៤ ខែកញ្ញា ឆ្នាំ ២០២៤ ​ក្នុងពិធីបើក​ពិព័រណ៍ចិន-អាស៊ាន លើកទី២១ ក្រោមមូលបទ «លើកកម្ពស់មិត្តភាពស្មោះត្រង់រួមគ្នា អភិវឌ្ឍន៍ និងចែក​រំលែក​​ផលប្រយោជន៍ប្រកបដោយបរិយាបន្នក្នុងក្របខណ្ឌសហប្រតិបត្តិការត្បូងពេជ្រ ដើម្បីអនាគត​ថ្មី និងជំរុញការអភិវឌ្ឍតំបន់ពាណិជ្ជកម្មសេរី ៣.០ រវាងចិន-អាស៊ាន ដើម្បីកំណើន​ក្នុងតំបន់» នៅទីក្រុងណាននីង តំបន់ស្វយ័តក្វាងស៊ី ប្រទេសចិន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក វង្សី វិស្សុត មានប្រសាសន៍ថា ឆ្នាំ២០២៤ គឺជាឆ្នាំទី២១ជាប់ៗគ្នាហើយ ដែលពិព័រណ៍​ចិន-អាស៊ានត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំចាប់តាំងពីឆ្នាំ២០០៤ ទោះបីជាមានបញ្ហា​ប្រឈម​ជាសកលជាច្រើនក្តី ដូចជាវិបត្តិនៃជំងឺកូវីដ-១៩, ជម្លោះតាមតំបន់នានា, ការកើនឡើង​នៃអំពើ​ហិង្សា, ភាពជ្រុលនិយម, ការបាក់បែក, ភាពចលាចល និងភាពមិនច្បាស់លាស់​នៃស្ថាន​ភាព​សេដ្ឋកិច្ច និងភូមិសាស្ត្រនយោបាយ ដែលកំពុងគំរាមកំហែងដល់សន្តិសុខ ភាពសុខដុមរមនា ទំនុកចិត្ត និងវិបុលភាពសកល។

លោក វង្សី វិស្សុត បានបន្តលើកឡើងថា ការប្រកាន់យកនូវគុណតម្លៃនៃសន្តិភាព, សន្តិ​សហវិជ្ជមាន និងការគោរពគ្នាទៅវិញទៅមក គឺជាមូលដ្ឋានគ្រឹះ នៃភាពជាដៃគូរវាងចិននិងអាស៊ាន។

ទន្ទឹមនេះ ការប្រកាន់យកជម្រើស ភាពបើកចំហ ជាជាងគាំពារនិយម, ពហុភាគីនិយម ជាជាងឯកតោភាគីនិយម និងកិច្ចសហប្រតិបត្តការជាជាងការប្រឈមមុខដាក់គ្នា គឺជាមូលដ្ឋានគ្រឹះសម្រាប់កំណើន និងការអភិវឌ្ឍប្រកបដោយគុណភាព ព្រមទាំងការទុកចិត្តលើគ្នាទៅវិញទៅមក។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការបានបង្ហាញនូវភាពជឿជាក់ថា ចិន-អាស៊ានអាចសម្រេចបាននូវសមិទ្ធផលជាច្រើនថែមទៀត និងកាន់តែបន្តរីកចម្រើនទៅមុខទៀតជាមួយគ្នា។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ បានអបអរសាទរចំពោះកិច្ចដំណើរការនៃការចរចាក្នុងក្របខ័ណ្ឌតំបន់ពាណិជ្ជកម្មសេរីចិន-អាស៊ាន ៣.០ ដែលរំពឹងថា នឹងត្រូវបញ្ចប់ក្នុងឆ្នាំនេះ។ លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ សង្ឃឹមថាកិច្ចព្រមព្រៀងថ្មីនេះ នឹងរួមចំណែកក្នុងការសម្រេចនូវសេចក្តីប្រាថ្នារួមរបស់អាស៊ាន-ចិន ដែលចង់បានអនាគតប្រកបដោយវិបុលភាពរួមគ្នា និងចក្ខុវិស័យរបស់ប្រទេសជាសមាជិកសម្រាប់កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន, កិច្ចព្រមព្រៀងពាណិជ្ជកម្មគ្រប់ជ្រុងជ្រោយក្នុងតំបន់ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មទេ្វភាគីផ្សេងទៀត។

លោកឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានដាក់ឱ្យអនុវត្តនូវយុទ្ធសាស្ត្របញ្ចកោណ ដំណាក់កាលទី១ ដោយកំណត់ទិសដៅកសាងជាតិមួយដែលមានភាពរស់រវើក ប្រកបដោយថាមវន្ត និងមានចំណូលខ្ពស់ត្រឹមឆ្នាំ២០៥០។

រាជរដ្ឋាភិបាលកម្ពុជាផ្តោតលើការកសាងស្ថាប័នរដ្ឋបាលសាធារណៈ និងក្របខណ្ឌគតិយុត្តដែលរឹងមាំ ដែលអាចជឿជាក់បាន, កសាងមូលធនមនុស្សដែលខ្លាំង, ហេដ្ឋារចនាសម្ព័ន្ធទំនើប, បណ្តាញ និងភាពជាដៃគូពាណិជ្ជកម្មធំទូលាយ ព្រមទាំងការកសាងបរិយាកាសធុរកិច្ច និងវិនិយោគដែលមានភាពអំណោយផល សម្រាប់ធុរជន និងវិនិយោគិនមកពីគ្រប់ទិសទី៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សេដ្ឋកិច្ច៣ នាទីutes មុន

ក្រុមហ៊ុនកូរ៉េជាង ៥០ បង្ហាញបំណងវិនិយោគលើវិស័យសក្ដានុពលនៅកម្ពុជា

ព័ត៌មានជាតិ១៦ នាទីutes មុន

វេទិកាស្ដីពីការផ្សព្វផ្សាយឆ្លាតវៃ នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន ឆ្នាំ ២០២៤ ប្រារព្ធនៅរាជធានីភ្នំពេញ

ព័ត៌មានជាតិ២៦ នាទីutes មុន

សប្ដាហ៍ក្រោយ នាវាចម្បាំងអាមេរិកនឹងចូលចតនៅដែនសមុទ្រកម្ពុជា ដែលមាននាវិកជាង១០០នាក់

ព័ត៌មានអន្ដរជាតិ៣៧ នាទីutes មុន

សម្រេច​ឃុំខ្លួនស្រ្តី វៀតណាម មួយរូប ក្រោយបង្ខំកូនស្រីបង្កើត ឲ្យ​ប្ដីចុងរំលោភ

សេដ្ឋកិច្ច៣៩ នាទីutes មុន

សម្ដេចធិបតីលើកឡើងថា កម្ពុជាមានកាលានុវត្តភាពខ្ពស់ក្នុងការវិនិយោគលើវិស័យបច្ចេកវិទ្យា

Sokha Hotels

ព័ត៌មានពេញនិយម